សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ដល់ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យក្រុមយុវជននៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិលចូលជួបសម្ដែងការគួរសម។ តាម រយៈការផ្ដល់ឱកាសដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាពេលនេះ ក្រុមយុវជនបណ្តុំអង្គការសមាគមសង្គមស៊ីវិល គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានចំណា យពេលវេលាដ៏មានតម្លៃផ្តល់នូវអនុសាសន៍ និងភាពកក់ក្កៅយ៉ាងក្រៃលែងដល់ក្រុមយុវជន។
ក្នុងឱកាសនេះ ក្រុមយុវជនសង្គមស៊ីវិល ក៏បានអំពាវនាវដល់ក្រុមយុវជន អង្គការ សមាគមន៍ និងក្រុមមាននិន្នាការប្រឆាំងចូលរួមជាមួយរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នារក្សាសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យបានរីកចម្រើនទៅមុខជាបន្តបន្ទាប់ថែមទៀត៕






