ថ្ងៃ ច័ន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • បំបែកសំណុំរឿងករណីឃាតកម្មលើជាងកាត់សក់ ចាប់បាន២នាក់ ក្នុងចំណោមបក្សពួក៤នាក់ បន្ទាយមានជ័យ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលខេត្តសហការជាមួយនិងនគរបាលក្រុងសិរីសោភ័ណ បានបំបែកសំណុំរឿងកតរណីឃាតកម្ម ឃាត់ខ្លួនជនសង្ស័យជាឃាតកចំនួន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានវាយសម្លាប់ជនរងគ្រោះជាងកាត់សក់ប្លន់ យកម៉ូតូ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
  • ខឹងបងថ្លៃផឹកស្រវឹងជេរគេឯង ហើយនិយាយមិនស្តាប់វាយរហូតដល់ស្លាប់ រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រែកជេរប្រមាត្រម្ចាស់ផ្ទះជួល អ្នកជិតខាង និងប្រពន្ធ ហើយ ប្អូនថ្លៃ (ប្អូន ប្រពន្ធជនរងគ្រោះ) បានមកឃាត់និងណែនាំមិនស្តាប់ ក៍បានផ្ទុះហឹង្សាវាយទាត់ធ្លាក់រហូតដល់ដួលនិងស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីប្រើហឹង្សាប្អូនថ្លៃក៍បានគេខ្លួនបាត់។
  • អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា កំពុងទាក់ទង និងស្រាវជ្រាវលើបញ្ហាលេចធ្លាយវីដេអូធព្រះសង្ឃមួយអង្គ ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក អួង វិបុល បានលើកឡើងថា លោកមិន ទាន់បានទទួលព័ត៌មាន ពាក់ព័ន្ធព្រះសង្ឃមួយអង្គ ដែលលេចធ្លាយវិដេអូប្រលែងលេងយ៉ាងស្រើប ស្រាសជាមួយស្រីស្នេហ៍ នៅលើបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណា លោកអះអាងថា លោកកំពុងទាក់ទង និង ស្រាវជ្រាវលើបញ្ហានេះហើយ ។
  • ទំនាស់រវាងប្រធានក្រុមហ៊ុន និងបុគ្គលិក ពេលចេញវីដេអូចុងក្រោយហើយ ប្រភពពីទំព័រហ្វេសប៊ុក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កំពង់សោម ៖ ថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០១៨​ វេលាម៉ោង១៣:៣០នាទី​ បន្ទាប់ពីខ្ញុំបាទ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាអោយស្នងការរងទទួលការងារព្រហ្មទណ្ឌ​ ស្រាវជ្រាវអញ្ជើញប្រធានរដ្ឋបាល​ និងបុគ្គលិក​ មកធ្វើការផ្សះផ្សារ​ និង អប់រំណែនាំ​ អោយយល់ពីកំហុសរបស់ខ្លួនទាំងពីរនាក់​ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន​ ដែលមានខ្លឹមសារ ដូចវីដេអូឃ្លីបខាងក្រោម:
  • ស្លុតចិត្តឃើញឪពុកប្រឹងលីកូនស្រីលង់ទឹករត់ទៅមណ្ឌលសុខភាពអោយគ្រូពេទ្យជួយ តែពេទ្យប្រាប់ថា ខេត្តកំពង់ឆ្នាំង ៖ កុមារីអាយុ ១០ ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ ខណៈទៅងូតទឹកស្រះនៅក្នុងសាលាវិទ្យា ល័យហ៊ុនសែន កំពង់ត្រឡាច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង10 និង 20 នាទីព្រឹក ថ្ងៃទី2 ខែមិនា ឆ្នាំ2018 ។
  • ជិះម៉ូតូលឿនពេលវ៉ាមិនផុតប៉ះដៃកង់ដួលរណូករណែលរបួសធ្ងន់ធ្ងរ២នាក់ កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គភ្លាមៗ និងម្នាក់ទៀតបានរត់គេចខ្លួនចោលម៉ូតូ ខណៈដែលបុរស ២នាក់ ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាហើយឌុបកង់ពីក្រោយច្រងេងច្រងាង ត្រូវបានម៉ូតូបុរសវ័យចំណាស់ម្នាក់ទៀតបើកបញ្ច្រាស់ ទិសវ៉ាគេមិនផុតក៏ទាក់ដៃកង់បណ្តាលអោយដួលរណូករណែលលើផ្លូវជាតិលេខ៤៤ កាលពីវេលាម៉ោង ០៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៣០ទៅលេខ១៣១ស្ថិតនៅក្នុងភូមិភូមិត្រពាំងក្អែកឃុំ វាលពង់ ឧដុង្គខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកឧដុង្គ បាននិយាយអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់បាន ជិះម៉ូតូម្នាក់អែងតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីលិចទៅកើតម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BT8615 បើកបរដោយឈ្មោះជឹម សុផល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុង ភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកលឿនវ៉ាម៉ូតូ១គ្រឿងទៀតម៉ាក HONDA សេ125 ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H0155 បើកបរដោយឈ្មោះ ភិន ភុន […]
  • ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន រួមជាមួយថ្នាំញៀន៤កញ្ចប់ ត្រូវបានដកហូត កណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងធ្វើការបង្ក្រាប និងឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់ ខណៈដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរគ្រឿង ញៀន នៅចំណុចក្នុងផ្ទះលក់ចាបហ៊ួយរបស់ខ្លួន​ ស្ថិតក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
