ព័ត៌មានថ្មី
- រថយន្តកាមរី បែកកង់រ៉េចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់មួយកង់ហើយក្រឡាប់បាស់ជើងទាំងព្រឹក ភ្នំពេញ ៖ រថយន្តម៉ាកកាម មួយគ្រឿង បានបែកកង់ហើយរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់មួយកង់ ហើយក្រឡាប់ផ្ងារជើងទាំងព្រឹក តែមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។
- គោយន្តកន្ត្រៃដឹកឈើមួយគ្រឿងបើកបរ ក្នុងល្បឿនលឿនជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋផ្អេីរត់ជាន់ជេីងគ្នា ទាំងកណ្តាលថ្ងៃត្រង់ កំពង់ស្ពឺ ៖ សម្ភារៈនិងរបស់របរជាច្រើនបានរងការខូចខាតដោយសារតែមាន គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កអោយមាន ការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់បង្កឡេីងដោយគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើពេញបើកក្នុងបរក្នុងល្បឿនលឿន រួចរ៉េចង្កូតជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋកាលពីវេលា ម៉ោង០២និង៣០រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រ៧៧-ទៅលេខ៧៨ ស្ថិតក្នុងភូមិថ្នល់បំបែកឃុំអមលាំងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
- នគរបាលប៉ុស្ដ៏ផ្សារកណ្ដាលឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀន៣នាក់ បន្ទាយមានជ័យ ៖ នគរបាលន៉ុស្ដ៏សង្កាត់ផ្សារកណ្ថាលឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន កាលពីថ្ងៃសុក្រ ទី១០ កើត ខែបឋមាសាឍ ឆ្នាំ ច សំរិទ្ធសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ០០ នាទី នៅចំណុចភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
- រថយន្តបែនដឹកដីបើកបរក្នុងល្បឿនលឿនបុកជាមួយម៉ូតូបណ្តាលអោយបុស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ភ្នំពេញ ៖ រថយន្តបែនដឹកដីធុនធំបើកបរក្នុងល្បឿនលឿនបុកម៉ូតូបណ្តាលអោយបុរស់ម្នាក់ស្លាប់ នៅក្រោមកង់រថយន្ត ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រកចូល បុរីភពថ្មីតាមបណ្ដោយផ្លូវ២១៧ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ឯក សឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុបានឃើញរថយន្តបែនដឹកដីម៉ាកហុីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 3A-0914បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿន លឿនលុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក TODAy ពណ៌ ផ្កាឈូកពាក់ស្លាកលេខ រតនៈគីរី 1E-2414 ជិះម្នាក់ឯងទិសដៅបញ្ច្រាស់ទិសគ្នា បត់ឆ្លងផ្លូវចូលក្នុងបុរី បណ្ដាលអោយម៉ូតូដួលកិនមនុស្សជាប់ ក្រោមកង់រថយន្តអូសប្រហែល១៥ម៉ែត្របណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្តបង្កខាងលើបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ធ្វើការវាស់វែងរួច យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពរងគ្រោះ ក្រោយធ្វើកោសល្យវិច្ច័យរួច បានប្រគល់អោយក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ស៊ុន ហេង
- បង្ក្រាបទីតាំងបញ្ជូលមេជីវិតឲ្យពពោះ នៅទួលសង្កែ ឃាត់ខ្លួនមនុស្សប្រមាណ៤០នាក់ ភ្នំពេញ ៖ ទីតាំងលួចលាក់បញ្ចលមេជីវិតឲ្យពពោះ មួយកន្លែងត្រូវបានកម្លាំងនគរបាលការយាល័យប្រឆាំង ការជួញដូរ មនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណជាមួយអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌឬស្សីកែវ ចុះបង្ក្រាបដោយឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ មេកា២នាក់ និងរកឃើញស្ត្រីមានផ្ទៃពោះចំនួន៣៧នាក់។
- គាស់ផ្នូរយកសាកសពពិនិត្យបំបែកសំណុំរឿងអាថ៌កំបាំង ទើបដឹងថាឃាតករពិតប្រាកដគឺបុរសជាប្តី (មានវីដេអូ) កំពង់ធំ ៖ នេះជាលើកទី២ ហើយដែលលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យមានការគាស់ផ្នូរ យកមកពិនិត្យកោសល្យពិច្ច័យ ដើម្បីបំបែកសំណុំរឿងអាថ៌កំបាំង ក្នុងករណីឃាតកម្ម ដោយគិតទុកជាមុន លទ្ធផលដែល បានពុះជ្រៀកសំណុំរឿងដ៏សែនអយុត្តិធម៌នេះ ត្រូវបានរកឃើញ មុខឃាតករពិតប្រាកដ និងត្រូវបានផ្តន្ទាទោសតាមច្បាប់ ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះទាំង២ករណី។
