ជំនន់ទឹកភ្លៀងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយសារទឹកកំពុងតែហូរស្រុងចុះទៅខាងក្រោម នៃតំបន់ផ្ទៃរងទឹកភ្លៀងរបស់អូរដូនតា កត្តានេះបានបង្កឲ្យទឹកកំពុងជន់លិច ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នងផ្ទះ ខ្នងប្រឡាយប្រវែងជាង ២០០ម៉ែត្រ ផ្លូវលំប្រវែងជាង ៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។






