អតីតប្រធានាធិបតី Donald Trump ដែលជាបេក្ខភាពប្រធានា ធិបតីមកពីគណបក្សសាធារណរដ្ឋអស់រយៈពេលជាច្រើនខែបានទទួលការបោះឆ្នោតពីគណៈប្រតិភូគ្រប់គ្រាន់កាលពីថ្ងៃចន្ទដើម្បីក្លាយជាបេក្ខភាពជាផ្លូវការរបស់គណបក្សសាធារណរដ្ឋ។
អតីតប្រធានាធិបតី ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតកាលពីពីរថ្ងៃមុន បានទទួលសំឡេងភាគច្រើនពីគណៈប្រតិភូនៅឯសន្និបាតជាតិនៃសាធារណរដ្ឋនៅទីក្រុង Milwaukee រដ្ឋ Wisconsin។ កាលពីព្រឹកថ្ងៃចន្ទ លោក Trump បានប្រកាសតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថាលោកបានជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance ជាមិត្តរួមដំណែងរបស់លោក ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែលើការជ្រើសរើសអនុប្រធានរបស់លោក។
លោក Vance ដែលត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាអាមេរិកក្នុងឆ្នាំ ២០២២ និងស្បថចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២៣ គឺជាអ្នករិះគន់លោក ដុលណាល់ត្រាំ យ៉ាងខ្លាំងក្លាក្នុងឆ្នាំ ២០១៦ ប៉ុន្តែបានក្លាយជាសម្ព័ន្ធមិត្តរបស់អតីតប្រធានា ធិបតីចាប់តាំងពីពេលនោះមក៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






