ព័ត៌មានថ្មី
- នគរបាលស្រុកបសេដ្ឋឃាត់ខ្លួនក្រុមជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនបន្តបន្ទាប់គ្នាចំនួន០២នាក់ កំពង់ស្ពឺ ៖ ជនសង្ស័យចំនួន០២នាក់ រួមជាមួយវត្ថុតាងម៉ាទឹកកកនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំស្វាយរំពារធ្វើការឃាត់ខ្លួនបានបន្តបន្ទាប់គ្នាកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។
- អាជ្ញាធរអប្សារា ទទួលថវិកាជាង២៤៧លានរៀល ពីមូលនិធិសាមសុង (Samsung) សៀុមរាប ៖ អាជ្ញាធរអប្សារា បានទទួលមូលនិធិប្រមាណជាង ២៤៧លានរៀល ស្មើនឹងប្រមាណជាង៦ម៉ឺនដុល្លារ អាមេរិក ពីក្រុមហ៊ុនថៃសាសុងអេឡិចត្រូនិក ដើម្បីយកទៅអភិវឌ្ឍវិស័យទេសចរណ៍ និងរៀបចំរមណីយដ្ឋាននៅតំបន់ សៀមរាប អង្គរ រួមទាំងការងារផ្សេងៗទៀតតាមទិសដៅរបស់អាជ្ញាធរអប្សារា។
- កម្មការិនីរោងចក្រស្បែកជើងម្នាក់ត្រូវរង្វាន់70លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ជាភ័ព្វសំណាងរបស់កម្មការិនីរោងចក្រស្បែកជើងម្នាក់ ដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ 70លានរៀល កាលពីដើមសប្ដាហ៍កន្លងទៅនេះ ។ អ្នកដែលមានសំណាងខាងលើនេះមាន ឈ្មោះ គង់ ស្រីមុំ អាយុ28 ឆ្នាំ បច្ចុប្បន្នបម្រើការងារកម្មការិនីនៅរោងចក្រស្បែកជើង កាលីនតុន និងជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានគ្រួសារជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រ ។
- ពិធីបើកបវេសកាល នៃពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សាព.ស២៥៦២-២៥៦៣ ត្រូវនឹងគ.ស២០១៨-២០១៩ នៅសាលាពុទ្ធិកវិទ្យាល័យជាស៊ីមតាកែវ ខេត្តតាកែវ ៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសកាល នៃពុទ្ធិកសិក្សាសម្រាប់ឆ្នាំសិក្សាព.ស ២៥៦២- ២៥៦៣ ត្រូវនឹងគ.ស២០១៨-២០១៩ នៅសាលាពុទ្ធិកវិទ្យាល័យជាស៊ីមតាកែវ។
- កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់ នៅខណ្ឌទួលគោក (ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលបានចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
- សន្និសីទអន្តរជាតិលើកទី២ស្ដីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន រាជធានីភ្នំពេញ ៖ សន្និសីទអន្តរជាតិលើកទី២ ស្ដីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញ ទេសចរណ៍អាស៊ាន ក្រោមប្រធានបទ អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកប ដោយនិរន្តរភាព” រយៈពេល ២ថ្ងៃ នៅរាជធានីភ្នំពេញ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២០ មិថុនានេះដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន ។
- សពអ្នកម្នាងអ៊ុក ផល្លា រណប្ញទ្ធិ ត្រូវបានបូជានាព្រឹកមិញនេះហើយ រាជធានីភ្នំពេញ ៖ សពអ្នកម្នាងអ៊ុក ផល្លារណប្ញទ្ធិ ត្រូវបានបូជាតាមទំនៀមទម្លាប់ប្រពៃណីរួចរាល់ហើយ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសួនច្បារមុខវត្ដបទុមវត្តី ក្រោមវត្ដសម្តេចព្រះមហិស្សា នរោត្តម ច័ក្រពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា។
- រថយន្តបើកលឿនបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយស្លាប់ម្នាក់របួសធ្ងន់០២នាក់ កំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយយុវជនម្នាក់ទៀត និងក្មេងប្រុសអាយុ០៦ឆ្នាំម្នាក់ ទៀតបានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលភ្លាមៗខណៈដែលក្រុមជនរងគ្រោះជិះម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿងត្រូវបានរថយន្តប្រភេទដឹកទំនិញ បុកពីក្រោយពេញទំហឹងកាលពីវេលា ម៉ោង០៧និង០៥នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤១ត្រង់ ចន្លោះគីឡូម៉ែត្រលេខ១០ទៅលេខ១១ នៅចំណុច ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- មនុស្សម្នាក់បានស្លាប់ចំណែកមនុស្យប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៏ ប៉ោយប៉ែត ៖ មនុស្ស៤នាក់រងរបួសធ្ងន់ស្រាលចំណែកមនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ នៅថ្ងៃអង្គារ ៧កើត ខែបឋមសាធ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង ៤០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារផ្លូវចូលវត្តកូបតូច ស្ថិតក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
- ឪពុកម្តាយយំស្រែកយុត្តិធម៌ ខណៈកូនត្រូវគេកាប់ស្លាប់ ឯនជនល្មើស៥នាក់ រស់នៅក្រៅច្បាប់យ៉ាងមានសេរីភាព កណ្តាល ៖ ឪពុកម្តាយជនរងគ្រោះម្នាក់ បានអង្គុយរៀបរាប់ទាំងទឹកភ្នែកស្រែករកយុត្តិធម៌ជូនកូនរបស់គាត់ ដែលត្រូវក្រុម ជនល្មើស៥នាក់ កាប់សម្លាប់យ៉ាងព្រៃផ្សៃ តែទីបំផុតជនល្មើស៥នាក់ដែលពាក់ព័ន្ធ កំពុងរស់នៅក្រៅសំណាញ់ច្បាប់ យ៉ាងមានសេរីភាព ។
- អគ្គនាយកដ្ឋានអន្តោប្រវេសន៏ចុះត្រួតពិនិត្យ ជនជាតិស្បែកខ្មៅនិងជនជាតិវៀតណាម ស្នាក់នៅខនដូ៩៩៩ ខណ្ឌមានជ័យ ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងការិយាល័យ ជំនាញក្រុង ក្រោមការសម្របសម្រួលផ្លូវច្បាប់ផងនោះ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ការស្នាក់នៅរបស់ជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា កំពុងស្នាក់នៅខនដូ៩៩៩ ស្ថិតនៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ។
- បងប្អូនបង្កើតពីនាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកុងតឺន័របើកកិនបែកក្បាលស្លាប់ម្នាក់ និងរងរបួសស្រាល ភ្នំពេញ៖ បុរសជាកម្មសំណង់ម្នាក់ បានបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅន្លែងកហេតុយ៉ាងណោចអធម៌ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្ន ត្រូវបានរថយន្តកុងតឺន័រ មួយគ្រឿងបើកគៀកិនពីលើ។
- តខ្សែរភ្លើងឆក់ត្រីពេលយប់ភ្លាត់ស្នៀតឆក់ស្លាប់ម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្នាក់ កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅ សង្គ្រោះជីវិតនៅមន្ទីរពេទ្យភ្លាមៗផងដែល ខណៈដែលមនុស្សទាំង០២នាក់ខាងលើបានតខ្សែរភ្លើងដើម្បីឆក់ត្រី ហើយភ្លាត់ស្នៀតឆ្លងចរន្តភ្លើងបណ្តាលអោយឆក់ស្លាប់និងរងគ្រោះតែម្តង កាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ នៅក្នុងត្រពាំង ក្បែរផ្ទះចម្ងាយ៣០ម៉ែត្រក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- រថយន្តបើកលឿនបែកកង់រេចង្កូតទៅបុកគោរយន្តកន្ត្រៃចំពីមុខពេញទំហឹង កំពង់ស្ពឺ ៖ រថយន្តមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងស្រុង សំណាងល្អមិនមានមនុស្សរងរបួស ខណៈដែលរថយន្តតាកុម៉ាបើកលឿនបែកកង់បណ្តាលអោយរេចង្កូតទៅបុកគោយន្តយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ ចន្លោះបង្គោល គីឡូម៉ែត្រលេច ៧៨~ទៅលេខ៧៩ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
- នគរបាលស្រុកសំរោងទងឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់ កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំស្រុកសំរោងទង ត្រូវបានកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំសំរោងទង ធ្វើការឆ្មក់បង្ក្រាបមុខសញ្ញាខាងលើនៅក្នុងផ្ទះតែម្តង កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងព្រៃក្រោយភូមិចុងបឹង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


