ប្រធានាធិបតីទួរគីលោក រីសេប តាយយីប អ៊ែដូហ្កាន (Recep Tayyip Erdogan) កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក បេននី ហ្គេន(Benny Gantz) នៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានី អង់ការ៉ា (Ankara) នេះបើយោងតាមសម្តីរបស់ប្រធានា ធិបតីទួគី។ លោក ហ្គេន(Gantz) ក៏បានជួបប្រជុំលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិទួកគី ហួលួសុី អាកា (Hulusi Akar) ចាប់តាំងពីឆ្នាំ២០១០ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីមានភាពតានតឹងជាច្រើនឆ្នាំ។ លោក ហ្គេន(Gantz) បាននិយាយបន្ទាប់ពីជំនួបជាមួយ អាកា (Akar) ថា ប្រទេសអ៊ីស្រាអ៊ែលស្វាគមន៍ការបង្កើតឡើងវិញនូវទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






