ព័ត៌មានថ្មី
- អាជ្ញាធរជាតិអប្សរាគ្រោងរៀបចំចម្ការដើមព្នៅអភិរក្សពូជព្នៅចម្រុះនៅប្រទេសកម្ពុជា ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានប្រាប់ពីគម្រោងរៀបចំចម្ការដើមព្នៅនេះ ក្នុងឱកាសចូលរួមដាំដើមព្នៅចំនួន៨៤ដើម នៅបរិវេណខាងជើងកសិន្ធុអង្គរវត្ត ដោយ មានការនិមន្តចូលរួមពីព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ ដើម្បីលើកនូវគុណតម្លៃនៃរុក្ខជាតិដើមព្នៅ។ តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយក ចម្ការព្នៅនេះគ្រោងរៀបចំនៅខាងជើងក្រុងអង្គរធំ។ អាជ្ញាធរជាតិអប្សរាបានចូលរួមសហការដ៏រីករាយជាមួយគម្រោងដាំដើមព្នៅឡើងវិញនៅតំបន់អង្គរ ដែលជាគំនិតផ្តួចផ្តើមដ៏ជ្រះថ្លារបស់ព្រះមហាវិមលធម្ម ពិន សែម ដែលព្រះអង្គមានបំណងបំផុសឱ្យពលរដ្ឋខ្មែរយល់ពីសារប្រ យោជន៍នៃរុក្ខជាតិមួយនេះ។ ព្រះចៅអធិការវត្តរាជបូណ៌ មានព្រះបន្ទូលបន្ថែមថា ព្នៅ មានសារប្រយោជន៍ទាំងការបរិភោគ ជាឱសថ និងជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍។ រីឯការយកមកនាំនៅមុខអង្គរវត្តនេះ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលថា ដោយសារព្រះអង្គចង់ឱ្យព្នៅជាផ្នែកមួយទាក់ទងភ្ញៀវទេសចរ ព្រោះថាផ្ការបស់វាមានក្លិនប្រអូបនារយៈពេលពេញមួយខែនារដូវចេញផ្កាម្ដងៗ៕
- សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការរីករាលដាលជំងឺ កូវីដ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដើម្បីបង្ការការពារសុវត្ថិភាព ប្រជាពល រដ្ឋ និងភ្ញៀវទេសចរពីជំងឺកូវីដ-១៩។ ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ- ១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់ លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ។ ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជាតែងបានរៀប ចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរ សមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ។ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅតំបន់ ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ក្នុងអំលុងខែធ្នូ ឆ្នាំ ២០២០៕
- ជនបរទេសរួមទាំងពលរដ្ឋខ្មែរ ដែលធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី ត្រូវបង់ថ្លៃចត្តាឡីស័ក១ ១៥០ដុល្លារ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានប្រកាសឱ្យដឹងថា អាជ្ញាធរប្រទេសម៉ាឡេស៊ី បានតម្រូវឱ្យជនបរទេសទាំងអស់ រួមទាំងពលរដ្ឋខ្មែរ ដែលធ្វើដំណើរចូលទៅប្រទេសរបស់ខ្លួន ត្រូវបង់ថ្លៃធ្វើចត្តាឡីស័កប្រមាណ ១ ១៥០ដុល្លារសម្រាប់អ្នកដំណើរម្នាក់។ ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៤ ខែកញ្ញា នេះ បានលើកឡើងថា ក្រសួងការបរទេសម៉ាឡេស៊ីបានចេញកំណត់ទូតមួយដោយជម្រាបជូនទៅប្រជាពលរដ្ឋខ្មែរដែលជាសិស្សនិស្សិត ពលករ រួមទាំងអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ឬបណ្តោះអាសន្ននៅប្រទេសម៉ាឡេស៊ី រួមទាំងជនបរទេសទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសនេះ ត្រូវបង់ថ្លៃធ្វើចត្តាឡីស័កចំនួន ៤ ៧០០រីងហ្គីត ស្មើប្រមាណ ១ ១៥០ដុល្លារ សម្រាប់អ្នកដំណើរម្នាក់។ សេចក្តីជូនដំណឹងបន្តថា ការបង់ថវិកាសម្រាប់ការធ្វើចត្តាឡីស័កនេះ មិនត្រូវបានអនុវត្តចំពោះអ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដូចជា អ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរ និងអ្នកការទូត។ សេចក្តីជូនដំណឹងបញ្ជាក់ថា ថវិកានេះ នឹងត្រូវបង់ទៅមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលប្រចាំការនៅតាមច្រកចូលអន្តរជាតិនានារបស់ប្រទេសម៉ាឡេស៊ី៕
- ស.ស.ស.ក ថ្លែងការណ៍អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អបអរសាទរដល់ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ សូមអានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
