ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្មស្លាប់ម្នាក់រងរបួសធ្ងន់៣នាក់ ខេត្តស្វាយរៀង ៖ រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រ ជ្រុលទៅបុករថយន្តបែនដឹកថ្មស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់ និងរងស្រាលម្នាក់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។
  • រថយន្តដឹកស្រូវតៃកុងងងុយដេករ៉េចង្កូតធ្លាក់ចូលចិញ្ចើមផ្លូវក្រឡាប់បាស់ជើងទ្រមេឃ ព្រៃវែង ៖ រថយន្តដឹកស្រូវ១គ្រឿង តៃកុងងងុយដេក រ៉េចង្កូតធ្លាក់ចូលចិញ្ចើមផ្លូវក្រឡាប់បាស់ជើងទ្រមេឃ តែសំណាងល្អមិនមានមនុស្សរងរបួស។
  • រថយន្តដឹកទឹកកកបើកវ៉ាស្តាំ ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលអោយស្លាប់ស្រ្តីម្នាក់ ប្តីនិងកូនរងរបួស ភ្នំពេញ ៖ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតប្តីនិងកូនតូចបានរងរបួស ខណៈពេលកំពុងជិះម៉ូតូមួយគ្រឿង ស្រាប់តែរថយន្តដឹកទឹកកកម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកវ៉ាស្តាំរថយន្ត ក៏ជ្រុលទៅបុក ពីក្រោយម៉ូតូជនរងគ្រោះពេញ ទំហឹង បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តនោះកិន បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។ បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរបានរត់គេចខ្លួនបាត់។
  • មនុស្ស២នាក់ស្លាប់និងរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ ព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែង និងម្នាក់ទៀតរងរបួស កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ 53-54 ស្ថិតក្នុងភូមិវៃវេទ ឃំុ រាប ស្រុកពារាំង ខេត្តព្រៃវែង។
  • សេចក្តីប្រកាសព័ត៌មាន នៅក្នុងលិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ផ្ញើជូនឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Pauline TAMESIS អ្នកសំរបសំរួល របស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បាន “អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានជ្រើសតាំង នៅក្នុងស្ថាប័នជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ”។ លោកស្រី Pauline TAMESIS បានលើកឡើងក្នុងលិខិតរបស់លោកស្រី “ក្នុងឋានៈ ជាតំណាងអង្គការសហប្រជាជាតិ នៅកម្ពុជា ខ្ញុំ សូម សម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូន ចំពោះឯកឧត្តម៖ ទីមួយ សំរាប់ការជ្រើសតាំងកម្ពុជា ជាអនុប្រធានសម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និង ទីពីរ សំរាប់តួនាទី ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ មានអាណត្តិមួយឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩”។ លោកស្រី Pauline TAMESIS បានបន្តលើកឡើង “យើងខ្ញុំចាត់ទុកឱកាសទាំងពីរនេះ ជាកាលានុ-វត្តភាពដ៏សំខាន់ ដើម្បីបង្ហាញឲ្យឃើញពីការដឹកនាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសំរេចឲ្យបាន នូវគោលដៅអាទិភាពនៃកិច្ចអភិវឌ្ឍជាតិ និងដើម្បីសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល”។ លោកស្រី Pauline TAMESIS បានគូសបញ្ជាក់បន្ថែម […]
