ព័ត៌មានថ្មី
- កុមារីកំព្រា អ្នកបីបាច់ចុងក្រោយទើបស្លាប់ ប្រាថ្នាការសិក្សាក្រោមដំបូលផ្ទះម្ដាយធម៌មានចិត្ដបុណ្យ ក្រុងច្បារមន ៖ វេលាសាច់ឈាមស្បែកដណ្ដប់ឆ្អឹងរបស់អាណាព្យាបាលចុងក្រោយប្រែជាផេះផង់ ក្ដីរំពឹងកុមារីកំព្រាមេបា ក៏ប្រែអស់ក្ដីទីពឹង នៅសល់តែបងប្អូន ៧ នាក់ ជ្រកទ្រនំទីទៃ គ្មានឱកាសផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបន្ដិចសោះឡើយ។
- ពលរដ្ឋរាប់រយនាក់ ឈរចាំដណ្ដើមស្លឹកឈើ និងផ្លែឈើជ្រុះពីលើដើមជំនាស់ ដើម្បីយកទៅព្យាបាលជំងឺ កំពត ៖ ប្រជាពលរដ្ឋជាច្រើនរយនាក់ កាលពីព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ២០១៨ បានទៅឈរចាំដណ្ដើមស្លឹកឈើ និងផ្លែឈើ ដែលជ្រុះនៅក្នុងវត្តប្រាសាទ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។
- តុលាការកោះហៅទណ្ឌិតសម រង្ស៊ី ចូលបំភ្លឺករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ កោះហៅទណ្ឌិត សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នេះ ពាក់ព័ន្ធករណីប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ។
- គ្រួសារជនងគ្រោះក្នុងអំពើប្លន់នៅស្រុកកំពង់ត្របែកបណ្តាលឲ្យរងរបួសមនុស្ស២នាក់សំណូមពរដល់សមត្ថកិច្ចនិងតុលាការជួយស្រាវជ្រាវអង្កេតឡើងវិញ ព្រៃវែង ៖ បើតាមការរៀបរាប់របស់ក្មួយស្រីម្នាក់ឈ្មោះ អ៊ួច ចន្ធូ អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១០ រស់នៅជាមួយជីដូន ឈ្មោះ ស សុខ អាយុ៦៧ឆ្នាំ ក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ភ្នាក់ងារទូរទស្សន៍អាសុីអាគ្នេយ៍ថា កាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ខណៈដែលនាងកំពុងដេកលង់លក់ ជាមួយជីដូននៅលើផ្ទះ បានឮសម្លេងជីដូនស្រែកឲ្យជួយ ពេលនោះនាងក៏ស្ទុះឡើងបើកភ្លើងបំភ្លឺទាំងលើផ្ទះ និងក្រោមផ្ទះ ស្រាប់តែឃើញមានជនសង្ស័យចំនួន៣នាក់ ម្នាក់នៅឈរខាងក្រោមផ្ទះ និងពីរនាក់ទៀតនៅលើផ្ទះ ប្រដាប់ដោយកាន់ កាំបិតកកុក និងព្រនុងបានគំរាមលោកយាយរបស់នាងរកលុយ។តែដោយសារជនទាំងបីនាក់នោះ នាងបានស្គាល់មុខ និងឈ្មោះទាំងអស់ នាងក៏ស្រែកអង្វរកំុឲ្យធ្វើបាបយាយរបស់នាង។ ប៉ុន្តែ ទោះបីជានាង និងលោកយាយរបស់ប្រឹងអង្វរលន់តួរថា មានតែលុយចំនួន១០មុឺនរៀល និងកាវិលទេ យកទៅកុំធ្វើ បាបនាងនិងលោកយាយ។ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានយកតែលុយចំនួន១០មុឺនរៀល មិនយកកាវិលទេ ហើយថែមទាំងបានយកកាំបិតទៅកាប់លោកយាយរបស់ខ្លួនចំក្បាលដាច់ហូរឈាម រួចហើយក្រុមជនសង្ស័យក៏បានដើរ ចូលទៅកាប់នាងទៀត តែត្រូវនាងលើកដៃរង បណ្តាលឲ្យរបួសដាច់បាក់កដៃខាងឆ្វេង ទើបពួកក្រុមជនសង្ស័យទាំងនោះ នាំគ្នាលោតចុះរត់គេចខ្លួនបាត់អស់ទៅ បានប្រហែលជា២០នាទី នាងក៏ស្រែកហៅអ្នកជិតខាងឲ្យជួយ។ នាងបន្តទៀតថា […]
