មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េខាងជើង បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ុក្កែត ដ៏ធំរបស់ប្រទេសនេះកាលពីថ្ងៃចន្ទ ដែលជាការបង្ហាញការបាញ់មីស៊ីលកម្រិតក្រុមហ៊ុនលើកដំបូង នៃអាវុធដ៏មានឥទ្ធិពលនេះ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ បានរាយការណ៍នាថ្ងៃអង្គារនេះ។ សមយុទ្ធនេះត្រូវបានរចនាឡើង ដើម្បីផ្ទៀងផ្ទាត់កម្លាំង និងសមត្ថភាពសង្រ្គាមពិតប្រាកដនៃគ្រាប់រ៉ុក្កែត ៦០០ មីលីម៉ែត្រ តាមរយៈការធ្វើសមយុទ្ធភ្លាមៗ និងការបាញ់ សាលវ៉ូ ពិនិត្យមើល និងពង្រឹងឥរិយាបថត្រៀមលក្ខណៈរបស់កងកម្លាំងកាំភ្លើងធំ។ KCNA បាននិយាយថា ការអនុវត្តការបាញ់នេះ ត្រូវបានបន្តដោយការសាកល្បង ដើម្បីក្លែងធ្វើការបំផ្ទុះតាមអាកាសនៃគ្រាប់រ៉ុក្កែតដ៏ធំសម្បើម នៅរយៈកម្ពស់ ដែលបានកំណត់ជាមុន។ របាយការណ៍បាននិយាយថា អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ខ្លួនក្នុងការរៀបចំសង្រ្គាម និងបានណែនាំកងកម្លាំងកាំភ្លើងធំរបស់ប្រទេសឱ្យពន្លឿនដំណើរការទំនើបកម្មជាមួយនឹងអាវុធដ៏មានឥទ្ធិពលជាស្នូល៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






