ប្រទេសអូស្ត្រាលី បានចោទប្រកាន់កងទ័ពជើងទឹករបស់ចិន ថាបានប្រើប្រាស់ប្រព័ន្ធសូណា ជីពចរ នៅក្នុងឧប្បត្តិហេតុមួយនៅក្នុងដែនទឹកអន្តរជាតិ ដែលបណ្តាលឱ្យអ្នកមុជទឹកអូស្ត្រាលីរងរបួស។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបាននិយាយថា នាវា ចម្បាំងចិន បានធ្វើសកម្មភាព “គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” អំឡុងពេលជួបជាមួយប្រទេសជប៉ុន កាលពីដើមសប្តាហ៍នេះ។
លោកបាននិយាយថា កប៉ាល់ចម្បាំងបានចូលទៅជិតកប៉ាល់របស់អូស្ត្រាលី ហើយបានបញ្ចេញសូណារ៉ា ដ៏គ្រោះថ្នាក់ ខណៈពេលដែលអ្នកមុជទឹកកំពុងឈូសឆាយសំណាញ់នេសាទពីកប៉ាល់របស់គាត់។
រដ្ឋមន្ត្រីការពារជាតិ រីឆាត ម៉ាឡេស៎ (Richard Marles) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការណ៍នេះ បានបង្កជាហានិភ័យដល់សុវត្ថិភាពរបស់អ្នកមុជទឹកអូស្ត្រាលី ដែលត្រូវបានបង្ខំឱ្យចេញពីដែនទឹក។
នាពេលថ្មីៗនេះ ទីក្រុងកង់បេរ៉ា បានពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋ អាមេរិក និងបានផ្លាស់ប្តូរទីតាំងការពាររបស់ខ្លួនឡើងវិញ ក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងដ៏ខ្លាំងក្លាពីប្រទេសចិន៕
ប្រែសម្រួលដោយ: ជ ង៉ា






