ព័ត៌មានថ្មី
- ចៅក្រមចេញដីកាឃុំខ្លួនអ្នកបើករថយន្តតាក់ស៊ីបើកបុករថយន្ត សម្តេចក្រុមព្រះបណ្តាលឲ្យស្លាប់អ្នកម្នាងអ៊ុកផល្លា ខេត្តព្រះសីហនុ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្ន បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់ និង សម្ដេចក្រុមព្រះ នរោត្តម រណ្ណប្ញទ្ធិ ព្រមទាំងមនុស្សច្រើននាក់ទៀតរបួសធ្ងន់ ដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
- រថយន្តហៃឡិនឌើមួយគករឿងពេលកំពុងតែបើកភ្លើងឆេះដេញពីក្រោយអ្នកជិះភ័យលុះព្រលឹង (មានវីដេអូ) ប៉ោយប៉ែត ៖ តាមសេចក្តីរាយការណ៍ពីស្រុកអូជ្រៅឲ្យដឹងថា រថយន្តហៃឡិនឌើមួយគ្រឿងកំពុងបើកចូលស្ថានីយសុខៗ ស្រាប់តែឆាបឆេះបង្កជាអណ្តាតភ្លើងផ្អើលពេញលើផ្លូវជាតិលេខ5កាលពីម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី17 មិថុនា 2018 ជិតស្ថានីយបញ្ចូលហ្គាសមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
- ជិះម៉ូតូរ៉េចង្កូតបុករបងដែកផ្ទះពលរដ្ធរងរបួសយ៉ាងដំណំ………… ព្រៃវែង ៖ បុរសម្នាក់បើកបរម៉ូតូរ៉េចង្កូតទៅបុករបងដែកផ្ទះរបស់ពលរដ្ធ បណ្តាលឲ្យរងរបួសយ៉ាងដំណំ កាលពីវេលា ម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣១០ ស្ថិតក្នុងភូមិកោះរកា ឃំុកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
- ឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនក្នុងផ្ទះសំណាក់ឃាត់មនុស្សចំនួន០៤នាក់ កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិឃុំត្រែងត្រយឹង សហការជាមួយកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើចំនួន០៤នាក់ ដកហូតម៉ាទឹកកកចំនួន០៩កញ្ចប់ ខណៈដែលក្រុមជនសង្ស័យកំពុងតែប្រមូលផ្តុំគ្នាចរាចរណ៍ និងសេពគ្រឿងញៀន កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះសំណាក់យីហោ ឡេង មុំ ស្ថិតនៅក្នុង ភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
- ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ទាក់ទងនឹងករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ខេត្តរតនគិរី ៖ ថ្ងៃទី១៧មិថុនាម៉ោង១៤.៣០កម្លាំងកា.រិប្រឆាំងគ្រឿងញៀន បានបង្រ្កាបការជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ០១ករណី ក្នុងភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ស្រី០១នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៍សថ្លា៥ថង់ ប្រាក់រៀល១៨០.០០០៛ ទូរស័ព្ទដៃ២គ្រឿង ថង់ច្រកថ្នាំញៀន និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត។
- មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបន្ទាប់ប្រទះឃើញសាកសពនៅបន្ទប់ទឹកភោជនីដ្ឋានសុីឡាយ ខេត្តស្វាយរៀង ៖ មានភ្ញាក់ផ្អើលដល់ភ្ញៀវនិងប្រជាពលរដ្ឋ បន្ទាប់ពីមានអ្នករាយការណ៍ថា ប្រទះឃើញបុរសម្នាក់ដេកដូល ពោធពេញទៅឈាមហូរពេញកំរាលអិត។ ហេតុការណ៍ប្រទះឃើញសព ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០២:៣២នាទីទៀបភ្លឺ នៅត្រង់ចំណុចបន្ទប់ទឹកផ្សាររាត្រី ជាប់ភោជនីយ៍ដ្ឋាន ស៊ី ឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
- កម្លាំងនគរបាលការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលស្រុកថ្មពួកបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាន នគរបាល ស្រុកថ្មពួក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩.