(ខេត្តពោធិ៍សាត់,ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១)៖ ក្រុមការងារនៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផលខេត្ត និងលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ដោយមានការចូលរួមពី លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ សមាជិកក្រុមប្រឹក្សាឃុំស្នា
អន្សា នគរបាលប៉ុស្តិ៍ស្នាអន្សា មេភូមិបេង មេភូមិជីចេះ មេភូមិក្រាំងវែង សមាជិកសហគមន៍កំពង់ប្រាក់ បានចុះពិនិត្យទីតាំង ដែលជនសង្ស័យ ទើបតែលួចឈូសឆាយព្រៃលិចទឹក ភ្ជួររានធ្វើស្រែថ្មីៗ ដែលស្ថិតក្នុងដីតំបន់៣ នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ។
ប្រតិបត្តិការនេះធ្វើឡើង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅ៤ទីតាំងផ្សេងគ្នា រួមមាន៖
-ទីតាំង ទី១ លួចភ្ជួរឈូសឆាយ និយាមកា X= 0408690 Y= 1389535និងX= 0408347 Y= 1389684
-ទីតាំង ទី២ ព្រួសស្រូវរួច ត្រង់និយាមកាX=0408093 Y= 1389531និង
X= 0408046 Y =1389686
ទីតាំង ទី៣ កាប់ឆ្ការគាស់រានព្រៃលិចទឹក ត្រង់និយាមកា X= 0409424 Y= 1388995និង X= 0409399 Y = 1388893
ទីតាំង ទី៤ លួចឈូសឆាយ ត្រង់និយាមកាX= 0409460 Y= 1389065និងX= 0409419 Y = 1389066
ចំពោះតំរុយជនល្មើសដែលបានធ្វើការ លួចឈូសឆាយ រានដីព្រៃ លិចទឹកធ្វើស្រែ ក្រុមការងារបានកំណត់អត្តសញ្ញាណបានមួយចំនួន។
បច្ចុប្បន្នទីតាំងទាំងនោះ យើងបានហ៊ុំព័ទ្ធរក្សាទុកនិងកំពុងស្វែងរកចាប់ ខ្លួនមុខសញ្ញាជនសង្ស័យដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