  • ជំនួយការភូមិយាងថ្មីម្នាក់ស្លាប់ចំណែកអនុភូមិម្នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ប៉ោយប៉ែត ៖ គួរឲ្យរន្ធត់ ជំនួយការភូមិយាងថ្មី ម្នាក់បានស្លាប់ ចំណែកអនុភូមិរងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោល លេខ៣៨៣ ៣៨៤ មុខវត្តរតនៈនិមិត្ត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
  • យុវជនម្នាក់លោតទឹកសម្លាប់ខ្លួនពីលើទូកដរ គេមិនទាន់ដឹងថាបុរសរូបនេះធ្វើអត្តឃាតខ្លួនដោយមានវិបត្តិអ្វីនោះទេ កណ្តាល ៖ យុវជនម្នាក់ បាន​លោតទឹកធ្វើអត្តឃាតខ្លួន ពីលើទូកដរ នៅចំណុចកំពង់ចំលងព្រែកតូច ស្ថិតក្នុង ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ។ ករណីនេះ គេនៅមិនទាន់ដឹងថា បុរសរូបនេះ ធ្វើអត្តឃាតខ្លួនដោយសារមានវិបត្តិអ្វីនៅឡើយ ។ សពជនរងគ្រោះ ត្រូវបានគេប្រទះឃើញអណ្តែតលើទឹក​ទន្លេបាសាក់កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ចំណុចភូមិពោធិ៍លើ​ ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល​ ។ លោកវរសេនីយ៍ឯក សេង សុជាតិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឱ្យដឹងថា ជនដែលធ្វើអត្តឃាតខ្លួននោះ គឺមានឈ្មោះ ​ទាងហោ​ ស៊ុយ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ជនជាតិខ្មែរ នៅភូមិព្រែកឃុំ ត្រើយស្លា​ ស្រុក ស្អាង​ ខេត្តកណ្តាល​ មុខរបរ​កសិក​ ។ លោកបន្តថា នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី ២២ ខែមិថុនា […]
  • បុរសវ័យចំណាស់២នាក់​ត្រូបានទឹកហូរកួចបោកថ្មរលង់ទឹក​ស្លាប់ តំបន់​ទឹកធ្លាក់​ជ្រាវ នៅ​កំពង់ស្ពឺ (មានវីដេអូ) កំពង់ស្ពឺ ៖ យ៉ាងហោសណាស់ក៏មានបុរសវ័យចំណាស់ចំនួន០២នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីទៅលេងតំបន់ទេសចរណ៍ ជ្រាវ ហើយស្រាប់តែមេឃធ្លាក់ភ្លៀងពីលើភ្នំបណ្តាលអោយមានទឹកហូរកួចធ្លាក់ពីលើភ្នំយ៉ាងគំហុក (ដូចទឹកបាក់ទំនប់)បណ្តាលអោយបោកជាមួយថ្មរលង់ទឹកស្លាប់ទាំង០២នាក់តែម្តង។
  • ដើមឈើដែលអ្នកស្រុកអះអាងថាបានបារមីដុះក្នុងប្រាសាទមន្ត្រីខាងវប្បធរប្រុងអារតែមិនសំរេច កំពត ៖ ដើមឈើដ៍ធំមួយ ដែលបានដុះនៅក្នុងប្រសាទតូចមួយធ្វើអំពីថ្មបាយក្រៀម នៅក្នុងបរេវនវត្តប្រសាទ ភូមិប្រាល ឃុំតានី ស្រុកអង្គរជ៍យ ខេត្តកំពត។
  • គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកស្លាប់នាយសង្កាត់ជលផលម្នាក់និងកម្មករ២នាក់រងរបួសធ្ងន់ខណៈចុះបង្រាបបទល្មើសនេសាទរដូវហាមឃាត់ ព្រៃវែង ៖ នាយសង្កាត់ជលផលស្រុកពាមជរ ខេត្តព្រៃវែង ម្នាក់ស្លាប់និងកម្មករ២នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកទូកនិងទូកបុកក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទកាលពីវេលាម៉ោង៤និង១០នាទីយប់ ទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ងនៅចំណុចក្បាលកោះទន្លេតូចស្ថិតក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរ បានឲ្យដឹងថាបន្ទាប់ពីទទួលបានព៌តមានពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកថាមានទូក១គ្រឿងមិនស្គាល់អត្តសញ្ញាណអ្នកបើកកាណូតបានបើកបុកទូករបស់មន្ត្រីជលផលបណ្តាលឲ្យលិចទឹកបាត់ខ្លួន នាយសង្កាត់ជលផលស្រុកម្នាក់ ឈ្មោះ ពិន ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ និងមានកម្មករ២នាក់រងរបួសធ្ងន់ ទី១ឈ្មោះ ទ្រី សុគិត ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកទូក និងម្នាក់ទៀតឈ្មោះ ខាន់ ទ្រី ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិឃុំខាងលើជាមួយគ្នា។ ភ្លាមនោះរូបលោកទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្ត ដឹកនាំកម្លាំងសហការជាមួយកម្លាំងជលផល កម្លាំងសហគមន៍ និងប្រជាពលរដ្ធ ចុះមុជរាវរកសពលោកនាយសង្កាត់ជលផល។ រីឯអ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានគេបញ្ជូនយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ អធិការបន្តទៀតថា រហូតដល់វេលាម៉ោងជាង៣រសៀលថ្ងៃដដែលទើបរាវរកសពលោក ពិន ចាន់ ឃើញនៅត្រង់ចំណុចខាងលើស្រង់ដាក់លើគោក ដោយពិនិត្យឃើញថាមានស្នាមដាច់២កន្លែងចំក្បាល សង្ស័យត្រូវស្លាប់ចាក់ម៉ាសុីន។ លោកអធិការបញ្ជាក់បន្ថែមថា ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវអង្កេតស្វែងរកអ្នកបើកបរទូកបង្កហើយ ព្រោះពេលនោះយប់ងងឹតគ្មានអ្នកណាឃើញពីហេតុការណ៍នេះឡើយក្រៅពីកម្មករ២នាក់ដែលរងរបួសនោះ។ […]
  • ខ្យល់កន្ទ្រាក់បុើងដំបូលផ្ទះពលរដ្ធ១ខ្នងការខូចខាតបើគិតជាប្រាក់អស់៣លានរៀល…. ព្រៃវែង ៖ មេឃធ្លាក់ភ្លៀងមួយមេលាយឡំទៅដោយខ្យល់កន្ទ្រាក់បោកបក់បុើងដំបូលផ្ទះរបស់ប្រជាពលរដ្ធ១ខ្នងកាលពីវេលាម៉ោង១៨និង១០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចភូមិកំពង់ទ្រា​ ឃំុមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
  • បុរសម្នាក់ជិះម៉ូតូអាយខុនបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កស្លាប់នៅលន្លែង ប៉ោយប៉ែត ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈបើកបរឡើងជែងម៉ូតូ1គ្រឿងរួចបត់ចូលបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ។ហេតុការដ៌រន្ធត់នេះកើតឡើងវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០1៨នៅលើដងផ្លូវជាតិលេខ5នៅភូមិនិមិត្ត3សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
  • នគរបាលបង្ហាញមុខ​ជនជាតិចិននិងស្រីខ្មែរជាមេខ្យល់៤នាក់ក្នុងករណីបញ្ចូលមេជីវិតឲ្យពពោះដើម្បីនាំយកកូនទៅលក់នៅប្រទេសចិន រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ចំនួន​៥នាក់ ​ក្នុងនោះជន​ជាតិចិន​ម្នាក់ និងស្រ្តីជាមេខ្យល់៤នាក់​ដែល​ពាក់​ព័ន្ធ​លួច​លាក់​បញ្ចូល​មេជីវិត​ឲ្យស្រ្តី​ពពោះដើ​ម្បីនាំយ​កកូន​ទៅលក់​នៅប្រទេស​ចិន​ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស ​និងការពារអនិតិជនរាជធានីភ្នំពេញបង្ហាញ​មុខ​ កាល​ពីព្រឹក​ថ្ងៃទី​២៣ ​ខែមិ​ថុនា ​ឆ្នាំ​២០១៨ ​។ ​ជនស្ស័យទាំ​ង៥នាក់ ទី១.ឈោ្មះ LiU QIANG ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ​, ,២.ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ៣៤ឆ្នាំ, ,៣.ឈ្មោះ គឿន ស្រីឡាង ភេទស្រី អាយ២៧ឆ្នាំ,,៤.ឈ្មោះ លឹម សុភាព ​ភេទស្រី ​អាយុ១៩ឆ្នាំ និង៥.ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ (ស្រ្តី៤នាក់នេះសុទ្ធតែជាជនជាតិខ្មែរ) ។​ លោកវរសេនី​យ៍ឯក កែវ ធា ប្រធានការិយា​ល័យ​នគរបាលប្រឆាំងបទល្មើស​ជួញ​ដូរមនុស្ស ​និង​ ការពាអ​នីតិជននៃ​ស្នងការនគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថាជនសង្ស័យទាំង៥នាក់មាន​បុរសជន​ជាតិចិ​នម្នាក់​នោះជា​អ្នកមើលកា​រខុសត្រូ​វលើស្រ្តីព​ពោះសម្រាប់​នាំចេញ​ទៅប្រទេសចិន​។ចំណែក​ស្រ្តីខ្មែរ​​៤នាក់​ជាមេខ្យ​ល់ដែល​បាន​អូសទាញស្រ្តី ​ខ្មែរ ណាដែលស្ម័គ្រចិត្តពពោះតាម​រយៈវិធី​ចាក់ថ្នាំ​មេជីវិត​ ដែល​សុទ្ធ​តែជា​កូនប្រុស​ ដើម្បី​យក​ទៅ​លក់នៅប្រទេសចិ​ន ។បន្ទាប់​ពីស្រ្តីស៊ី​ឈ្នួល​ពពោះហើ​យ និងរ​ង់ចាំចេ​ញដំណើរទៅកាន់ប្រទេសចិន ចាំ​ចាត់ចែ​ងយក​ទៅទុកកន្លែង​មួយ​ដើម្បី​ចិញ្ចឹម​ពួក​គេទ​ម្រាំដល់ថ្ងៃ​ស្រ្តីព​ពោះប្រសូត្រកូនប្រុស ហើយប្រគល់ទារកនោះឲ្យទៅមេក្លោងនោះយកទៅល​ក់បន្ត​ទៀត​។​ លោក ​កែវ ធា […]
