ព័ត៌មានថ្មី
- ផ្ទះ៣ល្វែងត្រូវបានអគ្គីភ័យឆេះបំផ្លាញគ្មានសល់ ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ល្វេងជាប់គ្នានៅតាមបណ្ដោយផ្លូវ១៣៦ កែងនិងផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខូចខាតទាំងស្រុង ដោយបង្កការភ្ញាក់ ផ្អើលដល់បងប្អូនប្រជាលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ កាលពីវេលា ម៉ោង១និង២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។
- ក្នុង១ថ្ងៃយើងត្រូវការឈាមយ៉ាងហោចណាស់ ២០០ប្លោក ខណៈដែលក្នុង១ម៉ោង មានការស្នើសុំឈាម ប្រហែល ភ្នំពេញ ៖ មន្ត្រីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង ថ្លែងថា ក្នុង១ថ្ងៃយើងត្រូវការឈាម យ៉ាងហោច ណាស់ ២០០ប្លោក ខណៈដែលក្នុង១ម៉ោង មានការស្នើសុំឈាមប្រហែល ៩ប្លោក ដើម្បីយក ទៅសង្គ្រោះជីវិតអ្នកជម្ងឺនៅ ទូទាំងប្រទេស ហើយលោកក៏បានអំពាវនាវអោយពលរដ្ឋកម្ពុជាទូទៅចូលរួម ផ្តល់ឈាមដោយស្ម័គ្រចិត្ត។
- ទាស់ពាក្យសម្តីតិចតួចដាល់ប្អូនស្រីរបួសហូរឈាមប្តឹងនគរបាលឃាត់ កំពង់ស្ពឺ ៖ បុរសជាបងបង្កើតម្នាក់ត្រូវបានកម្លាំងនគរបាលឃុំត្រែងត្រយឹងធ្វើការឃាត់ខ្លួនខណៈដែលទាស់ពាក្យសម្តី ជាមួយប្អូនស្រីតិចតួច ទប់កំហឹងមិនបានដាល់និងវាយប្អូនស្រីបណ្តាលអោយហូរឈាមតាមត្រចៀក ដោយទ្រាំមិនបាន ប្អូនស្រីបានប្តឹងអោយនគរបាលឃាត់ខ្លួនបងប្រុស កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិដើមផ្តៀក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
- បើករថយន្តទាំងស្រវឹង ទៅពន្លះរថយន្តសាំយ៉ុងដែលចតនៅលើចំណីផ្លូវចំពីក្រោយពេញទំហឹង ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តកាមរីហាយព្រឺកយ៉ាងលឿន ជ្រុលទៅបុុករថយន្ត សាំយ៉ុង ដែលចតនៅលើចំណីផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងបង្កឲ្យម្ចាស់ រថយន្តបង្ករងរបួសស្រាល ។
- រថយន្ដពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ភ្នំពេញ៖ បុរសនារី៣នាក់ ធ្វើដំណើរដោយរថយន្ដមួយគ្រឿងម៉ាកកាមរីហាព្រឺក ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាព ស្រវឹងស្រា រួមទាំងមិនប្រយ័ត្នចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្ដម៉ាកCRCមួយគ្រឿងទៀតបណ្ដាលឲ្យរថយន្ដ ទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ តែមិនបង្កអោយមានអ្នករងរបួសនោះទេ។
- កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតថ្នាំញៀនមួយចំនួន និងអាវុធខ្លីចំនួន ០២ដើម តាកែវ ៖ នៅវេលាម៉ោង១២ នឹង០០នាទីពាក់កណ្តាលអាធាត្រថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កំលាំងការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កងរាជអាវុធហត្ថខេត្តកណ្តាល (ពន្លាតដែនសមត្ថកិច្ច) ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណី គ្រឿងញៀន នៅចំណុចលំនៅដ្ឌានមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
- រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់អោយយុវជនជំនាន់ក្រោយចូលរួមថែរក្សានូវអ្វីដែលជារបស់ខ្មែរ ភ្នំពេញ ៖ ក្នុងឱកាសនៃពិធីបិទសន្និបាត និងលើកទិសដៅផែនការសកម្មភាពការងារអាណត្តិទី១ ឆ្នាំ ២០១៨-២០២០ របស់សមាគមមិត្តតន្ត្រីករ កាលពីរសៀលថ្ងៃទី១២ មិថុនា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានថ្លែងគូសបញ្ជាក់ថា វប្បធម៌របស់ជាតិ ទាំងរូបិយក្តី ទាំងអរូបិយក្តី អ្នកដែលត្រូវបន្តវេនថែរក្សាគឺយុវជនជំនាន់ ក្រោយ និងប្រជាពលរដ្ឋទាំងអស់គ្នា ។
