ព័ត៌មានថ្មី
- អ្នកភូមិតំបន់អង្គរ កែប្រែទម្លាប់ដាំដំឡូងដៃខ្លារបៀបបុរាណ មកដាំតាមលក្ខណៈបច្ចេកទេស សៀមរាប ៖ ដំឡូងដៃខ្លា ជាប្រភេទរុក្ខជាតិវល្លិ៍ ស្លឹកមានសណ្ឋានដូចស្លឹកម្លូរ និងមានមើមតូចធំទៅតាមប្រភេទពូជ។ ប្រភេទដំឡូងនេះជាដំណាំប្រពៃណីដែលអ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលដាំតកូនតចៅច្រើនតំណ មកហើយ ជាលក្ខណៈគ្រួសារផងនិងសម្រាប់លក់ដូរផង។
- ទារិការម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្ដាយរងរបួសបាក់ភ្លៅក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ ថៃ ៖ ទារិការម្នាក់បានស្លាប់នៅកន្លែងហេតុចំណែកម្ដាយរងរបួសបាក់ភ្លៅក្នុងហេតុការគ្រោះថ្នាក់ចរារចណ៍ កាលពីព្រឹក ថ្ងៃព្រហស្សត៏ ទី៨កើត ខែបឋមាសាឍ ឆ្នាំចសំរិទ្ធិសក័ ព.ស២៥៦២ ត្រូវថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្សារ រោងក្លឿ ក្នុងស្រុកអារញ្ញ័ប្រទេសថៃ។
- ឯកឧត្តម ឃួង ស្រេង ជម្រុញឱ្យភ្នាក់ងារប្រមូលសំរាម និង អាជ្ញាធរមូលដ្ឋាន ពង្រឹងការប្រមូលសំរាមក្នុងរាជធានី ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ បានកោះប្រជុំ មន្រ្តីពាក់ព័ន្ធ ភ្នាក់ងារប្រមូល សំអាតសំរាម និងអាជ្ញាធរ សង្កាត់ ខ័ណ្ឌ ទាំងអស់មកប្រជុំ ដើម្បីពង្រឹងលើការងារប្រមូលសំរាម នៅតាមបណ្តារសង្កាត់ទូទាំងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យមានបរិស្ថានល្អ ធានាបានថា រាជធានីភ្នំពេញមានសោភណ្ឌភាព ស្អាតល្អសក្តិសមជាទីក្រុងទាន់សម័យ នៅអាស៊ីអាគ្នេយ៍។
- ធ្លាប់ជាប់គុក ២លើក ដោយសារជួញដូរគ្រឿងញៀន ចេញមកវិញនៅប្រព្រឹត្តទៀតត្រូវប៉ូលិសស្រុកស្អាងវាយខ្នោះ ខេត្តកណ្តាល ៖ បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារពីរលើករួចមកហើយដោយសារជួញដូរគ្រឿងញៀនខុសច្បាប់ លុះពេល ចេញមកវិញមិនកែខ្លួន រឹតតែជួញលើសដើម ទីបំផុតត្រូវប៉ូលិសស្រុកស្អាងវាយខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើឡើងកាលពីវេលា ម៉ោងជាង៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិរការលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
- អគ្គស្នងការរងនគរបាលជាតិធ្វើសន្និសិទ្ធកាសែតស្តីអំពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ របស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធដែល កើតឡើងដោយសារភាគីម្ខាងទៀតបើកបរដោយខ្វះការប្រុងប្រយ័ត្នផ្ទុកមនុស្សលើចំណុះនិងមានល្បឿនហួសកំណត់។
- ស្ថាប័នឯកជនចំនួន២ របស់កម្ពុជានិងចិន ដែលវិនិយោគលើវិស័យអប់រំ ភ្នំពេញ ៖ ស្ថាប័នឯកជនចំនួន២ របស់កម្ពុជានិងចិន ដែលវិនិយោគលើវិស័យអប់រំ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការអប់រំ និងការបណ្តុះបណ្តាលជំនាញ ជាពិសេសជួយគាំទ្រការសិក្សារបស់និស្សិតក្រីក្រ
- ខេត្តពោធិ៍សាត់ ប្រកាស បង្កើតស្រុកថ្មីមួយទៀត មានឈ្មោះ “ស្រុកសំសាន្ត” នៅឆ្នាំ២០១៩ខាងមុខ ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថាខេត្តពោធិ៍សាត់ នឹងមានស្រុកថ្មីមួយបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។
