ព្រះសីហនុ ៖ ទិដ្ឋភាពផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គីឡូម៉ែត្រលេខ ១០៦-១០៧) ដែលត្រូវបានទឹកជន់ហូរ កាត់ពីលើផ្លូវប្រវែងជាង ១០០ ម៉ែត្រ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ការធ្វើចរាចរឆ្លងកាត់ ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន ។
បរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែមជាបន្តបន្ទាប់ បានធ្វើឱ្យទឹកនៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានការកើនឡើងបន្តិចវិញ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ គិតត្រឹមម៉ោង ៨ នេះ ទឹកមានកម្ពស់ ៥,៣៥ ម ពោលគឺមិនទាន់ដល់កម្រិតដែលត្រូវជន់ហូរកាត់ពីលើផ្លូវជាតិទេ ។