- នគរបាលស្រុកពារាំងឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការពីបទបងរបួសស្នាមដោយចេតនា… ព្រៃវែង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំង ខេត្តព្រៃវែង បានឃាត់ខ្លួនបុរសម្នាក់កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
- នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ខេត្តកណ្តាល ៖ ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរ គ្រឿងញៀនខុសច្បាប់ ដែលការឃាត់ខ្លួននេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិបារ៉ែនលើ ឃុំស្វាយប្រទាលស្រុក ស្អាងខេត្តកណ្តាល។
- មន្ត្រីកាំកុងត្រូល ចុះពិនិត្យគុណភាពចំណីអាហារ នៅផ្សារអង្នួល និងផ្សារថ្នល់ទទឹង ខេត្តកណ្តាល ៖ ដើម្បីចូលរួមចំណែកថែទាំសុខភាព និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋតាមរយះជំនាញរបស់ខ្លួន លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល និងមន្ត្រីមន្ទីរពាណិជ្ជកម្ម ដោយបានសហការជាមួយ សន្តិសុខផ្សារ បានចុះពិនិត្យមុខទំនិញ នៅផ្សារអង្គស្នួល និងផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល។
- រថយន្តលុចសុីស CT200h បើកបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាង ភ្នំពញ ៖ បុរសម្នាក់បើករថយន្តលឿនពេកបណ្តាលឲ្យទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាងម្ចាស់រងរបួស។
- រថយន្តកុងតឺន័របើកធ្លាក់ផ្លូវ ក្រឡប់ចូលទឹកប្រឡាយលិចមួយចំហៀង ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយបើកគេចពីរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរអិលធ្លាកកង់មួយហៀងក្រឡាប់ចូលទឹក ប្រឡាយ តែសំណាងល្អមនុស្សលោតចេញទាន់មិនបណ្ដាលឲ្យមានអ្នករងរបួស។
- មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវបានធ្វើតេសរកសារធាតុគីមីចំនួន ២មុខ គឺសារធាតុគីមីប៉ូរ៉ាក់ និងសារធាតុគីមី ហ្វូម៉ុលីន ក្នុងទីផ្សារស្រុក ព្រៃកបាស និងស្រុកអង្គរបូរី តាកែវ ៖ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ២០១៨នេះដែរ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ ដែលដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខា និងមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យលើមុខម្ហូបចំនួន ១៤មុខ នៅក្នុងផ្សារព្រៃល្វា ស្រុកព្រៃកប្បាស និងផ្សារអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។
- នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយប្រធានមន្ទីរសុខាភិបាលចុះពិនិត្យតាមគ្លីនិកឯកជនក្នុងស្រុកឧដុង្គ កំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ពីង ពៅ នាយការិយាល័យ បានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យតាមបណ្តាគ្លីនិកឯកជន ចំនួន២៤កន្លែង នៅក្នុងស្រុកឧដុង្គ ក្នុងនោះមាន ចំនួន០២កន្លែង មិនមានច្បាប់អនុញ្ញាតិ ហើយក៏បានធ្វើការអប់រំណែនាំព្រមទាំងដកហូតយកថ្នាំពេទ្យមួយចំនួន និងណែនាំអោយម្ចាស់ឱសថស្ថាន ទៅធ្វើច្បាប់ អោយបានត្រឹមត្រូវនិងទទួលស្គាល់ពីមន្ទីរនិងក្រសួងសុខាភិបាលផងដែរ។
- សមត្ថកិច្ចនគរបាលស្រុកព្រះស្តេចស្ទាក់ចាប់ឃាត់ខ្លួនមុខសញ្ញាចោរលួចម៉ូតូបានម្នាក់ ព្រៃវែង ៖ មុខសញ្ញាចោរលួចម៉ូតូម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រះស្តេច ធ្វើការស្ទាក់ចាប់បានកាលពីវេលា ម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លឺស្រែស្ថិតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
- រថយន្តស្ទូចបើកជែងទៅបុករថយន្តដឹកដីក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវហើយជ្រុលធ្លាក់បឹងតាមោក ភ្នំពេញ ៖ រថយន្តស្ទូចដឹកដុំក្រដាសមួយគ្រឿងបើ់់កជែងជ្រុលចង្កូតទៅបុករថយន្តនីសាន់ដឹកដីពេញទំហឹង បណ្តាយ ក្រឡាប់ ផ្ងារជើងចាក់ដីចោលហើយរថយន្តស្ទូចជ្រុលចង្កូចធ្លាក់បឹងតាមោក សំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរ ទាំពីរនាក់រងរបួសនោះឡើយ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


