នៅក្នុងសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១៨ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានបិទអាជីវកម្មភោជនីយ៏ដ្ឋាន រឺអាហារដ្ឋាន ណាដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋ ចាប់ផ្តើមមានការធ្វេសប្រហែស លែងបារម្ភចំពោះកូវីដ១៩ គ្រាដែលកម្ពុជា គ្មានអ្នកឆ្លងថ្មី និងអ្នកជំងឺជាសះស្បើយ១០០ភាគរយ។






