ព្រៃវែង ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំនៃស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំបើក កិច្ចប្រជុំ ស្តីពី ពង្រឹងការងារកងកម្លាំង និងផ្សព្វផ្សាយផែនការការពារធានាសន្តិសុខសុវត្ថិភាព ក្នុងយុទ្ធនាកាឃោសនា បោះឆ្នោត និងការការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
អញ្ជើញចូលរួមនាឱកាលនោះរួមមាន លោក លោកស្រីឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលខេត្ត នាយរងការិយាល័យ អធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនគរបាលរដ្ឋបាល ទាំង១១៦ ប៉ុស្តិ៍ទូទាំងខេត្ត។
ក្រោយពីបានផ្សព្វផ្សាយផែនការការពារ និងស្តាប់របាយការណ៍តាមបណ្តាអង្គភាពបានរាយការណ៍រួចមក ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំដល់បណ្តាកងកម្លាំងទាំងអស់ ត្រូវបង្កើន ការយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេស កងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មាធិការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរាបរយក្នុងសម័យបោះ ឆ្នោត មានជាអាទ៍ការឃោសនាបោះឆ្នោតការដឹកជញ្ជូនសម្ភារៈបរិក្ខាបម្រើឲ្យការបោះឆ្នោត និងការដឹកជញ្ជូនត្រឡប់មក វិញបន្ទាប់ពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល ស្របតាមផែនការការពារសន្តិសុខសុវត្ថិភាព ក្នុង ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ទទួលបានជោគជ័យ។ បន្តអនុវត្តយុទ្ធនាការប្រឆាំងគ្រឿង ញៀនឲ្យកាន់តែខ្លាំងក្លានិងបញ្ហាក្មេងទំនើង ត្រូវលើកកម្ពស់ការអប់រំផ្សព្វផ្សាយ ជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជន សង្គមស៊ីវិល ព្រះសង្ឃ អង្គការសាសនា ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាស្វែងរក មេខ្លោងជួញដូរចែកចាយគ្រឿងញៀន សំដៅគាស់រំលើងដល់ឫសគល់ នៃបទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ យើង ខិតខំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នានិងត្រូវ បម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ត្រូវពង្រឹងបន្តអនុវត្តការ កែសម្រួលកងកម្លាំងនៅក្រោមឱវាទ ទាំងបរិមាណ និងសមត្ថភាព ឆ្លើយតបទៅនឹងទំហំការងារចំពោះមុខ ព្រមទាំងត្រូវរៀបចំផែនការអភិវឌ្ឍន៍ កសាងសមត្ថភាពទាំងក្នុងជំនាញរដ្ឋបាល និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យមន្ត្រីមានសមត្ថភាពពេញលេញ ក្នុងការកសាង ផែនការ និងអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការបង្ការទប់ស្កាត់បទល្មើស រក្សាបាននូវសន្តិសុខសុវត្ថិភាព នៅក្នុងមូលដ្ឋានស្របតាមការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលយើងទាំងអស់គ្នាកំពុងតែអនុវត្តន៍។
លោកឧត្តមសេនីយ៍ទោស្នងការ ក៍បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវតែ ការពារការរិយាលយ័បោះឆ្នោតឱ្យមានសុវត្ថិភាព ប្រឆាំងដាច់ខាតរាល់ទង្វើរទាំងឡាយណាដែលមានបំណងប្រឆាំងនឹងដំណើរការរៀបចំការបោះឆ្នោត។
លោកឧត្តមសេនីយ៍ស្នងការ ក៍បានអំពាវនាវដល់កងកម្លាំងទាំងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩កក្កដា២០១៨នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕ សុឹម សាន់