  • ជាងផ្សារដែកត្រូវចរន្តអគ្គីសនីឆ្លងតាមម៉ែត្រឆក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ រជធានីភ្នំពេញ ៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវចរន្តអគ្គីសនីឆ្លង តាមម៉ែត្រ និងប៉ុស្តិ៍ផ្សារ ឆក់ស្លាប់បាត់បង់ជីវីតនៅពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
  • ជនជាតិវៀតណាមចំនួន១៦នាក់ទៀតហើយត្រូវបានកម្លាំង​សមត្ថកិច្ចនគរបាលអន្តប្រវេសន៍ឃាត់ខ្លួន ភ្នំពេញ​ ៖​ នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅចំនួន ០៣ទីតាំង ឃាត់បានជនជាតិវៀតណាមចំនួន ១៦នាក់ ស្រី ០៥នាក់ ដែលបានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ ឯកសារមិនត្រឹមត្រូវ បានបញ្ជូនមកកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពិនិត្យឯកសារនិងសាកសួរតាមនីតិវិធី ក្នុងនោះរួមមាន៖ ១-សិប្បកម្មឈើ ផ្លូវលេខ១០៣, ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន ០៨នាក់ ស្រី ០១នាក់ ២-ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់បានជនជាតិវៀតណាមចំនួន ០៣នាក់ (ស្រី) […]
  • សត្វគោរបស់បងប្អនជនជាតិគ្រឹង ចំនួន6ក្បាល ត្រូវរន្ទះបាញ់ងាប់ រតនគិរី ៖ ភ្លៀងយ៉ាងខ្លាំងលាយឡំខ្យល់និងរន្ទះបានបាញ់សត្វគោងាប់ ប្រាំមួយក្បាល របស់ជនជាតិគ្រឹងនៅ ភូមិចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
  • កម្មករឡធ្យូង៤នាក់ដួលសន្លប់បន្តបន្ទាប់ក្នុងឡធ្យូង របស់ក្រុមហ៊ុនមួយកន្លែងនៅស្រុកសំបូរ ខេត្តក្រចេះ ៖ កម្មករឡធ្យូង៤នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងឡធ្យូងមួយកន្លែងរបស់ហ៊ុន(ហ្គ្រីនអាយលែន) ស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយកើតហេតុកម្មករទាំង៤នាក់នោះ ត្រូវបានខាងក្រុមហ៊ុន ដឹកមក សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
  • ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើរ បន្ទាប់ពីបានឃើញបុរសវ័យចាស់ម្នាក់បានដេកស្លាប់នៅលើផ្លូវចូលផ្សាររាត្រី ខេត្តស្វាយរៀង ៖ មានការភ្ញាក់់ដល់ប្រជាពលរដ្ឋអ្នកដំណើរខៈណៈប្រទេះឃើញបុរសម្នាក់ដេកស្លាប់ផ្លូវចូលផ្សារាត្រី។ មានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវចោមរោមមើលយ៉ាងច្រើនខៈណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្លូវចូលផ្សារាត្រី សង្ស័យជាឃាដកម្ម ទើបរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ប៉ុន្តែបន្ទាប់ពីពិនិត្យរួច បុរសនោះខ្យល់គរ។
  • ឃាត់ខ្លួនជនជាតិថៃ០៣នាក់ រួមជាមួយថ្នាំញៀនចំនួន ៦០០០គ្រាប់ ប៉ោយប៉ែត ៖ សេចក្តីរាយការណ៍ពីកាស៉ីណូបានឱ្យដឹងថា កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បើក​​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃ​ទី​០១ មិថុនា ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទា​មាន​ជ័យ​។
  • នគរបាលស្រុកសំរោងទងឆ្មក់បង្ក្រាបអ្នកញៀនល្បែងអាប៉ោងបាន០២នាក់ខណៈច្រើននាក់ទៀតរត់គេចខ្លួនបាត់ស្រមោល កំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងអាប៉ោងចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយ កម្លាំងនគរបាលសន្តិសុខខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនខណៈដែលក្រុមជនសង្ស័យជាច្រើនអ្នកកំពុងតែចំតិតគូថអ៊ុត អាប៉ោង ហើយកម្លាំងនគរបាលបានឃាត់បាន០២នាក់ និងច្រើនអ្នកទៀតបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៤និង១០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចព្រៃក្រោយភូមិបាក់ចិញ្ច្រៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
  • ក្រសួងពាណិជ្ជកម្ម បានប្រតិកម្ម និងអនុវត្តន៍តាមផ្លូវច្បាប់ដើម្បីចាប់អ្នកក្លែងបន្លំអង្ករកម្ពុជា ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា កាលពីថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានទទួលព័ត៌មាន ទាក់ទិននឹងការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញអង្ករបរទេស (ថៃឡង់ដ៏) ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរៈភាសាថា «អង្ករក្រអូបពិសេស» ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ ពីប្រភពដលើមនៃទំនិញ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)