  • ជនជាតិចិន២ក្រុមផឹកសុីស្រវ៉ឹងដណ្តើមស្រីគ្នា បង្ករហឹង្សាវាយកាប់ចាក់គ្នាពេញក្លឹបឌីស្កូ ព្រះ​សីហ​នុ ៖ ប៉ូលីសឃាត់ខ្លួន បុរសជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ដែលបង្ករហឹង្សា កាប់ចាក់ជាមួយភាគីជម្លោះម្ខាងទៀតជាជនជាតិចិនដូចគ្នា នៅក្នុងក្លឹបឌីស្កូ មួយកន្លែងក្នុងក្រុងព្រះសីហនុ។ មន្ត្រីនគរបាល​មូលដ្ឋានឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលងអធ្រាត្រឆ្លងចូលថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១៨ មាន​ករណី​ជនជាតិ​ចិន និង​ជនជាតិ​ចិន​២​ក្រុម​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​មួយ​កន្លែង បន្ទប់​លេខ​០២ ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៤ សង្កាត់​៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ភ្លាម កម្លាំង​ជំនាញ​ការិយាល័យ​កម្រិត​ធ្ងន់ និង​ស្រាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ប៉ុស្តិ៍ និង​កំលាំង​អន្តរា​គម​ន៍ពិសេស​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ពេល​នោះ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​បានជនសង្ស័យ​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ហើយ​ក៏​មាន​ជនជាតិ​ចិន​២​នាក់​រង​របួស​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ដេក​ដួល​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​នោះ ដោយសារ​​រង​នូវ​ការ​ប្រើ​កាំបិត​កាប់​ពី​សំណាក់​ភាគី​ម្ខាង​ទៀត តែ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ក្នុង​ករណី​អំពើ​ហិង្សា​ខាងលើ តាម​ចម្លើយ​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ​បណ្តាល​មក​ពី​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​ដណ្តើម​ស្រី​គ្នា ទើប​បណ្តាលឱ្យ​​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​តែ​ម្តង ។ ជន​រង​គ្រោះ​២​នាក់ ម្នាក់​ឈ្មោះ Jian Lu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ Zhang Tian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសស្រាល ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ […]
  • ម៉ូតូសង់បុកជាមួយម៉ូតូនិកបញ្ច្រាស់ផ្លូវស្លាប់ស្ត្រីម្នាក់ របួសធ្ងន់ស្រាល០២នាក់ កំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សប្រុស០២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ខណៈដែលម៉ូតូសង់ស៊េរីទំនើបបុកគ្នាជាមួយម៉ូតូម៉ាកនិច ពេលបើកបរបញ្ច្រាស់ផ្លូវគ្នា ក្រោយកើតហេតុ ម្ចាស់ម៉ូតូម៉ាកនិច បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៦និង៣០នាទីព្រលប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលេខ១៤៣ ខាងត្បូងសាលាខេត្តកំពង់ស្ពឺ ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)