នៅព្រឹកថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលគណៈប្រតិភូមកពីលេខាធិការដ្ឋានរបស់ប្រធានាធិបតីស្រីលាង្កា។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបវារៈកំណែ ទម្រង់ផ្នែកសេដ្ឋកិច្ចរបស់ស្រីលាង្កា រួមទាំងលទ្ធភាពចូល ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នាពេលអនាគត។






