ព័ត៌មានថ្មី
- កម្មករកម្មារិនីរោងចក្រ ស៊ី គ្លូ ដួលសន្លប់រាប់រយពាន់នាក់មិនដឹងមូលហេតុ (មានវីដេអូ) កំពង់ស្ពឺ ៖ កម្មករកម្មារិនីរោងចក្រកាត់ដេសម្លៀកបំពាក់យីហោ (ស៊ី គ្លូ) ដួលសន្លប់បន្តបន្ទាប់គ្នា ហើយត្រូវបានដឹកបញ្ជូន យកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងចក្រកាត់ដេរសម្លៀក បំពាក់ យីហោ (ស៊ី គ្លូ) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- តខ្សែភ្លើងឈួសឈើភ្លាត់ស្នៀតឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ខ្លួនឯង………. (ព្រៃវែង) ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈរាយខ្សែភ្លើងចេញពីម៉ាសុីនភ្លើងដើម្បីឈួសឈើនៅផ្ទះរបស់ខ្លួន ភ្លាត់ស្នៀតឆ្លងចរន្តអគ្គីសនីឆក់ខ្លួនឯងស្លាប់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតក្នុងភូុមិឫស្សីទទឹង ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
- បុគ្គលឈ្មោះ អៀង ជលសារ ដែលបានប្រើពាក្យមិនគប្បីលើ អង្គព្រះមហាក្សត្រ តាមហ្វេសប៊ុកពេលនេះត្រូវចប់ហើយ ភ្នំពេញ ៖ ការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន សូមគោរពរាយការណ៍ជូន លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ( បឋម )
- ស្រ្តីម្នាក់ត្រូវបានគេសង្ស័យថាប៉ុនប៉ងធ្វើឃាតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុខណៈមិនបានសម្រេចខណៈពេល ខេត្តព្រះសីហនុ ៖ អនុប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៏នៃទីបញ្ជ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ចុះបំពេញកាត្តព្វកិច្ច តាមបទបញ្ជា របស់គណ:បញ្ជាការឯកភាពខេត្ត ក៍ដូចជាចុះអនុវត្តទៅតាម បទបញ្ជារបស់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទាក់ទងទៅនិងពាក្យបណ្តឹងរបស់លោក អនុសេនីយ៍ឯក ញា វិសិទ្ទ ដែលជាជនរងគ្រោះ អំពីបទល្មើស ព្រហ្មទណ្ឌ ដែលបានកើតឡើងនៅចំណុចពយម៉ាចូវ ក្នុងភូមិគគីរ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាពេលកន្លងមក។
- សំណុំរឿងជនជាតិអូស្រ្តាលីបង្ហោះដ្រូនដើម្បីប្រមូលព័ត៌មានត្រូវលើកពេលដោយអវត្តមានមេធាវី ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង ជនជាតិអូស្រ្តាលីបង្ហោះដ្រូនដើម្បីប្រមូលព័ត៌ដែលមាន លោកសេងលាងជាចៅក្រមជំនុំជម្រះនិងលោក សៀង សុខ ជាតំណាងអយ្យការ លើករណីបុរសជនជាតិអូស្រ្តាលីឈ្មោះ Jame Ricketsonអាយុ៦៨ឆ្នាំ ជាប់ចោទពីបទបង្ហោះដ្រូន ប្រមូលផ្តុំព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវបានប្រកាសលើកពេល ដោយសំអាងហេតុថា គ្មានមេធាវីការពារជនត្រូវចោទជាជនបរទេសរូបនេះ។
- អគ្គស្នងការនគរបាលជាតិប្រគល់បណ្ណសសើរដល់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រោះបទល្មើសថយចុះខ្លាំង ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបំពាក់ឋាន្តរស័ក្តិ ផ្ទេរភាកិច្ច និងប្រគល់បណ្ណសសើរនៅឯសាលប្រជុំសាលាខណ្ឌមានជ័យ នាព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងនូវការកោតសសើរចំពោះមន្ត្រីជំនាញនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់ បានខិតខំទប់ស្កាត់រាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនថយចុះយ៉ាងខ្លាំងគួរជាទីមោទនៈ រហូតដល់ថ្នាក់លើបានផ្តល់បណ្ណសសើរ។
- ម៉ូតូសិស្សសាលាជិះលឿនជែងរថយន្តបុកព្រះសង្ឈនិមន្តឆ្លងថ្នល់រងរបួសធ្ងន់នៅស្ទឹងមានជ័យ២ ភ្នំពេញ ៖ ព្រះសង្ឈមួយអង្គនិមន្តបិណ្ឌបាតតាមខ្នងផ្ទះពលរដ្ឋ ហើយក៏បានបន្តនិមន្តឆ្លងថ្នល់ពីកើតទៅលិច នៅម្តុំសាលា ប៊ែលធី សាខាស្ទឹងមានជ័យ ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសិស្សសាលាម្នាក់ជិះម៉ូតូលឿន វ៉ាជែងរថយន្ត ជ្រុលបុកពេញទំហឹងដួលស្រង៉ាប់ស្រង៉ិល ធ្លាក់រាយប៉ាយថង់យាម និងប្រាក់ពេញផ្លូវបណ្តាលឲ្យព្រះសង្ឈរងរបួសធ្ងន់ធ្ងរ បំផុតដឹកបញ្ជូនទៅកាន់មន្ទីរមិត្តភាពខ្មែ-សូវៀតដើម្បីសង្គ្រោះបន្ទាន់។
