ព័ត៌មានថ្មី
- រថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែង…… (ព្រៃវែង) ៖ រថយន្តមិនស្គាល់ម៉ាក១គ្រឿង បានបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៦៧ ៦៨ ស្ថិតក្នុងភូុមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
- ស្ត្រីម្នាក់ដែលចាក់សំរាមបង្ហូរលើផ្លូវតាមទឹកភ្លៀង បានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ខេត្តព្រះសីហនុ ៖ សកម្មភាពស្ត្រីម្នាក់ដែលចាក់សំរាមបង្ហូរលើផ្លូវតាមទឹកភ្លៀង និងត្រូវបានគេថតបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុក នារសៀលថ្ងៃអង្គារ៍ ទី២៩ ខែឧសភានេះ ត្រូវបានមន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងព្រះសីហនុ យកមកអប់រំណែនាំនៅសាលាក្រុងនាវេលាម៉ោង ៩:០០នាទីយប់ ថ្ងៃដដែលនេះ ដោយស្ត្រីរូបនោះ បានទទួលស្គាល់កំហុស ហើយសូមទោសជាសាធារណៈ និងចុះកិច្ចសន្យាឈប់ប្រព្រឹត្តនូវទង្វើបែបនេះទៀត។
- សម្ដេចតេជោបន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តកណ្ដាល ជាង១ម៉ឺន៦០០០នាក់ កណ្តាល ៖ នៅព្រឹកថ្ងៃពុធទី ៣០ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រចំនួន១០ មកពី ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះជាលើកទី៣ហើយបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅ ខេត្តកណ្ដាល។
- ស្លាកយីហោហាងដែលមានភាសាបរទេសត្រូវបានរុះរើចេញ ដោយដាក់អក្សរខ្មែរជំនួសវិញ ខេត្តស្វាយរៀង ៖ ក្រុមការងារសាលាក្រុងដឹកនាំដោយលោកស្រី សូ សយ អភិបាលរងក្រុង បានចុះណែនាំដល់អាជីវករ លក់ដូរនៅផ្សាររាត្រី ឲ្យរុះរើស្លាកជាភាសាបរទេសចេញ ដោយដាក់អក្សរខ្មែរជំនួសវិញ និងណែនាំឲ្យមកសុំច្បាប់ធ្វើ អាជីវកម្មនៅសាលាក្រុងបាវិត។
- ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ឧកញ៉ា ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ដ្រី និងលុបឈ្មោះចេញពីក្របខ័ណ្ឌកងទ័ព ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់ មុនតំណែង ឧកញ៉ា ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេរមភូមិន្ទ។
- ពលរដ្ធ១គ្រួសារចោទអាជ្ញាធរស្រុកពារាំងបោះបង្គោលចូលដីកម្មសិទ្ធរបស់គាត់ដែលមានប្លង់រឹង ព្រៃវែង ៖ ពលរដ្ធ១គ្រួសារបានធ្វើការចោទប្រកាន់ទៅលើអាជ្ញាធរស្រុកពារាំងថាបានដាក់កម្លាំងបោះបង្គោលរំលោភបំពាន ចូលដីកម្មសិទ្ធរបស់គាត់ដែលមានការទទួលពីអាជ្ញាធរស្រុក ឃុំ ភូមិ និងមន្ត្រីភូមិបាលស្រុកនៅចំណុចជាប់បណ្តោយ ផ្លូវជាតិលេខ៨ ស្ថិតក្នុង ភូមិតាំងរមាំង ឃុំកញ្ជំ ស្រុកពារាំង ខេត្តព្រៃវែង។
- ប្រទះឃើញសពបុរសម្នាក់អាក្រាតកាយជាអំពើឃាតកម្ម សម្លាប់ប្លន់យកម៉ូតូ ក្រុងសិរីសោភ័ណ ៖ សពបុរសម្នាក់មានសភាពហើមស្អុយអាក្រាតកាយត្រូវបានពលរដ្ឋនិងកម្មករសំណង់នៅការដ្ឋានវិទ្យាល័យហ៊ុនសែន ខ្លាកូន បានប្រទះឃើញនៅចំណុចជើងភ្នំខ្លាកូន តំបន់ស្ងាត់ និងជាកន្លែងក្រុមប្រើប្រាស់គ្រឿងញៀន ខាងក្រោយវិទ្យាល័យនេះ ប្រហែល៧០០ម៉ែត្រ នៅភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
