ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានថ្លែងថា វិមានឈ្នះឈ្នះគឺសាងសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា និងជានិមិត្តរូបនៃសន្តិភាពនៅលើទឹកដីដ៏បវររបស់យើង ហើយយើងប្តេជ្ញាថែរក្សាសន្តិភាពនេះបន្តទៅរៀងរហូតដើម្បីយើងធានានូវការអភិវឌ្ឍនៃប្រទេសជាតិ។
សម្តេចធិបតី បន្តថា នយោបាយឈ្នះឈ្នះគឺកើតចេញពីការដាក់ចេញនូវគោលនយោបាយដ៏ឆ្លាតវៃ និងប្រាក ដប្រជារបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជារដ្ឋបុរសឯក ដោយមាន ការចូលរួមដោយស្មោះត្រង់របស់ប្រតិបត្តិករស្នូលទាំងអស់ និងប្រជាពលរដ្ឋផងដែរ។
សម្តេចធិបតី បានបន្ថែមទៀតថាថាបើយើងនិយាយពីផល គឺផលបានទាំងអស់គ្នាផលរួមទាំងអ្នកដែលរិះគន់ អ្នកដែលមិនទុកចិត្តអ្នកដែលមិនជឿទៅលើនយោបាយឈ្នះឈ្នះ និងសង្ស័យ ប៉ុន្តែអ្នកទាំងនោះកំពុងតែបានផលពីសន្តិភាព ការរីកចម្រើនដោយនយោបាយឈ្នះឈ្នះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វិមានឈ្នះឈ្នះ សាងសង់ឡើងមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណាទេ វិមានឈ្នះឈ្នះ សាងសង់ឡើងទុកជាតឹកតាងប្រវត្តិសាស្ត្រឱ្យក្មេងជំនាន់ក្រោយបានយល់ដឹងពីប្រវត្តិសាស្ត្រ៕