- ក្រសួងមហាផ្ទៃ បន្ដកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដី ព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញានេះ ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទ ល្មើសបច្ចេកវិទ្យាព័ត៌មានក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «កិច្ចប្រជុំពិភាក្សាទៅលើសេចក្ដីព្រា ងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នាពេលនេះដើម្បីប្រមូលធាតុចូលបន្ថែមដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពសុក្រិត្យ។ ឯកឧត្តមបន្តថា ដោយសារតែវិស័យបច្ចេកវិទ្យាមានការរីករចំរើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើង ដូច្នេះហើយដោយសារតែមានការព្រួយបារម្ភពីបទល្មើសបច្ចេកវិទ្យានេះកើតឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រសួងមហាផ្ទៃ បានរៀបចំនៅសេចក្តីព្រាងច្បាប់នេះឡើង។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានតាក់តែងក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ចំនួន៦៧លើករួចមកហើយ ដោយមានទាំងប្រជុំអន្តរក្រសួង ប្រជុំជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយឧបត្ថមបច្ចេកទេសពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការ ពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប […]
- រាជបណ្ឌិត្យសភាកម្ពុជា តែងតាំងព្រះតេជគុណ ហាក់ សៀងហៃ ជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០២០ នេះ បានសម្រេចតែងតាំងព្រះតេជគុណបញ្ញាមុន្នីយាន ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំនៃកម្ពុជានិងជារាជាគណៈថ្នាក់កិត្តិយស ដែលគង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចទទួលជាផ្លូវការ។ ព្រះតេជគុណបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលញឹកញាប់នៅរាល់វេទិកាព្រះពុទ្ធសាសនាពិភពលោក គេតែងតែឃើញវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម។ ក្រៅពីនោះ គេតែងឃើញព្រះអង្គបានបង្រៀនព្រះសង្ឃ និងពុទ្ធបរិស័ទនូវភាសាខ្មែរ និងអង់គ្លេស ដោយដាក់ឡាយតាមបណ្តាញសង្គម Facebook ធ្វើឲ្យមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
- កម្ពុជា ប្ដេជ្ញាខ្ពស់ក្នុងការសហការ ចូលរួមខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួង មហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្រខណ្ឌអាស៊ាន បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជា មានការតាំងចិត្ត និងការប្ដេជ្ញាខ្ពស់ក្នុងការសហការ និងចូលរួមខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម ហើយប្រទេសកម្ពុជា ចាំបាច់ត្រូវបន្តធ្វើកិច្ចការនេះប្រកប ដោយប្រសិទ្ធភាពទាំងនៅក្នុង និងក្រៅតំបន់ ដើម្បីពង្រឹង និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំ ទូលាយ សំដៅដោះស្រាយបញ្ហាប្រឈម និងការគំរាម កំហែងនៃឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម រដ្ឋលេខា ធិការ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន នៅទីស្ដីការក្រសួង មហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការគំរាមកំហែងពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនមានលក្ខណៈស្មុគស្មាញ ហើយការដោះស្រាយការគំរាមកំហែងនេះ គឺតម្រូវឲ្យមានសកម្មភាពរួមគ្នាពីបណ្ដាប្រទេសនានា ដូចនេះកិច្ចប្រជុំថ្ងៃនេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន មតិយោបល់ និងការប្ដេជ្ញាចិត្ត ក៏ដូចជាយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។ គួរជម្រាបថា ក្នុងឆ្នាំ២០២០ ប្រទេសហ្វីលីពីនធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ដែលធ្វើ តាមប្រព័ន្ធវីដេអូសន្និសីទនេះ ហើយសម្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ គឺត្រូវប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំជាមួយនឹងបណ្ដាប្រទេសអាស៊ានដទៃទៀត ក្នុងការផ្លាស់ប្ដូរនូវវឌ្ឍនភាពនានាអំពីស្ថានភាពប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាផ្ដល់មតិយោបល់ពាក់ព័ន្ធសម្រាប់កំណត់ទិសដៅ […]
