ព័ត៌មានថ្មី
- ឃើញនាងដេកឈឺនៅលើគ្រែ ចូលទៅស្ទាបអង្អែល និងថើបថ្ពាល់នាង ស្អែកឡើងត្រូវសមត្ថកិច្ចវាយខ្នោះ កណ្តាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចាប់វាយខ្នោះក្រោយទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីម្នាក់ ប្តឹងថាបានធ្វើសកម្មភាពស្ទាបអង្អែលសុដន់ និងថើមថ្ពាល់កូនស្រីគាត់ គ្រាដែលពួកគាត់មិននៅ ហើយកូនគាត់កំពុងដេកឈឺក្តៅខ្លួននៅលើគ្រែ ។
- ឃាត់ប្តីប្រពន្ធ២នាក់យកកាំបិតប៉័ងតោកាប់និងបំពង់ទីបកាប់និងវាយបុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ម្នាក់ រាជធានីភ្នំពេញ ៖ ជនដៃដល់២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្រាំង ចំរេះទី២ ឃាត់ខ្លួន បន្ទាប់ពីប្រើហឹង្សា ដោយចេតនាមានស្ថានទំងន់ទោស ដោយយកកាំបិតនិងបំពង់ទីប កាប់និងវាយទៅលើ បុរសម្នាក់បណ្តាលអោយ រងបូសធ្ងន់បន្ទាប់ពីមានទំនាស់គ្នា ។
- ស្លាប់ម្នាក់ និង២នាក់រងរបូសធ្ងន់ ដោយសារថយន្តធុនធំក្រឡាប់លើ ប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ កាលពីថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០និង១៥នាទីព្រឹកមិញ លើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែក ភូមិទួលពង្រ ប្រហែល២០០០ ឋិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- នគរបាលស្រុកថ្ពង ចុះល្បាតឃាត់មុខសញ្ញាសង្ស័យម្នាក់ ឆែកឆេររកឃើញ វត្ថុតាងគ្រឿងញៀន និងសម្ភារៈប្រើប្រាស់មួយចំនួន កំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្ពង ធ្វើការល្បាតតាម មូលដ្ឋាន ប្រទះឃើញមានការសង្ស័យ ក៏ឃាត់ដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួនថែមទៀតផង កាលពីវេលា ម៉ោង០៣និង១០នាទីរសៀល ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំភូមិរៀមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
- តុលាការបង្គាប់ឲ្យនាំស្ត្រីខ្មែរ៣៣នាក់ពាក់ពន្ធ័ករណីស៊ីឈ្នួលពពោះជំនួសយកមកសួរនាំ ភ្នំពេញ ៖ ស្ត្រីខ្មែរចំនួន៣៣នាក់ ដែលពាក់ពន្ធ័រឿងស៊ីឈ្នួលពពោះជំនួស ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ ដើម្បីបន្តនីតិវិធី នូវរឿងរ៉ាវដ៏កម្រមួយនេះសម្រាប់ ប្រទេស កម្ពុជា។
- ជិះម៉ូតូលឿនដួលចូលក្រោមរថយន្ដធុនធំកិនស្លាប់០២នាក់ កំពង់ស្ពឺ ៖ យុវជនចំនួន០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូលឿនពេកឆ្លងផ្លូវ បណ្តាលអោយ ដួលចូលក្រោមរថយន្តធុនធំ កិនស្លាប់តែម្តង កាលពីវេលាម៉ោង០៦និង២០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥២ទៅលេខ៥៣ ត្រង់ចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- រថយន្តហាំមឺ (HUMMER) បើកលឿនបុកម៉ូតូគូប៩០របួសបុរសម្នាក់ កំពង់ស្ពឺ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ក្បែរកន្លែងកើតហេតុ ដោយសារតែរថយន្តស៊េរីទំនើបមួយគ្រឿងបើកលឿនបុកម៉ូតូគូប កាលពីវេលាម៉ោង០៧និង៣០នាទី យប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ភូមិកាកាប ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
- សេចក្តីជូនដំណឹង ស្តីពី ការជួលម៉ោងផ្សាយ របស់គណបក្សនយោបាយ សម្រាប់ការឃោសនាមុនថ្ងៃបោះឆ្នោត ចំពោះគណបក្សនយោបាយ ដែលមានបំណងចង់ទិញ ឬជួលម៉ោងសម្រាប់ផ្សព្វផ្សាយគោលនយោបាយ ឬកម្មវិធីនយោបាយរបស់ខ្លួន អាចទំនាក់ទំនងមក ស្ថានីយ៍ទូរទស្សន៍-វិទ្យុអាស៊ីអាគ្នេយ៍ ឲ្យបានមុនថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨
- រថយន្ត២គ្រឿង បំរុងឆ្លងដែននៅពេលយប់ត្រូវបានសមត្ថកិច្ច ឆែកឆេរឃើញមានស្រាគេចពន្ធ ម៉ូតូ និងអីវ៉ាន់ជាច្រើនមុខ ស្វាយរៀង ៖ យ៉ាងហោចណាស់រថយន្តដឹកទំនិញ៥គ្រឿង បើកឆ្លងដែនពេលយប់ ត្រូវបានសមត្ថកិច្ច ស្ទាក់ចាប់បាន ២គ្រឿង និងឆែករកឃើញមានបង្កប់ស្រាប្រភេទ Hennessy និង XO គេចពន្ធចំនួន៤កេស និងម៉ូតូ៣-៤គ្រឿង បញ្ជូនមក កាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកាលពីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
- ស្ត្រី ជាអ្នកចងកាលុយម្នាក់ បាត់ខ្លួនពីផ្ទះអស់រយៈពេលជាង១០ថ្ងៃ ត្រូវបានសមត្ថកិច្ច រកឃើញសាកសពនៅក្នុងប្រឡាយទឹកស្អុយ ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៏ជាមួយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងនគរបាលប៉ុស្តិស្ទឹងមានជយ័១ បាននាំខ្លួនជនសង្ស័យ ដែលជាឃាតករប្រុសស្រីចំនួន០២នាក់ មកចង្អុលទីកន្លែង ដែលពួកគេវាយសម្លាប់នារី ចងការលុយម្នាក់ មកទំលាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅតាមផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។
- យុវជនម្នាក់ ត្រូវជនដៃដល់កាប់នឹងកាំបិតប៉័ងតោ ដេកស្លាប់ក្នុងថ្លុកឈាម កណ្តាល ៖ យុវជនម្នាក់ ត្រូវជនដៃដល់កាប់នឹងកាំបិតប៉័ងតោ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម ដែលករណីនេះ គេមិនទាន់ដឹងពីមូលហេតុដែលជនដៃដល់កាប់សម្លាប់ជនរងគ្រោះនៅឡើយ គ្រាន់តែដឹងថា មុនកើតហេតុ ជនរងគ្រោះ និងជនដៃដល់ រួមនឹងមនុស្ស៣នាក់ទៀត បានអង្គុយផឹកស្រាជាមួយគ្នា ។
- ជនសង្ស័យម្នាក់ កំពុងតែឈរលក់ថ្នាំញៀនត្រូវបាន សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនរួមនិងថ្នាំ៨កញ្ចប់តូច ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ឃាត់ខ្លនជនសង្ស័យម្នាក់ ដែលកំពុងតែចែកចាយថ្នាំញៀន កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំនុចផ្លូវលំភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
- អាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បើកសម្ពោធអាគារ កិច្ចការទូទៅ ព្រះសីហនុ ៖ ដើម្បីឆ្លើយតបទៅនិងកំណើនភ្ញៀវទេសចរណ៍ដែលបច្ចុប្បន្ន មានការកើនឡើងយ៉ាងកំហុក ចូលមកលេង ខេត្តព្រះសីហនុ តាមជើងហោះហើរ ពីប្រទេសនានាក្នុងតំបន់អាស៊ាន និងអ៊ឺរ៉ុប ផងដែរនោះ អាកាសយាន ដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បានបើកសម្ពោធអាគារកិច្ចការទូទៅ សម្រាប់បំរើសេវាកម្មជើងហោះហើរ និងការឆ្លងកាត់របស់ ភ្ញៀវជាតិ និងអន្តរជាតិ កាលពីថ្ងៃត្រង់ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានមោទនភាពចំពោះការវិវត្តន៍រីកចំរើនរបស់វិស័យអាកាសចរណ៍ នៅអាកាសយានដ្ឋាន អន្តរជាតិ កងកេង ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ទាំងការកសាងពង្រីកហេដ្ឋារចនាសម្ពន្ធ័បន្ថែម ទាំងកំណើន នៃជើង ហោះហើរឆ្លងកាត់ ដែលតាមតួលេខពីមន្ត្រីផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិ កងកេង ខេត្តព្រះសីហនុ បង្ហាញថា បច្ចុប្បន្ននេះក្នុងមួយថ្ងៃៗ មានជើងយន្តហោះបានចុះចត និងហោះហើរឆ្លងកាត់យ៉ាងតិច ១៥គ្រឿង ហើយចំនួននេះ […]
- បាឡែន និងតាកូម៉ា រថយន្តថ្មីសង្ស័យទើបទិញគ្មានស្លាកលេខដូចគ្នាសាកកម្លាំងគ្នានៅផ្លូវបំបែក៦០ម៉ែត្រព្រំប្រទល់ដង្កោ តាខ្មៅ ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាឡែ និងរថយន្តតាកូម៉ា ព្រលះគ្នាពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំទាំងពីរគ្រឿង។
- រថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកបុកម៉ូតូរងរបួសម្នាក់រួចបើកគេចខ្លួនបាត់ ព្រៃវែង ៖ រថយន្តមិនស្គាល់ម៉ាក១គ្រឿង បានបើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១៧និង២៥នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១១ ១០ ស្ថិតក្នុងភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


