ព័ត៌មានថ្មី
- គំរោងសាងសង់រោងចក្រអគ្គិសនីចំនួន២ ដែលមានទឹកប្រាក់វិនយោគជាង ១៣០០លានដុល្លារអាមេរិក បានទទួលការអនុម័តទាំងស្រុងពីព្រឺទ្ធសភាហើយ ភ្នំពេញ ៖ បន្ទាប់ពីឆ្លងការពិភាក្សាអនុម័តរបស់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងឆ្លងការពិនិត្យរបស់រដ្ឋសភា រួចមក នៅពេលនេះ គំរោងវិនិយោគ សាងសង់រោងចក្រផលិតថាមពលអគ្គិសនី ដែលមានទុនវិនិយោគរហូតដល់ជាង ១៣០០លានដុល្លារអាមេរិក ក្រុមហ៊ុនចំនួនពីរ ត្រូវបានអនុម័តជាចុងក្រោយ ដោយព្រឹទ្ឋសភាកម្ពុជាហើយ ដើម្បីឈាន ដល់ការចាប់ផ្តើមដំណើរការទាញយកថាមពលអគ្គិសនី៧៦០មេហ្គាវ៉ាត់ មកប្រើប្រាស់ និងស្របតាមគោលនយោបាយ អភិវឌ្ឍន៌អគ្គិសនីភាវូបនីយកម្មជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា។
- រន្ធត់ណាស់ មនុស្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបូសធ្ងន់ រវាងរថយន្តក្រុង និងរថយន្តយីឌុប ប៉ោយប៉ែត ៖ មនុស្សម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តយីឌុប និងរថយន្តក្រុង កាលវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងកើតវិទ្យាល័យ និមិត្ត ប្រហែល៥០០ម៉ែត្រ សិ្ថតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាមជ័យ។
- មន្ត្រីសាខាកាំកុងខេត្តបន្ទាយមានជ័យ យូរៗចាប់សាច់មាន់ និងគ្រឿងក្នុងជ្រូកម្ដង ប៉ោយប៉ែត ៖ មន្ត្រីជម្នាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ចាប់បានសាច់មាន់ ០១រទេះ នៅល្ងាចថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨ នេះនៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ដើម្បីដុត កំទេចចោល ដែលក្រុមឈ្មួញជួលកម្មករអូសពីទឹកដីថៃចូលមកកម្ពុជា។
- នគរបាលស្រុកបសេដ្ឋបង្ក្រាបក្រុមជនសង្ស័យប្លន់ម៉ូតូឃាត់៣នាក់ និងម្នាក់រត់រួច កំពង់ស្ពឺ ៖ ក្រុមជនសង្ស័យ ជាមុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្មចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការបង្ក្រាបបានខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពកំហែងយក (ប្លន់) ម៉ូតូ ពីនារីវ័យក្មេងម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែត្រូវបាននាងមកដាក់ពាក្យបណ្តឹងទាន់ពេល កម្លាំងនគរបាលចេញបង្ក្រាបបានភ្លាមៗ ចំនួន០៣នាក់ រត់គេចខ្លួនម្នាក់ កាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើទំនប់ វត្តពោធិក្នុងភូមិ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
- សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ភ្នំពេញ ៖ តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ បញ្ជូនបេសកកម្មពិសេសមួយ ទៅកាន់សហភាពអឺរ៉ុប ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ក្នុងគោលបំណងបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញ លើកលែងគ្រឿងសព្វាវុធ” (Everything But Arms-EBAs) ពីប្រទេសកម្ពុជា។ ការចាត់បញ្ជូនបេសកកម្មពិសេសនេះ ទទួលបានការស្វាគមន៍របស់សហភាពអឺរ៉ុប ។
- នគរបាលក្រុងច្បារមនឃាត់មុខសញ្ញាប្រព្រឹត្តបទល្មើសរត់គេចខ្លួនជាយូរឆ្នាំមកហើយទើបឃាត់បាន កំពង់ស្ពឺ ៖ មុខសញ្ញារំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោស ដែលរត់គេចខ្លួនជាយូរឆ្នាំមកហើយនោះ ចេញធ្វើសកម្មភាពទៀតត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារម ខេត្តកំពង់ស្ពឺ។
- News Update: ក្រុមអ្នកជំនាញមកពីអង់គ្លេស «ចូលរួមជួយរុករកក្មេងៗកីឡាករថៃទាំង ១២នាក់ និងគ្រូម្នាក់» បាងកក ៖ អាជ្ញាធរថៃបានឱ្យដឹងថា ក្រុមអ្នកជំនាញរុករកក្រោមរូងភ្នំបីនាក់ មកពីអង់គ្លេស កំពុងចូលរួមក្នុងប្រតិបត្តិការ ជួយសង្រ្គោះ និងតាមស្វែងរកក្មេងជំទង់ ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ (សរុបចំនួន ១៣នាក់) ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងរូងភ្នំមួយ តាំងតែពីថ្ងៃសៅរ៍មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
