ព័ត៌មានថ្មី
- ស្រ្តីវ័យ៥១ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខចាក់(ក)សម្លាប់ស្លាប់នៅនឹងកន្លែង ព្រះវិហារ ៖ ស្រ្តីវ័យ៥១ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខចាក់(ក) សម្លាប់យ៉ាងព្រៃផ្សៃនៅនឹងកន្លែងក្នុងដីចំការ ចំងាយពី ភូមិប្រមាណជាង៤គីឡូ ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
- នាំឃាតករទៅធ្វើត្រាប់សកម្មភាពចាប់រំលោភហើយសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ (Video Inside) រាជធានីភ្នំពេញ ៖ ឃាតករ ដែលបានធ្វើសកម្មភាពចាប់រំលោភសម្លាប់ក្មេងស្រី អាយុ៤ឆ្នាំ តាមរន្ធគូថហើយខ្ទប់មាត់សម្លាប់យកសពទៅច្រកក្នុងពាងនៅលើផ្ទះទុកចោល ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ នាំខ្លួនយកទៅធ្វើត្រាប់ពីសកម្មភាព ដ៍ឃោរឃៅនៅកន្លែងកើតហេតុ នៅក្នុងការធ្វើត្រាប់សមត្ថកិច្ចក៍បានប្រើរូប មាឡាំងកាំង ធ្វើជានិម្មិតរូបក្មេងស្រីរងគ្រោះ ផងដែរ។
- ទាស់ពាក្យសម្តីគ្នា ទាញកាំបិតផ្គាក់កាប់ស្ត្រីម្នាក់ហូរឈាមជោគខ្លួន កណ្តាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនក្រោយពីបានទាញកាំបិតកាប់ប្រហារទៅលើ ស្ត្រីម្នាក់ចំកបណ្តាលឱ្យហូរឈាមជោកខ្លួន ខណៈដែលពួកគេផឹកស្រា ហើយមានទំនាស់ពាក្យសម្តីតឹងសសៃកដាក់គ្នា ។ អំពើហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង ជាង៧យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់ស្រា ស្ថិតក្នុងភូមិកោះទៀវ (ក) ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្ដាល ។
- រាយខ្សែលួសឆក់កណ្តុលការពារស្រូវ តែបែជាឆក់អ្នកភូមិស្លាប់ កណ្តាល ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល បានធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនោះបានរាយ ខ្សែលួសឆក់ការពារកណ្តុរកុំឱ្យស៊ីស្រូវ ប៉ុន្តែបែរជាឆក់បុរសម្នាក់បណ្តាលឱ្យស្លាប់ដោយអចេតនា គ្រាដែលជនរងគ្រោះដើរ ទៅមើលសន្ទូងក្នុងដីរបស់ខ្លួនដែលមានព្រំជាប់គ្នាជាមួយដីជនសង្ស័យ ។
- នាយកសាលាអនុវិទ្យាល័យម្នាក់ស្រវឹងស្រាបើកម៉ូតូធ្លាក់ពីលើស្ពានរងរបួសធ្ងន់…… (ព្រៃវែង) ៖ លោកនាយកសាលាអនុវិទ្យាល័យម្នាក់ ស្រវឹងស្រាបើកម៉ូតូធ្លាក់ពីលើស្ពានបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពី វេលាម៉ោង១៩និង១០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវលំត្រង់ចំណុចស្ពានជីផុច ស្ថិតក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
- រថយន្តបើកលឿន បុកម៉ូតូបត់ឆ្លងផ្លូវរបួសធ្ងន់ធ្ងរ ស្លាប់មនុស្សម្នាក់ក្រោយបញ្ជូនទៅសង្គ្រោះ កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ក្រោយពីសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលជិះម៉ូតូម្នាក់ឯងបត់ឆ្លងផ្លូវ ត្រូវបានរថយន្តបើកលឿនបុកអូសជិត២០ម៉ែត្របណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ នគរបាល ឃាត់បានទាំរថយន្ត និងអ្នកបើកបរ កាលពីវេលាម៉ោង០៦និង១០នាទីព្រលប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវប៉េតុង អ៊ុតធី ត្រង់ចំណុចមុខផ្ទះឈ្មោះ ហន ក្នុងភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
- កូនសិស្សម្នាក់ដួលសន្លប់ថ្នាក់រៀន កាលពីព្រឹកមិញ ប៉ោយប៉ែត ៖ ក្មេងប្រុសម្នាក់ជាសិស្សសាលាបានដួលសន្លប់នៅពេលកំពុងអង្គុយរៀន ខណៈថ្នាក់រៀនស្ទើរគ្រប់បន្ទប់ត្រូវ បានចាក់សោរសិស្សរៀនមិនកើតព្រោះរងការជន់លិចដោយជំនន់ទឹកភ្លៀង។
