ខេត្តកំពង់ចាម៖ ពលករមកពីបរទេសចំនួន១៨០នាក់ក្នុងនោះមកពីថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន ត្រូវបានឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាមស្នើឱ្យអាជ្ញាធរភូមិឃុំត្រូវធ្វើការតាមដានធ្វើយ៉ាងណាឱ្យពួកគាត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។
ការលើក ឡើងបែបនេះនៅក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19ដែលបានធ្វើឡើងនៅសាលាស្រុកបាធាយ នាព្រឹកថ្ងៃទី២៦មីនា២០២០ ដោ យមានការចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ គ្រប់លំដាប់ថ្នាក់។
អភិបាល ស្រុកបាធាយ លោកផេន សុផល បានលើកឡើងថា:តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្រុកបានខិតខំធ្វើការប្រជុំផ្សព្វផ្សាយនិងតាមដានស្រង់ស្ថិតិប្រជាពលរដ្ឋចំណូលស្រុកទាំងក្នុងប្រទេសនិងក្រៅប្រទេសជាប់ជាប្រចាំ។
ជាក់ស្ដែងគិតមកត្រឹមថ្ងៃទី២៥ មីនា ២០២០ ចំណូលស្រុកសរុបមានចំនួន២២៥នាក់ក្នុងនោះចំណូលស្រុកក្នុងប្រទេសមានចំនួន៤៥នាក់និងចំណូល ស្រុកមកពីក្រៅប្រទេសមានចំនួន១៨០នាក់ ។
ប៉ុន្តែមិនទាន់មានមុខសញ្ញាសង្ស័យណាមួយនៅឡើយទេ ហើយអាជ្ញាធរឃុំនិងសមត្ថកិច្ចបានណែនាំរួចហើយដែរ។
ឯកឧត្តមកែវ នាឬទ្ធិ អភិបាលរងខេត្តមានប្រសាសន៍ឲ្យដឹងថា ប្រសិនណាបើមានការសង្ស័យទៅលើពលករចំណូលស្រុកមកពីបរទេសណាម្នាក់ត្រូវតែយកចេញពីសហគមន៍មកកាន់មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកស្រុកដោយដាក់នៅដាច់ដោយឡែកពីគេដើម្បីចៀសវាងកុំឲ្យមានការចម្លងជំងឺ។
ជាមួយនោះមន្ត្រីឃុំនិងមន្ត្រីបម្រើការងារនៅតាមមណ្ឌលសុខភាពត្រូវតែបង្កើនការប្រុងប្រយ័ត្នត្រូវពាក់ម៉ាសការពារដើម្បីកុំអោយឆ្លងជំងឺcovid-19។
ឯកឧត្តម បន្តថា អាជ្ញាធរមូលដ្ឋានរួមនិងប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំ ត្រូវបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយពីវិធានការការពាប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 ក្នុងនោះត្រូវណែនាំដល់ពលករទាំង១៨០នាក់ដែលត្រឡប់មកពីធ្វើការនៅបរទេសធ្វើយ៉ាងណាឧស្សាហ៍លាងដៃនឹងសាប៊ូឬជែលនិងពាក់
ម៉ាស់ ដើម្បីការពារខ្លួនឯងនិងអ្នកដទៃ។
ជាមួយនោះតាមរយៈការចាក់ស្ពតជាសំឡេងអប់រំដោយបានធ្វើឡើងគ្រប់ឃុំនៅក្នុងស្រុកបាធាយឲ្យប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើនឡើង។
ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ប្រសិនបើមានប្រជាពលរដ្ឋរស់នៅតាមភូមិឃុំណាមួយក្នុងស្រុកបាធាយមានបញ្ហាសុខភាពមិនស្រួលត្រូវប្រញាប់មកកាន់មណ្ឌលសុខភាពដែលអាចនឹងត្រូវបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងសុំឲ្យលោកវរសេនីយ៍ឯក សំ ណាល អធិការនគរបាលស្រុកបាធាយត្រូវតាមដានពិនិត្យមើលនាយប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំត្រូវរួមសហការជាមួយលោកមេភូមិ មេឃុំ ដោយចុះអប់រំពលករដែលមកពីបរទេសមិនឲ្យមានការជួបជុំគ្នាផឹកស៊ីដើម្បីបញ្ចៀសកុំឲ្យមានការឆ្លងជំងឺនៅក្នុងសហគមន៍៕