- សមត្ថកិច្ចខណ្ឌសែនសុខចុះបង្ក្រាប ទីតាំងបើកល្បែងហ្គេមបាញ់ត្រី ដកហូតបានទូហ្គេមចំនួន០២ ភ្នំពេញ ៖ ទីតាំងផ្ទះហ្គេមបាញ់ត្រីលួចលាក់មួយកន្លែងបានបើកលេងទើបបានប្រមាណ១សប្តាហ៍ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ រួមជាមួយកម្លាំងមូលដ្ឋានចុះទៅបង្ក្រាបដកហូតទូហ្គេម២ទូនិងឃាត់ខ្លួនស្រ្តីអ្នកមើលការម្នាក់ការចុះបង្ក្រាប ល្បែងស៊ីសងនេះកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
- មានជំងឺប្រចាំកាយប្រកាច់ ដើរទៅស្រែចូលទឹកឈ្លក់ស្លាប់ កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានអ្នកស្រុកប្រទះឃើញដេកស្លាប់នៅក្នុងទឹកស្រែដោយសារតែមានជំងឺតេតាណួស (ប្រកាច់)ហើយស្លាប់មិនមានអ្នកណាដឹងពេលទៅមើលវាលស្រែម្នាក់ឯង កាលពីវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ក្នុងភូមិល្វាទេ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
- ម្ចាស់ចាក់សោចោលសង្ស័យទុស្សេចរន្តអគ្គីសនីឆាបឆេះអស់គ្រឿងក្នុង ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មីខាងលិចផ្សារឈូកមាស ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្រឿងក្នុង ខណៈពេលដែលម្ចាស់ចាក់សោទុកចោល។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ផ្ទះល្វែងលេខ៥៣ ផ្លូវដេ ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
- កម្ពុជា-ឥណ្ឌា ចាប់ដៃគូគ្នា បើកច្រកនាំផលិតផលខ្មែរ ទៅកាន់ទីផ្សារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ សេដ្ខកិច្ចជាតិ ៖ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដៃគូ សម្រាប់ជម្រុញដល់ការ នាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសឥណ្ឌា ដើម្បីផ្សារភ្ជាប់ផលិតផលសម្រេច របស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ។
- លោកតាវ័យ៧៣ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីម៉ូតូមួយគ្រឿងទៀតជិះម៉ូតូទាក់ដៃចង្កូតម៉ូតូរបស់គាត់ ប៉ោយប៉ែត: មានហេតុការគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ស្ទើតែទប់ទឹកភ្នែកមិនជាប់ ក្រោយពីម៉ូតូ២គ្រឿង បានប៉ះគ្នាហើយបណ្តាលអោយលោកតាវ័យ ៧៣ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែហកើតហេតុ។ ហេតុការនេះ បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងជាង៩ ស្ថិតនៅត្រង់ចំណុច(B3)ក្នុងប្លុកកាសុីណូប្រាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ។
- កម្ពុជា ក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩ UN ៖ នេះជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា គឺអង្គការសហប្រជាជាតិ បានសម្រេចអោយប្រទេសកម្ពុជា ក្លាយជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ក្នុងអាណត្តិមួយឆ្នាំក្នុងឆ្នាំ២០១៩នេះ តាមរយៈលទ្ធផលបោះឆ្នោតគាំទ្រ ១៨៣សម្លេង ក្នុងចំណោម សមាជិកអង្គការសហប្រជាជាតិចំនួន១៨៨។
- នគរបាលខេត្តកំពង់ស្ពឺប្របួចមនុស្សប្រុសស្រី៤នាក់ពាក់ពន្ធមុខសញ្ញានិងដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់ កំពង់ស្ពឺ ៖ ក្រុមមុខសញ្ញាសង្ស័យចំនួន៤នាក់មានស្រីប្រុស រួមជាមួយវត្ថុតាងមួយចំនួននិងម្សៅក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀន១២កញ្ចប់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ខ្លួន ខណៈ ដែលក្រុមជនសង្ស័យខាងលើកំពុងប្រមូលផ្តុំគ្នានៅក្នុងផ្ទះមួយកន្លែងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
- ជិះម៉ូតូគេចរ៉ឺម៉កឈប់ រថយន្តដឹកកុងតឺន័របុកពីក្រោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងនិងម្នាក់ទៀតបានរងរបួសធ្ងន់ខណៈពេលដែលជិះម៉ូតូម៉ាកស៊ុយស្ស៊ូគី ពណ៌ទឹកប្រាក់លាយខ្មៅ មួយគ្រឿង បើកគេចរ៉ឺម៉ក់មួយគ្រឿងឈប់ ហើយរថយន្តកុងតឺន័របើកបរក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹង។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


