អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក តម្លៃប្រមាណ ៨លានដុល្លារបានចាប់ផ្តើមសាងសង់ហើយនៅថ្ងៃទី២១ ខែមីនា នេះ ក្នុងបរិវេណនៃមន្ទីរពេទ្យព្រះអង្គឌួង នារាជធានីភ្នំពេញ។
អគារដែលមានកម្ពស់ ៥ជាន់ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នេះ គ្រោងប្រើពេលសាងសង់ប្រមាណ ២០ខែ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២២។
អគារនេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏ប្រណីតក្នុងវិស័យសុខាភិបាល ដែលត្រូវបានបំពាក់បរិក្ខារវេជ្ជសាស្ត្រទំនើបៗចុងក្រោយ និងចាំបាច់នានាដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនជំនឿទុកចិត្តពីគុណភាពសេវាកម្មក្នុងមន្ទីពេទ្យព្រះអង្គឌួង ឱ្យកាន់តែប្រសើរមួយកម្រិតទៀត៕






