នៅក្នុងជំនួបជាមួយ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០នាសាលប្រជុំ សាលាខេត្តរតនគិរី ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា
បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តរតនគិរី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ.នៅក្នុងដំណើរការ គម្រោងរុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្រ្គាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី។
ឯកឧត្តម សង្ឃឹមថា អាជ្ញាធរខេត្តនឹងនៅតែបន្តសហការដើម្បីរុករកអដ្ឋិធាតុទាហានអាមឹរិកបន្តទៀត។
ក្រៅពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីជំនួយរបស់សហរដ្ឋ អាមេរិកផ្តល់ជូនកម្ពុជា លើកិច្ចការបោសសំអាតមីន គ្រា ដែលសហរដ្ឋអាមេរិក នៅតែបន្តផ្តល់ជំនួយនេះ ដើម្បីរួមឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គ្រប់គ្រងវិស័យសកម្មភាពមីន គោលបំណងបំបាត់ទាំងស្រុងបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមអោយអស់នៅឆ្នាំ២០២៥។
ទាក់ទងនឹងការងារបោសសំអាតមីន ឯកឧត្តម ថង សាវុន
បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ
របស់សម្តេច តេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងគោលដៅគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូន ប្រទេសជាតិ និងប្រជាជន តាមរយៈការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជា ប្រែក្លាយតំបន់មានមីនទៅជាតំបន់មានសុវត្ថិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែន ការយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់ នៅឆ្នាំ២០២៥ ។
សូមជម្រាបថា ចំណងការទូតរវាងប្រទេសទាំងពីរ ព្រះរាជា ណាចក្រកម្ពុជានិង សហរដ្ឋអាមេរិក គិតមកដល់ពេលនេះគឺមានរយៈ ពេល៧០ឆ្នាំហើយ។
ស្ថានទូតអាមេរិក នឹងរៀបពិធីអបអរសាទរគម្រប់ខួប៧០នេះ ដើម្បីបញ្ជាក់ពីចំណង មិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕






