តាមអោយដឹងពីមន្រ្តីប្រចាំការនៅច្រកព្រំទ្វារព្រំដែនជប់គគីរ បានអោយដឹងថា អាជ្ញាធរខាងប្រទេសថៃ គឺលោកថាក់ឆាក់កន ហាត់ថាយ៊ាគួន អភិបាលខេត្តបុរីរ៉ាំ បានចេញលិខិតមួយច្បាប់ប្រកាសបិទមាត់ច្រកទ្វារតំបន់ជប់គគីរ ជាបណ្តោះសន្ន ដោយហេតុថា ការពារនៃការឆ្លងជំងឺ covid-19។
ការបិទសេចក្តីប្រកាស ពីសំណាក់អាជ្ញាធរថៃ នៅច្រកទ្វារព្រំដែនជប់គគីរ ដែលភាគីថៃហៅថា សាយតាគូរ បានធ្វើឡើង នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ដែលស្ថិតភាគឧត្តរ នៃប្រទេសកម្ពុជា ស្ថិតនៅក្នុងភូមិជប់គគីខាងលិច ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ខាងថៃស្ថិតក្នុងឃុំចាន់ធុបផេត ស្រុកបាងក្រួត ខេត្តបុរីរ៉ាំ មូលហេតុមានវិធានការទប់ ស្កាត់មេរោគរាតត្បាត COViD ១៩ ។
យោងតាមការអោយដឹងពីមន្រ្តីទំនាក់ទំនងមាត់ច្រកទ្វារតំបន់ជប់គគីរ បានបញ្ជាក់ថា លោកអភិបាលខេត្តបូរីរាំបានចេញលិខិតមួយច្បាប់ជនមកអោយកម្ពុជា ដែលមានគោលបំណងផ្អាកបិតមាត់ច្រកទ្វារមួយរយៈសិនដើម្បីទប់ស្កាត់មេរោគរាតត្បាតCOViD១៩ នៃការឆ្លងពីប្រទេសកម្ពុជាចូលប្រទេសថៃពីថៃមកកម្ពុជា។
ដោយឡែកនៅច្រកអន្តរជាតិចំនួន ២ច្រកទៀត គឺនៅច្រកអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិជាំ មន្រ្តីដែលបម្រើការងារនៅមាត់ ច្រកទាំងពីរបានប្រាប់ថា នៅដំណើរការជាធម្មតា រហូតដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។
ហើយមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញចូលជាធម្មតា ខណៈពេលនោះពលរដ្ឋទាំងពីថប្រទេស នៅតែធ្វើដំណើរចេញចូលរកស៊ីដោះដូរមុខទំនិញពីគ្នាបានល្អប្រសើនៅឡើយ។
ក្នុងនោះដែរ ក្រុមគ្រូពេទ្យ ចត្តាឡីស័ក ដែលប្រចាំនៅមាត់ច្រកទ្វារអន្តរជាតិ កំពុងយកចិត្តទុក្ខដាក់ធ្វើការពិនិត្យជាប្រចាំ អ្នកដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន ខណៈពេលនេះ ក្នុងការពិនិត្យពុំទាន់បានជួប
ប្រទះដោយមេរោគcovid-19 នោះឡើយ។






