សំប៊ី៖ ស្ត្រី២៣នាក់ បានស្លាប់ និង៣៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃចន្ទនៅក្នុងស្រុកណាសាម៉ា (Nsama) ក្នុងខេត្តភាគខាងជើងនៃប្រទេសសំប៊ី។
ទីភ្នាក់ងារដឹកជញ្ជូន និងសុវត្ថិភាពរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃចន្ទថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលតៃកុងរថយន្ត ដឹកទំនិញធុនស្រាល បានបាត់បង់ការគ្រប់គ្រង និងបានក្រឡាប់ ខណៈពេលចុះពីលើភ្នំ។ រថយន្តនេះដឹកស្រ្តី៥៨នាក់ មកពីយូណៃធីតស្តេតអហ្វសំប៊ី (United Churchof Zambi) កំពុងធ្វើដំណើរត្រឡប់មកពីសន្និសីទមួយ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតមានជាញឹកញាប់ ក្នុងប្រទេសសំប៊ី ដែលជារឿយៗបង្កឡើងដោយស្ថានភាពផ្លូវមិនល្អ ការបើកបរដោយមិនប្រុងប្រយ័ត្ន និងករណីខ្លះដោយសារការផ្ទុកលើសចំណុះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






