ដើម្បីពង្រីកកងនាវាអាកាសចរដ៏ទំនើបរបស់ខ្លួន
សមាជិកថ្មីបំផុតរបស់កងនាវាអាកាសចរ Vietjet ដែលជាយន្តហោះ Airbus A321neo ACF (Airbus Cabin Flex) បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ បន្ទាប់ពីធ្វើដំណើរពីរោងចក្រ Airbus ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ វាគឺជាយន្តហោះទី ១១១ ដែលចូលរួមក្នុងកងនាវាអាកាសចរទំនើបលំដាប់ពិភពលោករបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។
Vietjet ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានដ៏រឹងមាំនៅទូទាំងអាស៊ីអាគ្នេយ៍ និងតំបន់ជាច្រើនទៀត រួមទាំងជើងហោះហើរទៅនិងមកពីខេត្តសៀមរាប ហើយការពង្រីកកងនាវាអាកាសចររបស់ Vietjet នាំមកនូវព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ដែលស្វែងរកជម្រើសធ្វើដំណើរប្រកបដោយផាសុកភាព តម្លៃសមរម្យ និងធ្វើដំណើរជាមួយយន្តហោះដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់ និងអន្តរជាតិរបស់ខ្លួន។
ជាមួយនឹងការរចនាកាប៊ីនដ៏ទំនើបរបស់ខ្លួនដែលបំពេញតាមស្តង់ដារចុងក្រោយបំផុតសម្រាប់ទំហំកៅអី និងគម្លាត យន្តហោះថ្មីរបស់ក្រុមហ៊ុន Vietjet នឹងផ្តល់ឱ្យអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុត។
យន្តហោះ A321neo ក៏ជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នបានរហូតដល់ ២០ ភាគរយ ខណៈពេលដែលកាត់បន្ថយសំលេងរំខានដល់ទៅ ៥០ ភាគរយ បើប្រៀបធៀបទៅនឹងយន្តហោះធនតូចមុនៗ។
ជាផ្នែកមួយនៃផែនការពង្រីកបណ្តាញជើរហោះហើររបស់ខ្លួន ក្រុមហ៊ុន Vietjet គ្រោងនឹងស្វាគមន៍យន្តហោះថ្មីចំនួនបីគ្រឿងបន្ថែមទៀតនៅខែធ្នូនេះ។
បន្ថែមពីលើយន្តហោះដែលទើបទទួលបានថ្មី Vietjet ក៏មានគម្រោងជួលយន្តហោះរវាង ៦ ទៅ ១០ គ្រឿងក្នុងរយៈពេលខ្លីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីក្នុងខែមករា និងកុម្ភៈ ដើម្បីសម្រួលដល់តម្រូវការធ្វើដំណើរខ្ពស់បំផុតនៃអ្នកទេសចរក្នុងស្រុក និងភ្ញៀវទេសចរនានា។
នៅឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្តគន្លងកំណើនដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន ដោយបានកសាងកងនាវាអាកាសចរដ៏សកម្ម និងទំនើបបំផុតមួយនៅក្នុងតំបន់។
ជាមួយនឹងជើង ហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍រវាងខេត្តសៀម រាបប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម និងបណ្តាញហោះហើររបស់ខ្លួនគ្របដណ្តប់លើគោលដៅពិភពលោក អ្នកដំណើរមកពីប្រទេសកម្ពុជាអាចធ្វើដំណើរប្រកបដោយភាពរលូន ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ៕






