បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ ឲ្យដឹងថា មនុស្សចំនួន ០៩នាក់បន្ថែមទៀត
ក្នុងចំណោមអ្នកធ្វេីដំណេីរ មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបាន តេស្តឃើញវិជ្ជមាន។
ក្រសួងសុខាភិបាល បានសូមបន្តប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ ឲ្យបានខ្ជាប់ខ្ជួន ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ ទាំងអស់ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ ឲ្យបានល្អ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត ដេីម្បីការពារការចម្លងនៅក្នុងសហគមន៌។ សំ វណ្