- អ្នកជំងឺកូវីដ-១៩ ម្នាក់នៅមិនទាន់ជាសះស្បើយបានឡើយ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង(CDC) បានឱ្យដឹងថា រហូត ដល់ម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុប ២៧៥នាក់ដដែល ចំនួនសម្រាកនៅមន្ទីរពេទ្យ១នាក់ ចំនួន ជាសះស្បើយសរុបចំនួន ២៧៤នាក់និងស្លាប់គ្មាន។ ជំងឺ កូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺ កូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ពិធីជប់ លៀង ការចាក់ធុងបាសរាំ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
- An official courtesy visit of H.E. Ermenegildo Kupa Lopes, Ambassador of the Democratic Republic of Timor Leste to the Kingdom of Cambodia, to The University of Cambodia to meet with Dr. Kao Kim Hourn, UC President and Chairman of the Board of Trustees. September 25, 2020 An official courtesy visit of H.E. Ermenegildo Kupa Lopes, Ambassador of the Democratic Republic of Timor Leste to the Kingdom of Cambodia, to The University of Cambodia to meet with Dr. Kao Kim Hourn, UC President and Chairman of the Board of Trustees. At this meeting, Ambassador Ermenegildo Kupa Lopes expressed his […]
- សាកលវិទ្យាល័យកម្ពុជា នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សាកលវិទ្យាល័យកម្ពុជា បានសម្រេចប្រគល់សញ្ញា បត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ចជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស សម្រាប់សមិទ្ធិផលដ៏អស្ចារ្យជាច្រើនរបស់ ឯកឧត្តម ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស នឹងត្រូវប្រារព្ធឡើងនៅ ថ្ងៃសុក្រ ទី២៥ ខែ កញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។ បណ្ឌិត កៅ គឹមហួន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបា ល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យកម្ពុជា នឹងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសលើកទី៥៥ ដែលគិតចាប់តាំងពីការ បង្កើតឡើងរបស់សាកលវិទ្យាល័យកម្ពុជានៅក្នុងឆ្នាំ ២០០៣មក ជូនដល់ ឯកឧត្តម នាយឧត្ តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដោយផ្អែកលើកត្តាសំខាន់ៗចំនួន៣។ ឯកឧត្តម បានបម្រើការជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះ កត្តាទី១គឺ ឯកឧត្តម បានបម្រើ […]
- ក្រសួងសុខាភិបាល អនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការអនុញ្ញាតឲ្យ ទស្សនិកជនចូលទស្សនាការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ ដោយអនុញ្ញាតឱ្យមានអ្នកចូលទស្សនាចំនួន១០% នៃចំនួនកៅអីសរុប ក្នុងពហុកីឡដ្ឋាននីមួយៗ តែត្រូវគោរពនូវវិធានការ ដូចខាងក្រោម៖
- អាជ្ញាធរខេត្តព្រះសីហនុនិងកាត់ទម្លាក់កាប្ល៏ពីលើអាកាសជុំវិញរង្វង់មូលតោពីរដើម្បីសោភ័ណភាព លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនបំរើសេវា Internet ចំនួន១១ និងតំណាងនិយ័តករទូគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ប្រចាំខេត្តព្រះសីហនុ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ខេមកូម ក្រុមហ៊ុន CFOCN ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បូកសរុបកិច្ចប្រជុំថា រដ្ឋបាលខេត្តទុកពេលដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ខាងមុខ ដើម្បីឱ្យក្រុមហ៊ុនទាំងអស់ចូលរួមសហការជាមួយអង្គភាពអគ្គិសនីខេត្ត ។ ក្រោយពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តនឹងធ្វើការកាត់ទម្លាក់ខ្សែកាប្លិ៍លើអាកាសនៅជុំវិញតោ២ ដោយមិនទទួលខុសត្រូវការខូចខាតនោះទេ។ ម្យ៉ាងទៀតការកាត់ទម្លាក់ខ្សែកាប្លិ៍លើអាកាសនៅជុំវិញរង្វង់មូលតោ២នេះ គឺ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុងព្រះសីហនុរបស់យើង ៕
- ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរគ្រប់រាជធានី-ខេត្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ (ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំស្តីពី ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយកន្លងមក ក្រសួងមហាផ្ទៃបានទទួល យកការដោះស្រាយចំពោះបណ្តឹង សំណើ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ ឬក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈការដាក់លិខិតចូលមកក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងតាមរយៈការដកស្រង់សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីបញ្ជូនទៅឲ្យអគ្គជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ធ្វើការដោះស្រាយ។
- មេបញ្ជាការរងកងទ័ពជើងគោក ថាវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទសំខាន់សម្រាប់ការកសាងធនធានមនុស្ស កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ឆ្នាំ២០២០ របស់ការិយាល័យបច្ចេកទេសកងទ័ពជើងគោក ។ ពិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកពេជ្រនិល កាលពីព្រឹកមិញនេះ។ មេបញ្ជាការរងកងទ័ពជើងគោក ចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធាន មនុស្ស ពង្រឹងសមត្ថភាព គុណភាព ការ ទទួលខុសត្រូវ និងពង្រឹងប្រៀបការពារជាតិអោយបានរឹងមាំ។ ឧត្តមសេនីយ៍ឯក សួន ខាំឡ បានចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធគ្រាប់ និងគ្រឿងចក្រគ្រប់ប្រភេទ ឆ្នាំ២០២០ ដែលប្រារព្ធបើកវគ្គនាពេលនេះ ពិតជាមាន សារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងពង្រឹងប្រៀបការពារជាតិអោយបានរឹងមាំ។ វគ្គបំប៉ននេះ ក៏បានរួមចំណែកពង្រឹងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច និងការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើ រួមទាំងការងារគ្រប់គ្រង បច្ចេកទេស ស្របទៅនឹងការវិវឌ្ឃន៍សម័យបច្ចេកវិទ្យាជឿនលឿននៅលើពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេស នឹងជំរុញដល់បណ្តាស្ថាប័ន កងឯកភាព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក អោយអនុវត្តន៍អោយបានត្រឹមត្រូវតាមឋានានុក្រម និងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះទៀតសិក្ខាកាមទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញឿន និងចូលរួមអនុវត្តន៍បានខ្ពស់នូវវិធានការនានារបស់ក្រសួងសុខាភិបាលចូលរួមទប់ស្កាត់ជម្ងឺរាតត្បាត កូវីដ ១៩ ដោយត្រូវប្រកាន់ភ្ជាប់នូវអនាម័យជានិច្ចគឺ […]
- រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញសាច់ប្រាក់ជាង១១ម៉ឺនលានរៀល សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ-១៩ ឯ.ឧ វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាង១១ម៉ឺនលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលកូវីដ-១៩ ជុំទី២ លើកទី១។ នៅក្នុងសន្និសីទកាសែតនៅស្តីទីការក្រសួងព្រឹកម៉ិញ ឯ.ឧ វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ចំនួនគ្រួសារក្រីក្រ ទាំងប្រភេទក្រ១ និងក្រ២ ដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាល បានកើនដល់ជាង៦២ម៉ឺន ៤ពាន់គ្រួសារ ដែលមានសមាជិក ជាង២លាន ៥សែននាក់ ត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ។ ក្នុងនោះគ្រួសារក្រ១ មានចំនួន២២ម៉ឺនគ្រួសារ និងក្រីក្រ២ មានចំនួន៣៧ម៉ឺនគ្រួសារស្មើនឹងជាង៨២ម៉ឺននាក់ ដែលមានសមាជិកជាង១លាន៥សែននាក់។ ឯ.ឧ រដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាង១១ម៉ឺនលានរៀល សម្រាប់ជុំទី២ នៃការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩។ តែទោះយ៉ាងណាក្តី ឯ.ឧ រដ្ឋមន្ត្រីសង្គមកិច្ច វង សូត្រ បានបញ្ជាក់ថា មកទល់ពេលនេះរាជរដ្ឋាភិបាលពុំទាន់កំណត់ថា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


