រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ក្នុងនោះជនជាតិចិនម្នាក់ និងស្រ្តីជាមេខ្យល់៤នាក់ដែលពាក់ព័ន្ធលួចលាក់បញ្ចូលមេជីវិតឲ្យស្រ្តីពពោះដើម្បីនាំយកកូនទៅលក់នៅប្រទេសចិនត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបង្ហាញមុខ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ។
ជនស្ស័យទាំង៥នាក់ ទី១.ឈោ្មះ LiU QIANG ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ, ,២.ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ៣៤ឆ្នាំ, ,៣.ឈ្មោះ គឿន ស្រីឡាង ភេទស្រី អាយ២៧ឆ្នាំ,,៤.ឈ្មោះ លឹម សុភាព ភេទស្រី អាយុ១៩ឆ្នាំ និង៥.ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ (ស្រ្តី៤នាក់នេះសុទ្ធតែជាជនជាតិខ្មែរ) ។
លោកវរសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និង ការពាអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់មានបុរសជនជាតិចិនម្នាក់នោះជាអ្នកមើលការខុសត្រូវលើស្រ្តីពពោះសម្រាប់នាំចេញទៅប្រទេសចិន។ចំណែកស្រ្តីខ្មែរ៤នាក់ជាមេខ្យល់ដែលបានអូសទាញស្រ្តី ខ្មែរ ណាដែលស្ម័គ្រចិត្តពពោះតាមរយៈវិធីចាក់ថ្នាំមេជីវិត ដែលសុទ្ធតែជាកូនប្រុស ដើម្បីយកទៅលក់នៅប្រទេសចិន ។បន្ទាប់ពីស្រ្តីស៊ីឈ្នួលពពោះហើយ និងរង់ចាំចេញដំណើរទៅកាន់ប្រទេសចិន ចាំចាត់ចែងយកទៅទុកកន្លែងមួយដើម្បីចិញ្ចឹមពួកគេទម្រាំដល់ថ្ងៃស្រ្តីពពោះប្រសូត្រកូនប្រុស ហើយប្រគល់ទារកនោះឲ្យទៅមេក្លោងនោះយកទៅលក់បន្តទៀត។
លោក កែវ ធា បន្តទៀតថានៅក្នុងការពពោះ ក្នុងម្នាក់ៗជាថ្នូរនិងប្រាក់១ម៉ឺនដុល្លារអាមេរិកតែប្រាក់១ម៉ឺនដុល្លារអាមេរិកគីអោយ តាមដំណាក់កាលនិងចុងក្រោយ ចំនួន ៦០០០ពាន់ដុល្លារនិងពេលសម្រសលកូនរួច។លុយទាំងនោះស្រ្តីពរពោះមិនបានទាំងអស់នោះទេត្រូវចំណាយកទៅលើ មេខ្យល់ រត់ការ និង អ្នកមើលថែព្រមទាំងការរត់ការផងដែរ។
ជនសង្ស័យទាំង៥នាក់ត្រូវបានកសាងសំនុំរឿងចាត់ការតាមច្បាប់ ។ចំណែកស្រ្តីស៊ីឈ្មួល ៣៣នាក់ ដែលខ្លះពរពោះពី២ខែទៅ៨ខែត្រូវនគរបាលប្រគល់ឲ្យទៅមន្ទីរនសង្គមកិច្ចយកទៅថែរក្សា។ ចំណែកស្រ្តី៣នាក់ដែលជាអ្នកដាំបាយ ជូនសំអាតផ្ទះជាទីតាំងនសម្រាប់ស្រ្តីពពោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ។
គួរបញ្ជាក់ថា ទីតាំងលួចលាក់ បញ្ចូនមេជីវីតអោយពរពោះចំនួន២កន្លែង គឺវីឡាលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជនសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឬស្សីកែវចុះបង្ក្រាបកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ដោយឃាត់មនុស្សចំនួន ៤៥នាក់ ។នៅក្នុងប្រតិបត្តិការនោះមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញនិងលោកជាពិ សីអភិបាលខណ្ឌឬស្សីកែវផងដែរ។
បន្ទាប់ពីសាកសួរ ក្នុងនោះមានជនសង្ស័យ ៥នាក់ ស្រ្តីស៊ីឈ្នួល៣៣នាក់និងក្រៅពីនោះមិនពាក់ព័ន្ទអោយត្រឡប់ទៅផ្ទះវិញ៕ម៉េង ធា