- រថយន្តដឹកស៊ីម៉ង ជ្រុលចង្កូតធ្លាក់ប្រឡាយក្រឡាប់ចាក់ស៊ីម៉ង់ត៍២៨តោនចូលទឹកទាំងព្រឹក រាជធានីភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងមួយគ្រឿង បានបើកបោះពួយក្នុងល្បឿនលឿន ក៏បានទាញចង្កូតជ្រុលធ្លាក់ប្រឡាយ បណ្តាលអោយក្រឡាប់ចាក់ស៊ីម៉ងត៍ ចំនួន២៨តោន ចូលក្នុងទឹកទាំងព្រឹក ។
- នគរបាលចុះបង្ក្រាបទីតាំងស្ដុកម៉ូតូចិន ក្លែងបន្លំម៉ូតូម៉ាកហុងដាជប៉ុន រាជធានីភ្នំពេញ ៖ទីតាំងស្តុបម៉ូតូរបស់ក្រុមហ៊ុនចិនយីហោ បូឌីង អ៊ីនវេសមិនខូអិលធីឌី មួយកន្លែង ត្រូវបានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាព និងសុវត្តិភាពសង្គមនៃ ក្រសួងមហាផ្ទៃ ចុះបង្ក្រាបដោយរកឃើញម៉ូតូប្រមាណជិត៤០០គ្រឿង ដែលសង្ស័យថា លួចក្លែងបន្លំម៉ូតូម៉ាករហុងដា របស់ក្រុមហ៊ុនហុងដា។
- បង្ក្រាបយុវជនទំនើង០២នាក់ ដែលតែងតែជិះម៉ូតូកែឆ្នៃបំពង់សុីម៉ាំងមកធ្វើការ… កំពង់ស្ពឺ ៖ ក្រុមក្មេងស្ទាវចំនួន២នាក់ ត្រូវបានកម្លាំងចម្រុះដែលដឹកនាំដោយលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន និងជាប្រធានគណបញ្ជាការឯកភាពក្រុងច្បារមន បានធ្វើការឃាត់ក្មេងស្ទាវទាំង២នាក់ ខាងលើដោយសារតែជិះម៉ូតូ កែច្នៃបំពង់សម្លេងរំខានដល់អ្នកធ្វើដំណើរនិងអ្នកដ៏ទៃ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ កាលថ្ងែទី១១ ខែកក្កដា ឆ្នាំ២០១៨ ។
- ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ច្រានចោលការរិះគន់លើមន្ត្រីនគរបាល ជុំវិញករណីឆេះរថយន្ដពេលបញ្ចូលហ្គាស បណ្តាលឲ្យស្លាប់អ្នកបើកបរម្នាក់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីថ្លែងការបដិសេធថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញមុខបំភ្លឺជុំវិញករណី អគ្គិភ័យឆេះ រថយន្ដ១គ្រឿង (នៅពេលរថយន្ដបញ្ចូលហ្គាស) ម៉ាក Highlander ដែលមានការរិះគន់ លើសមត្ថកិច្ចធ្វើកំណត់ហេតុ ជនរងគ្រោះ និងពន្យារពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យជនរងគ្រោះម្នាក់ទទួល មរណភាព។
- រដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យក្រុមហ៊ុន២ នៅតំបន់អភិវឌ្ឍន៍ជើងឯក ដោះស្រាយបញ្ហា ដើម្បីពន្លឿននៃការបើកការដ្ឋាន ធ្វើផ្លូវអ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹក នាំមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុន ជីប ម៉ុងគ្រុប និងតំណាងក្រុមហ៊ុន ING ដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍន៍តំបន់ជើងឯក បើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីជំរុញឲ្យក្រុមហ៊ុន២នេះ ដោះស្រាយបញ្ហាលើ ការពន្លឿនបើកការដ្ឋានធ្វើផ្លូវ អ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង ឲ្យបានលឿន។
- ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ដោយសារបុរសសង្ស័យស្រវឹងស្រាជោគជាំ បើកម៉ូតូបុកពីក្រោយ ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់ ត្រូវយុវជនម្នាក់សង្ស័យស្រវឹងស្រាផង បានបុកពីក្រោយបណ្តាលអោយរងរបួសយ៉ាង ធ្ងន់ធរ។ហេតុការគ្រោះថ្នាក់ចរាចរណ៍កាលវេលាម៉ោង៧៖១៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅលើ ផ្លូវលេខ314D ស្ថិតនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
- ចំនួនយានយន្ត នៅរាជធានីភ្នំពេញ កើនឡើងដល់ជាង២លាន១៩ម៉ឺនគ្រឿង ភ្នំពេញ ៖ គិតមកដល់ត្រឹមខែកក្ដដាឆ្នាំ២០១៨នេះ ចំនួនយានយន្ត នៅរាជធានីភ្នំពេញ មានការកើនឡើង រហូតដល់ជាង ២លាន១៩ម៉ឺនគ្រឿង ដោយសារតែកំណើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ហើយរាជរដ្ឋាភិបាល អាចរក្សាបាន នូវកំណើនសេដ្ឋកិច្ចថេរមួយក្នុងរង្វង់៧% ជាប់គ្នាជាច្រើនឆ្នាំ។
- នគរបាលស្រុកស្អាង បង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតថ្នាំញៀន១៨កញ្ចប់ កណ្តាល ៖ កម្លាំងនគរបាលស្រុកស្អាង កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើការបង្ក្រាប ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ខណៈដែល៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ព្រមទាំងធ្វើការដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកកកចំនួន១៨កញ្ចប់ ។
- នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ និងដកហូតថ្នាំញៀន៦កញ្ចប់ ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន ព្រមទាំងធ្វើការដក ហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវរណបមុខភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
- នគរបាលអន្តោរប្រវេសន៍ឃាត់ជនជាតិវៀតណាម២នាក់ស្នាក់នៅធ្វើការងារលួចលាក់ខុសច្បាប់ កំពង់ស្ពឺ ៖ បុរសចំណាស់ជាជនជាតិវៀតណាមចំនួន០២នាក់ មកស្នាក់នៅធ្វើការងារលួចលាក់ក្នុងប្រទេសកម្ពុជា គ្មានលិខិតឆ្លងដែន ត្រូវបានកម្លាំងអន្តោរប្រវេសន៍ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ប្រទេសដើមវិញ កាលពី វេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងការដ្ឋានសាងសង់ផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិ រលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- ធនាគារជាតិស្នើអាជ្ញាធរចាត់វិធានការលើអ្នកផ្តល់ប្រាក់កម្ចីខុសច្បាប់នៅកម្ពុជា (មានវីដេអូ) ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានផ្ញើរលិខិតមួយទៅកាន់អគ្គស្នងការនគរបាលជាតិ ដោយស្នើសុំ អោយមានការចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនផ្តល់ប្រាក់កម្ចីជាង២០ក្រុមហ៊ុន ដោយហេតុផលថា ក្រុមហ៊ុន ទាំងនោះកំពុងផ្តល់សេវាប្រាក់កម្ចីខុសច្បាប់។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