- ឆក់ទូរសព្ទ័បានសម្រចប៉ះចំបុរសជើងខ្លាំងរត់តាក់សុី បើករថយន្តដេញបុកចុងក្រោយកើតរឿងនឹកស្មានមិនដល់ ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសរត់សុីម្នាក់ កំពុងចុចទូរសព្ទ័លេងនៅក្នុង រថយន្តឈប់តាមដងផ្លូវបានសម្រេច រួចនាំគ្នាជិះម៉ូតូខ្លួន តែចំថ្ងៃស៊យត្រូវបានជនរងគ្រោះបើករថយន្តដេញបុកពីក្រោយ បណ្តាលឲ្យដួលម៉ូត ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាវាយមួយដៃមួយជើងឡើងទ្រមខ្លួនរួច ប្រគល់ជូនសមត្ថកិច្ច។
- ជនអនាមិក បានលួចដុតបន្ទប់សិងរបស់ព្រះសង្ឃគង់នៅវត្ត ក្រាំងស្ទាយ ខេត្តកំពត កំពត ៖ ព្រះតេជ្ជគុណ ជ័យ សិទ្ធី មានព្រះជន្ម 51វស្សា គង់នៅវត្តក្រាំងស្នាយ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កាលពី ថ្ងៃទី29 ខែឧសភា ហើយព្រះអង្គ បានយកពាក្យបណ្ដឹងទៅដាក់នៅមន្ទីរធម្មការខេត្តកំពត ពាក់ពន្ធ័និងរឿងគេលួចដុតបន្ទប់ សិងនៅលើសាលាឆាន់កាលពីយប់ថ្ងៃទី17 ខែឧសភា ឆ្នាំ2018។
- ជិះម៉ូតូពេលមេឃកំពុងភ្លៀង ជ្រុលទៅបុករថយន្តចតចោល បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ពីរនាក់ ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអធម៌នៅក្រោមតំណក់ភ្លៀង និងពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបាន ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនមេឃកំពុងភ្លៀងបានបុករថយន្តលុចសុីស LX570 មួយគ្រឿងដែលចតស្ងៀម លើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង។
- Update ស្ត្រីចិនធ្វើទារុណកម្មឈ្នួលបម្រើរាប់ឆ្នាំ អាចនឹងប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ភ្នំពេញ៖ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនដែលធ្វើទារុណកម្មលើឈ្នួលបម្រើអស់រយៈពេល៤ឆ្នាំ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌ ។
- ឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក សៀុមរាប ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង ០៥នាទី នាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធី បានសហការជាមួយស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប ដែលដឹកនាំដោយព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ឈ្មោះ GILBERT MICHAEL GREENWOOD ភេទប្រុស កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ488043160 ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក ចាប់ខ្លួនតាមសំណើរផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា និងបានបញ្ជូនជននេះមកកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះទៅ អនុវត្តតាមនីតិវិធីច្បាប់ បន្តនៅអាមេរិក។
- ព័ត៌មានលំអិតរឿង ចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ តាមគូថ ហើយខ្ទប់មាត់សម្លាប់យកសពច្រកក្នុងពាង រជធានីភ្នំពេញ ៖ បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ តាមរន្ធគូថ ហើយខ្ទប់មាត់សម្លាប់យកសពទៅច្រកក្នុងពាងនៅលើផ្ទះទុកចោល ។
- សៀវភៅរឿងប្រវត្តិសាស្រ្តដ៏ល្បីល្បាញ មហាភារតៈ ត្រូវបានបកប្រែជាភាសាខ្មែរ ភ្នំពេញ ៖ សៀវភៅរឿង មហាភារតៈ ដ៏ល្បីល្បាញលំដាប់ទី២ បន្ទាប់ពីសៀវភៅរឿង រាមកេរ្តិ នៅក្នុងប្រទេសឥណ្ឌារាប់សិប ឆ្នាំមកហើយខាងផ្នែក ការអប់រំមហាព្យាកាព្យ វិធីសាស្រ្តនៃការដឹកនាំប្រទេសយុទ្ធសាស្រ្តធ្វើសង្រ្គាម និងយុទ្ធវិធីផ្សះផ្សារ ជាតិជាដើមនោះ ឥឡូវនេះ ត្រូវបានបកប្រែជាភាសារខ្មែរ និងបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
- នារីម្នាក់ប្តឹងនគរបាលអោយឃាត់ខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងចាប់រំលោភ កំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះថាបុរស ខាងលើបានប៉ុនប៉ងចាប់នាងរំលោភ ប៉ុន្តែមិនបានសម្រេច ក្រោយមកបានរត់គេចខ្លួន នាងក៏បានទៅប្តឹងអោយនគរបាល ស្រុក ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


