ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសរត់សុីម្នាក់ កំពុងចុចទូរសព្ទ័លេងនៅក្នុង រថយន្តឈប់តាមដងផ្លូវបានសម្រេច រួចនាំគ្នាជិះម៉ូតូខ្លួន តែចំថ្ងៃស៊យត្រូវបានជនរងគ្រោះបើករថយន្តដេញបុកពីក្រោយ បណ្តាលឲ្យដួលម៉ូត ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាវាយមួយដៃមួយជើងឡើងទ្រមខ្លួនរួច ប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៣០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខុនដូ ISL តាមបណ្តោយផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១ មានឈ្មោះប៉ា ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអង់តែនទួលគោក មាន ស្រុកកំណើតនៅខេត្តកំពង់ចាម។ ទី២ មានឈ្នោះសំ ដន ភេទ្រុស អាយុ៣០ឆ្មាំ មុខរបរមិនប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្នោះសុខ ធី មុខរបរអ្នករត់តាក់សុី។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានឈប់រថយន្តតាក់សុីមួយគ្រឿងឈប់នៅតាមដងផ្លូវ ទិសដៅពីលិចទៅកើត ហើយរូបគាត់បានយកទូរសព្ទ័ដៃមួយគ្រឿងម៉ាកអាយហ្វូនអេសសិចផ្លិសចុចលេងនៅក្នុងរថយន្ត ខណៈនោះក៍មានជនសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហាយកាតេ ពណ៍ខ្នៅពាក់ស្លាកលេខ ភ្នំពេញ 1FH-4045ជិះមកពីក្រោយស្របទិសដៅគ្នាហើយហួសទៅមុខបានបន្តិចក៍បានត្រឡប់ក្រោយវិញ ដោយបានធ្វើសកម្មភាពឆក់បាន សម្រេចតែម្តង រួចនាំគ្នាជិះគេចខ្លួនភ្លាមៗ ។ ពេលនោះជនរងគ្រោះ ក៏បានបើករថយន្តដេញតាមពីក្រោយ មកដល់ចំណុច ផ្លូវលេខ២៩១ ក្បែផ្សារទួលគោក ជនរងគ្រោះបើកបុកពីក្រោយបណ្តាលឲ្យម៉ូតូ ជនសង្ស័យដួលនៅនិងថ្នល់ ហើយត្រូវបាន ប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាចាប់បានទាំងពីរនាក់ និងវាយឡើងទ្រមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។ ចំណែក ទូរសព្ទ័ដៃជនរងគ្រោះ បានខ្ទាតចេញពីកន្លែងកើតហេតុត្រូវបានអ្នកផ្សេងរើសយកទៅបាត់។
គួបញ្ជាក់ផងដែរ ភ្លាមៗនោះជនរងគ្រោះបានឡើងជិះរថយន្តបន្តដំណើរទៅមុខបាត់មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកយកជនសង្ស័យទាំងពីនាក់ទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ដើម្បីកសាងសុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ សុខ ស៊ីថា











