ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៏ជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលប៉ុស្តិស្ទឹងមានជយ័១ បាននាំខ្លួនជនសង្ស័យ ដែលជាឃាតករប្រុសស្រីចំនួន០២នាក់ មកចង្អុលទីកន្លែង ដែលពួកគេវាយសម្លាប់នារី ចងការលុយម្នាក់ មកទំលាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅតាមផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។
យោងតាមចម្លើយសារភាពពីជនសង្ស័យ បានអោយដឹងថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ជនសង្ស័យ បានតេហៅនារីរងគ្រោះអោយទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្ស័យ ដោយនឹកស្មានមិនដល់ថា ជនសង្ស័យរៀបចំគម្រោងវាយប្លន់សម្លាប់ ជនសង្ស័យ មានគ្នាចំនួន០៤នាក់ បានបិទទ្វារ ព្រួតវាយនារីរងគ្រោះនៅបន្ទប់ជួលរបស់ជនសង្ស័យ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ វាយសម្លាប់ នារីរងគ្រោះ ហើយបានប្លន់យកលុយដែលមាននៅក្នុងខ្លួនរបស់ជនរងគ្រោះ។
លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល ក្រុមជនសង្សយ័ទាំង០៣នាក់ បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំបុង័ដាក់ចូលរទេះយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយ នៅផ្លូវ៣៧១ ព្រំប្រទល់ជាមួយខណ្ឌមានជយ័ និងខណ្ឌសែនសុខ។
សមត្ថកិច្ច បានអោយដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការលុយ ស្នាក់នៅ ភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ ។ ដោយមានការបាត់សមាជិកក្រុមគ្រួសារ រយៈពេល១០ថ្ងៃ បងប្អូន ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ទី១ ដោយទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័ទី១ សហការណ៏ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ នគរបាលព្រហ្មទណ្ឌក្រុង និង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាតករ ដែលជាជនសង្ស័យ ប្រុស្រី០៣នាក់ និង១នាក់ទៀតកំពុងរត់គេចខ្លួន។
ជនសង្ស័យចំនួន០៣នាក់នៅខេត្តព្រៃវែង ដែលមានឈ្មោះដូចខាងក្រោម៖ ១. ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ។ ២ ឈ្មោះ អាន អឿន ភេទស្រី អាយុ៣១ឆ្នាំ និង ឈ្មោះ រ៉ាន់ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ទាំងបីនាក់រស់នៅ ភូមិម្រេញ ឃុំត្រពាំងស្រែ ស្រុកមេសាង។
បច្ចុប្បន្នជនសង្សយ័ទាំ៣នាក់ខាងលើ សមត្ថកិច្ចកំពុងតែធ្វើកាសាកសួរ និងឈានទៅរកមុខសញ្ញា១នាក់ទៀត ដែលកំពុង រត់គេចខ្លួន។ ស៊ុន ហេង