- សង្ស័យឃាតកម្ម យកមនុស្សចងកសម្លាប់ខ្លូន បំភ័ន្តដានមហាជន ព្រោះមានស្នាមអាករ រហូតដល់ដាច់បំពង់ក ប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ដែលមានឈ្មោះ កែវ សុខជឿន ហៅជាងយ៉ាវ ដោយសារតែបុរសម្នាក់ បានស្លាប់ក្នុងសភាពចងកសម្លាប់ខ្លូន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប៉ុន្តែដោយស្ថានភាពយប់ មិនអាចឲ្យសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យបាន ដូច្នោះសមត្ថកិច្ចជំនាញ សម្រេចបិទទីតាំង ព្រមទាំងចាត់គ្នាយាម រង់ចំការធ្វើកោសល្យវិច្ឆ័យ នៅពេលព្រឹកវិញ។
- បងប្អូនចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញឆ្លងកាត់ទីតាំងរង្វង់មូលចោមចៅត្រូវពង្វាងសិន រាជធានីភ្នំពេញ ៖ ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ម៉ោង ០៨:៥៥ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉ត មាសភក្តី បានឲ្យដឹងថា បើមិនមានការប្រែប្រួលនោះទេ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។
- រឿងរ៉ាវលម្អិតទាក់ទងនឹងករណីបាត់ខ្លួន ក្រុមកីឡាករ 13 នាក់នៅក្នុងរូងភ្នុំ NarngNoch ដែលកំពុងកក្រើកពេញប្រទេសថៃ !! (ខេត្តឈាងរៃ) ៖ នៅឆ្នាំ2016 មានក្មេងប្រុសបីអ្នកក្នុងចំណោមមនុស្សទាំង13អ្នកនោះ បានធ្លាប់ចូលទៅលេងម្តងរួចទៅ ហើយ ពេលនោះពួកគេបានចូលត្រឹមតែ ១គីឡូ ប៉ុណ្ណោះ ហើយពួកគេក៍បានសរសេរឈ្មោះពួកគេនៅលើថ្ម បន្ទាប់មក ក៍ចេញមកវិញ។
- ចាប់ខ្លួនបុរស៣នាក់ និងរឹបអូសបានគ្រឿងញៀន១២០គីឡូក្រាម ស្ទឹងត្រែង ៖ គ្រឿងញៀនប្រមាណជាង១០០ដុំ មានទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបបាន កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចច្រកអន្តរជាតិត្រពាំងគ្រៀលព្រំដែនកម្ពុជា-ឡាវ ខណៈក្រុមឈ្មួញដឹកចេញពីប្រទេសឡាវចូលមកក្នុងប្រទេសកម្ពុជា។
- អគ្គីភ័យឆាបឆេះផ្ទះល្វែងផ្អែលទាំងព្រឹកនៅសែនសុខសង្ស័យជនជាតិបរទេសលួចដុតរួចទៅបាត់ ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលអោយរបស់បេរក្នុងផ្ទះរងការខូចខាតទាំងស្រុង ខណៈពេលអ្នកជួលជាជនជាតិអូស្រ្តាលី ចប់កិច្ចសន្យាជួល ហើយបិទទ្វារចាក់សោចេញផុតបានប្រមាណ៥នាទី។ទាក់ទិនការកើតមានអគ្គីភ័យនេះ គេមានការសង្ស័យថាជនជាតិបរទេសរូបនោះលួចដុត ។
- អូស្ត្រាលី មានគម្រោងជួយខេត្តព្រះសីហនុ ផ្នែកសេវាសុខភាពភ្នែកប្រជាពលរដ្ឋ ការទប់ស្កាត់អំពើហិង្សាលើកុមារ ខេត្តព្រះសីហនុ៖ បើយោងតាមអ្វីដែលត្រូវបានលើកឡើងក្នុងជំនួបមួយរវាង ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅម្ពុជា លោកស្រី ANGELA CORCORAN និងអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមសាឍឆ្នាំចរ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
- ស្នងការដ្ធាននគរបាលខេត្តព្រៃវែងបើកកិច្ចប្រជុំស្តីពីពង្រឹងការងារកងកម្លាំងផ្សព្វផ្សាយផែនការការពារធានាសន្តិសុខសុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនិងការិយាល័យបោះឆ្នោះ ព្រៃវែង ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំនៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំបើក កិច្ចប្រជុំ ស្តីពី ពង្រឹងការងារកងកម្លាំង និងផ្សព្វផ្សាយផែនការការពារធានាសន្តិសុខសុវត្ថិភាព ក្នុងយុទ្ធនាកាឃោសនា បោះឆ្នោត និងការការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
- ស្លាប់៤នាក់ របួស៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួក សៀមរាប ៖ យ៉ាងហោចណាស់មានមនុស្ស០៤នាក់ បានស្លាប់ និង០៥នាក់រងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូនៅស្រុកពួក ខេត្តសៀមរាប។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