៥៥នាទី ចុះបង្ក្រាបមុខសញ្ញា ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន ចាប់ឃាត់ជនសង្ស័យមុខសញ្ញាជួញដូរ ចែកចាយ គ្រឿងញៀនជាបន្តបន្ទាប់ នៅចំណុច ភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- បុរសវិកលចរិក(បែកថ្នាំ)ត្រូវរថយន្តមិនស្គាល់ម៉ាកបុកអូសជាច្រើនម៉ែត្រស្លាប់ទាំអាក្រាកកាយ កំពង់ស្ពឺ ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅចិញ្ចើមផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅពិនិត្យរកការពិត ទើបដឹងថាជនរងគ្រោះស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបុកកិនអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង០៥និង០៥នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ទៅលេខ៤១ ស្ថិតនៅក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- រថយន្តហាយឡែនឌ័យបើកឆ្លងផ្លូវត្រូវរថយន្តបាឡែនបុករងការខូចខាត ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងបត់ឆ្វេងឆ្លងផ្លូវមិនប្រយត្ន័ ក៍ត្រូវរថយន្ត ម៉ាក់កាម៉ារី បាឡែន បើកដោយបុរសម្នាក់ ដែលជាមន្ត្រីនគរបាលដូចគ្នា បានជ្រុលទៅបុក ចំហៀងគូថក្រោយ យ៉ាងពេញទំហឹង បណ្តាលអោយ រថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
- ស្រវឹងបើករថយន្តលុចសុីសមកបុកទ្រូវផ្លូវបាក់អស់២កង់ ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទាំងស្រវឹងស្រាឡើងទន់ខ្លួន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងបាក់អស់២កង់ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
- ប្រទះឃើញសាកសពបុរស់ម្នាក់ដេកស្លាប់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យសង្ស័យករណីឃាតកម្ម ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរស់ម្នាក់ដេកស្លាប់ខ្លួនប្រលាក់ដោយឈាមនៅក្រោបស្ពានអាកាសស្ទឹងមានជ័យ ជាប់មាត់ប្រឡាយសង្ស័យករណីឃាតកម្ម។
- បើករថយន្តមិនប្រយត្ន័ទៅបុករថយន្តបើកបញ្ច្រាស់ទិសគ្នាពេញទំហឹងធ្លាក់ផ្លូវរបួសធ្ងន់ម្នាក់ កំពងស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ ខណៈដែលកំពុងតែបើក រថយន្តហើយត្រូវបានរថយន្តមួយគ្រឿងទៀតបើកលឿនបញ្ច្រាស់ផ្លូវបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយធ្លាក់ពី លើផ្លូវជាតិបណ្តាលអោយរបួសម្នាក់ ចំណែកតៃកុងរថយន្តម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ០៤និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ ៤ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៧១ទៅលេខ៧២ ត្រង់ចំណុចភូមិ ក្រាំងភ្នៅ ឃុំ អូរ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
- រថយន្តទួរីសបើកលឿនជ្រុលទៅបុកម៉ូតូនិក បណ្តាលអោយស្លាប់បុរសម្នាក់ភ្លាមៗ កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុភ្លាមៗខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តទួរីស បើកលឿនវ៉ាគេឯងជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយអូសជាច្រើនម៉ែត្រ អ្នកបើកបរបានរត់គេច ខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៤និង៤៥នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ លេខ១៤៤០ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- រថយន្តដឹកគ្រឿងសំណង់រអិលធ្លាក់ផ្លូវបេតុង៥០ម៉ែត្រក្បែរវត្តគោកអំពិលខណៈមេឃកំពុងភ្លៀង ភ្នំពេញ ៖ រថយន្ត០១គ្រឿង ដឹកគ្រឿងសំណង់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង៥០ម៉ែត្រពីលិចទៅកើត ខណៈមេឃ កំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ហើយបានរអិលធ្លាក់ផ្លូវក្រឡាប់ផ្ញាជើងទ្រមេឃ បណ្តាលឲ្យអ្នកបើកបរ រងរបួសបាក់ជើង គៀបជាប់ក្នុងកាប៊ីនរថយន្ត ហើយត្រូវបានអ្នកដំណើរឃើញក៏ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។
- ម៉ូតូមួយគ្រឿងបុកម៉ូតូមួួយគ្រឿងទៀតឆ្លងផ្លូវបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតិ និង៣នាក់រងរបួសស្រាល ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់និង មនុស្សចំនួន នាក់ផ្សេងទៀតបានងរបួសស្រាល ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលស្ថិតតាមបណ្តាលផ្លូវជាតិលេខ៥ ក្នុងក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