- ជិះម៉ូតូបុកគូទរថយន្តដែលឈប់ចតស្ងៀមពស្លាប់ភ្លាមៗនៅនឹងកន្លែង សៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកគូទរថយន្ត ដែលខូចចតស្ងៀម។
- រន្ធត់ណាស់ម៉ូតូសង់កូរ៉េ បុកជាមួយម៉ូតូហុងដាសេ១២៥ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ខេត្តកណ្តាល ៖ អ្នកធ្វើដំណើរដោយម៉ូតូម្នាក់បានស្លាប់ ខណៈដែល២នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូសង់កូរ៉េនឹងម៉ូតូហុងដាសេ១២៥ក្នុងទិសដៅបញ្ច្រាស់គ្នា កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១១០ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្តាល។
- កំពុងជួញដូរគ្រឿងញៀននៅលើខ្នងប្រឡាយ ត្រូវប៉ូលីសវាយខ្នោះ រួមជាមួយថ្នាំញៀន១៤កញ្ចប់ កណ្តាល ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន ខណៈដែលគេកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចលើខ្នងប្រឡាយ ស្ថិតក្នុងភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ ។
- បុរសម្នាក់ផឹកស្រាស្រវឹងជោគជាំ វាយប្រពន្ធនិងកូនឱ្យរងរបួសនគរបាលឃាត់ កំពង់ស្ពឺ ៖ នគរបាលប៉ុស្តិឃុំប្រាំបីមុមបានធ្វើការឃាត់ខ្លួនបុរសជាប្តីនិងឪពុកហេងស៊យដែលបានវាយធ្វើបាបប្រពន្ធនិងកូន កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨ បុរសម្នាក់ផឹកស្រាស្រវឹងទាញព្រនុងឈើវាយប្រពន្ធកូនបណ្ដាលឱ្យរងរបួសធ្ងន់ ហេតុការណ៍កើតឡើងនៅចំណុចភូមិដូនទិព្វឃុំប្រាំបីម៉ុមស្រុកថ្ពងខេត្តកំពង់ស្ពឺ ។
- ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀនទ្រង់ទ្រាយធំ បន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសាធាតុញៀនខុសច្បាប់ ក្រោមការដាក់វិធានការរបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចស្ពានតាផាន់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ។
- កម្លាំងមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួនស្រ្តីម្នាក់រួមនិងថ្នាំញៀន១១កញ្ចប់ធំ ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការណ៍ជាមួយកម្លាំងនគបាលប៉ុស្តិ៍បឹងទំពន់១ ឃាត់ខ្លនស្រ្តីម្នាក់ រួមនិងថ្នាំញៀនជាង១០កញ្ចប់ធំ នៅកាលពីថ្ងៃអង្គារ ៧កើតខែបឋមសាឍឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១៧ម៉៤០នាទី។
- ស្រវឹងស្រាបើកម៉ូតូបុកដើមចន្ទ័គិរីដួលបាក់.កស្លាប់ដោយខ្លួនឯង………………. ព្រៃវែង ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូទៅបុកដើមចន្ទ័គិរីបណ្តាលឲ្យដួលបាក់កស្លាប់ កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលំក្រាលគ្រួសក្រហមស្ថិតក្នុង ភូមិព្រៃក្រឡាញ់ធំ ឃំុព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
- អាជ្ញាធររាជធានីភ្នំពេញ ជំរុញការងារធ្វើប្រទានកម្មដីធ្លី ស្ដីពី ការបំបែកក្បាលដីក្នុងបុរី រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០មិថុនានេះ មានបើកកិច្ចប្រជុំ ស្ដីពី ការធ្វើប្រទានកម្ម និងផ្តល់បណ្ណ័កម្មសិទ្ធដីធ្លី និងបំបែកក្បាលដីក្នុងបុរីសំរាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយជំរុញធ្វើការងារនេះឲ្យបានលឿនជូនប្រជាពលរដ្ឋ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