- រថយន្ដកុងតឺន័រដាច់ហ្វ្រាំងមិនសុី បុករះរឺកម៉កកង់ពីរគ្រឿននិងរថយន្ដមួយគ្រឿងរងរបួសធ្ងន់ស្រាលពីរនាក់ ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្ដកុងតឺន័រមួយគ្រឿងបណ្ដាលឲ្យមនុស្សពីរនាក់រង របួសធ្ងន់ស្រាលនិងខូចខាតរឺម៉កម៉ូតូកង់បីចំនួនពីរគ្រឿងនិងរថយន្ដកាមរីឆ្លាមមួយគ្រឿង។
- គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងអនុម័តសំណើសុំអនុម័តសេចក្តីព្រាងច្បាប់លើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនចំនួនពីរ ភ្នំពេញ ៖ សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និងសំណើសុំអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ខេមបូឌា អុិនធើណេសិនណល អុីនវេសមែន ឌីវើឡុបមែន គ្រុប ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើកយកមកពិនិត្យ តាមរយៈកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ មិថុនា នេះ។
- កូនចិត្តតិរិច្ឆាន ទាញពូថៅសម្លាប់ម្តាយខ្លូនឯងឲ្យស្លាប់ និងប្អូនប្រុសស្រី២នាក់រងរបួសធ្ងន់ ខេត្តប៉ៃលិន៖ រឿងរ៉ាវដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដោយសារតែកូនប្រុសបង្កើតម្នាក់ បានលើកដៃទាញពូថៅសម្លាប់ម្តាយខ្លូនឯងបណ្តាលឲ្យស្លាប់ និងប្អូនបង្កើតប្រុសស្រី ចំនួនពីរនាក់ទៀតឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបឋមនៅមណ្ទលសុខាភាពភ្នំព្រាល ព្រោះតែរឿងរ៉ាវក្នុង គ្រួសារបន្តិចបន្តួច និងការបែកថ្នាំរបស់ជនសង្ស័យ ។
- ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆាបឆេះបង្គោលភ្លើងមួយកន្លែងបង្ករកាភ្ញាក់ផ្អើល ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆាបឆេះបង្គោលភ្លើងមួយកន្លែងបង្ករកាភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣៥នាទី ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង៣ខណ្ខចំកាមនរាជធានីភ្នំពេញ។
- ដើម្បីបានចូលបម្រើការងារនៅក្នុងរោងចក្រ ម្នាក់ៗបានបង់ចំនួន៥០ដុល្លា តែចុងក្រោយកើតរឿងហួសចិត្ត ភ្នំពេញ៖ ក្រុមកម្មករ កម្មាការីនីរោងចក្រប្រមាណ៤០នាក់ តំណាងអោយកម្មករ២០០នាក់ បាននាំគ្នាធ្វើដំណើរមក សាលា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
- នគរបាលឃាត់ក្រុមជនសង្ស័យគាស់សាលាដំណាក់ យកសម្ភារៈអស់មួយចំនួន កំពង់ស្ពឺ ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំនិទាន បានសហការជាមួយកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការ ឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចគាស់សាលាដំណាក់យកសម្ភារៈរបស់របរ ហើយរត់គេច ខ្លួនបានចំនួន៣ថ្ងៃ ។
- កម្មកម្មការនីរោងចក្រនៅរោងចក្រក្រុងបាវិតដូលសន្លប់ជាច្រើនអ្នក ស្វាយរៀង ៖ នៅថ្ងៃចន្ទ័ទី11 ខែមិថុនា ឆ្នាំ2018 កម្មកកម្មការនីរោងចក្រគ្រប់តំបន់សេដ្ឋកិច្ចនៅក្រុងបាវិត បានដូលសន្លប់ ប្រមាណជាង30នាក់ នៅតាមបណ្តាលរោងចក្រនានានៅក្រុងបាវិត។
- ពលករខ្មែរម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅខេត្តឈុនបុរី ប្រទេសថៃ ៖ ពលករខ្មែរ ឆ្លងដែនទៅធ្វើការនៅឯប្រទេសថៃត្រូវខ្សែចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែល ជនរងគ្រោះ បានលូនចូលទៅឆ្កឹះយកបាល់ដែលបានរត់ចូលទៅក្រោមបន្ទប់ស្នាក់នៅរបស់កម្មករ ហើយបានប៉ះទៅនឹង ជញ្ជាំងស័ង្កសី ដែលមានចរន្តឆ្លងបណ្តាលអោយឆក់តែម្តង ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