អាជ្ញាធរណែនាំឲ្យតាមដានពលករ១៨០នាក់ដែលមកពីធ្វើការនៅបរទេសឲ្យរស់នៅដាច់ដោយឡែក១៤ថ្ងៃ និងហាមមិនឲ្យមានការជួបជុំផឹកស៊ីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-19ខេត្តកំពង់ចាម៖ ពលករមកពីបរទេសចំនួន១៨០នាក់ក្នុងនោះមកពីថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន ត្រូវបានឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាមស្នើឱ្យអាជ្ញាធរភូមិឃុំត្រូវធ្វើការតាមដានធ្វើយ៉ាងណាឱ្យពួកគាត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។ការលើក ឡើងបែបនេះនៅក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19ដែលបានធ្វើឡើងនៅសាលាស្រុកបាធាយ នាព្រឹកថ្ងៃទី២៦មីនា២០២០ ដោ យមានការចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ គ្រប់លំដាប់ថ្នាក់។អភិបាល ស្រុកបាធាយ លោកផេន សុផល បានលើកឡើងថា:តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្រុកបានខិតខំធ្វើការប្រជុំផ្សព្វផ្សាយនិងតាមដានស្រង់ស្ថិតិប្រជាពលរដ្ឋចំណូលស្រុកទាំងក្នុងប្រទេសនិងក្រៅប្រទេសជាប់ជាប្រចាំ។ជាក់ស្ដែងគិតមកត្រឹមថ្ងៃទី២៥ មីនា ២០២០ ចំណូលស្រុកសរុបមានចំនួន២២៥នាក់ក្នុងនោះចំណូលស្រុកក្នុងប្រទេសមានចំនួន៤៥នាក់និងចំណូល ស្រុកមកពីក្រៅប្រទេសមានចំនួន១៨០នាក់ ។ ប៉ុន្តែមិនទាន់មានមុខសញ្ញាសង្ស័យណាមួយនៅឡើយទេ ហើយអាជ្ញាធរឃុំនិងសមត្ថកិច្ចបានណែនាំរួចហើយដែរ។ឯកឧត្តមកែវ នាឬទ្ធិ អភិបាលរងខេត្តមានប្រសាសន៍ឲ្យដឹងថា ប្រសិនណាបើមានការសង្ស័យទៅលើពលករចំណូលស្រុកមកពីបរទេសណាម្នាក់ត្រូវតែយកចេញពីសហគមន៍មកកាន់មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកស្រុកដោយដាក់នៅដាច់ដោយឡែកពីគេដើម្បីចៀសវាងកុំឲ្យមានការចម្លងជំងឺ។ជាមួយនោះមន្ត្រីឃុំនិងមន្ត្រីបម្រើការងារនៅតាមមណ្ឌលសុខភាពត្រូវតែបង្កើនការប្រុងប្រយ័ត្នត្រូវពាក់ម៉ាសការពារដើម្បីកុំអោយឆ្លងជំងឺcovid-19។ឯកឧត្តម បន្តថា អាជ្ញាធរមូលដ្ឋានរួមនិងប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំ ត្រូវបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយពីវិធានការការពាប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 ក្នុងនោះត្រូវណែនាំដល់ពលករទាំង១៨០នាក់ដែលត្រឡប់មកពីធ្វើការនៅបរទេសធ្វើយ៉ាងណាឧស្សាហ៍លាងដៃនឹងសាប៊ូឬជែលនិងពាក់ម៉ាស់ ដើម្បីការពារខ្លួនឯងនិងអ្នកដទៃ។ ជាមួយនោះតាមរយៈការចាក់ស្ពតជាសំឡេងអប់រំដោយបានធ្វើឡើងគ្រប់ឃុំនៅក្នុងស្រុកបាធាយឲ្យប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើនឡើង។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ប្រសិនបើមានប្រជាពលរដ្ឋរស់នៅតាមភូមិឃុំណាមួយក្នុងស្រុកបាធាយមានបញ្ហាសុខភាពមិនស្រួលត្រូវប្រញាប់មកកាន់មណ្ឌលសុខភាពដែលអាចនឹងត្រូវបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងសុំឲ្យលោកវរសេនីយ៍ឯក សំ ណាល អធិការនគរបាលស្រុកបាធាយត្រូវតាមដានពិនិត្យមើលនាយប៉ុស្តិ៍រដ្ឋបាលទាំង១២ឃុំត្រូវរួមសហការជាមួយលោកមេភូមិ មេឃុំ ដោយចុះអប់រំពលករដែលមកពីបរទេសមិនឲ្យមានការជួបជុំគ្នាផឹកស៊ីដើម្បីបញ្ចៀសកុំឲ្យមានការឆ្លងជំងឺនៅក្នុងសហគមន៍៕ យ៉ាន់ ចាន់ថេត
Posted by SEATV News 24 Hours on Thursday, 26 March 2020