- រថយន្តដឹកប្រេងសាំងក្រឡាប់ខណៈម៉ូតូដួលបណ្តាលអោយស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ភ្នំពេញ ៖ រថយន្តដឹកប្រេងសាំងក្រឡាប់កិនម៉ូតូបណ្តាលអោយបុរស់ម្នាកស្លាប់ភ្លាមៗ នៅកន្លែងចំនែករថយន្តបង្កបាន ក្រឡាប់ ហេតុការណ៍គ្រោះថ្នា<ក់នេះកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង១និង៣០នាទី នៅតាមបណ្តោយផ្លូវលេខ20A ស្ថិតក្នុងភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
- ប្រទេសចិន ប្រឆាំងការបង្ករហេតុរបស់សហរដ្ឋអាមេរិក មកលើដែនទឹករបស់ប្រទេសចិន អាស៊ី ៖ ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងអះអាងពីការជំទាស់ទៅ និងនាវាចម្បាំងសហរដ្ឋអាមេរិក ចំនួន២គ្រឿង កំពុងឈ្លានពានចូលក្នុងដែនទឹករបស់ប្រទេសចិន នៅក្បែរកោះ ស៊ីហ្សា។
- គណបក្សនយោបាយទាំង២០ ទទួលបានលេខរៀងរបស់ខ្លួននៅលើសន្លឹកឆ្នោតជាផ្លូវការ ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំ ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦។
- ឆេះភ្លើងចង្ក្រានដាំបាយក្លាយជាអគ្គីភ័យបំផ្លាញផ្ទះឈើមួយខ្នង និងរថយន្តបែនដឹកដីពីរគ្រឿង ខេត្តក្រចេះ៖ ផ្ទះឈើ១ខ្នង រួមនិងរថយន្តបែនដឹកដី២គ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតស្ទើរទាំងស្រុងបន្ទាប់ពីមាន គ្រោះអគ្គីភ័យមួយ បានកើតឡើងកាលពីយប់ថ្ងៃទី២៨ឧសភា ក្នុងភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
- មនុស្ស ១៣នាក់ បានពុលនំបុ័ងសម្លការី នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៖ យោងរបាយការបឋម របស់ អធិការនគរបាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអោយដឹងថា មានករណី ពុលនំប៉័ងសម្លការី បណ្តាលអោយមនុស្សជាង១០នាក់ ក្នុងនោះភាគច្រើនជាកុមារ ហើយត្រូវបានដឹកទៅសង្គ្រោះនៅ មណ្ឌលសុខភាព និងបន្តដឹកមកមន្ទីរពេទខេត្តកំពង់ឆ្នាំង បន្តទៀត ។ ហេតុការណ៍ នេះបានកើតឡើងនៅវេលាល្ងាចថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស។
- ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់ក្នុងរថយន្ត ភ្នំពេញ ៖ បុរសម្នាក់សង្ស័យដឹងខ្លួនឯងមិនស្រួលខ្លួន កំពុងបើកបររថយន្ត ឈប់អៀបគៀនខាងចិញ្ចើមផ្លូវ ហើយដេក បែជាដាច់ខ្យល់ស្លាប់បាត់ សង្ស័យខ្យល់គ ។
- ពេលនេះ កញ្ញា ណាក់ ស្រីណា បានទៅដល់ ជប៉ុន ដើម្បីធ្វើរឿងមួយ ពេលនេះ កញ្ញា ណាក់ ស្រីណា បានទៅដល់ ជប៉ុន ដើម្បីផលិតកម្មវិធីទស្សនាចរណ៍សម្រាប់ដែលគាំទ្រដោយ មូលនិធិ ជប៉ុន នឹងត្រៀមចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍នាពេលឆាប់ៗខាងមុខនេះ។
- នគរបាលម្នាក់ទៀតហើយ ដែលបាញ់បោះសេរី ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ ភ្នំពេញ៖ ជនត្រូវចោទជាច្រើននាក់ហើយ នៅក្នុងនោះមានអ្នកពាក់ផ្កាយ និងឧកញ៉ាផងដែរ ត្រូវជាប់ពន្ធនាគារ ដោយសាររឿងបាញ់បោះសេរី ជាហូហែរ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


