ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់២នាក់ដកហូតជិត២០កញ្ចប់ កំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជាឲ្យ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ធ្វើការចុះបង្ក្រាបការជួញដូរ ចែកចាយគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់ និងវត្ថុតាងជាច្រើន ផងដែរ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
  • ជនបរទេសម្នាក់ចូល ម៉ាស្សាបាត់លុយ ១១០០$ ទាល់តែប្តឹងប៉ូលិសទើបរកឃើញមកវិញ ភ្នំពេញ ៖ ដោយចង់ស្រួលខ្លួន បុរសជាជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សាក្នុងហាង ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅ ផ្ទះលេខ 95Eo ផ្លូវ លេខ១១៣ កែងនិងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយបានបាត់លុយ ចំនួន១១០០$ ក្នុងហាងម៉ាស្សានោះ ទើបជនរងគ្រោះសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។
  • ជិះម៉ូតូវ៉ាប្រជែងរួចដួលចូលក្រោមរថយន្ដធុនធំកិនស្លាប់អ្នកបើករថយន្តរត់គេចខ្លួន កំពង់ស្ពឺ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង វ៉ាជែងគេឯងលឿនចូលក្រោម រថយន្តធុនធំសណ្តោងទូរកុងតឺន័របញ្ច្រាសទិស បុកកិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង០៨និង៤៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥១ ទៅលេខ៥២ ចំណុច ភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
  • ម៉ូតូ០២គ្រឿង បើកបុកគ្នារងរបួសមនុស្សទាំងសងខាងចំនួន3នាក់ នៅស្រុកកំចាយមារ ព្រៃវែង ៖ ម៉ូតូ2គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស3នាក់រងរបួសទាំងសងខាងកាលពីថ្ងៃទី14 ខែកក្កដា ឆ្នាំ2018 វេលាម៉ោង8និង30នាទីយប់ នៅលើផ្លូវក្រាលគ្រួសក្រហម ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ចេង ធឿន ភេទប្រុស អាយុ55ឆ្នាំ ស្ថិតក្នុងភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
  • រ៉ឺម៉កសណ្តោងបើកលឿនមិនប្រយត្ន័បុកម៉ូតូអូសជាច្រើនម៉ែត្ររបួសបាក់ជើងនិងបែកក្បាល កំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះ និងព្យាបាលនៅឯមន្ទីរពេទ្យក្នុង រាជធានីភ្នំពេញភ្លាមៗ ដោយសារតែជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរ៉ឺម៉កសណ្តោងបើកបញ្ច្រាសបុកអូសជាច្រើនម៉ែត្រ បណ្តាលអោយបាក់ជើងម្ខាង និងបែកក្បាលហូរឈាមជោគផ្លូវ កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ពីផ្សារបាុំង្គសី ទៅផ្សារស្លាបលែង ស្ថិតនៅក្នុងភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
  • ម៉ូតូសង់បុកជាមួយម៉ូតូគូប៥០រងរបួសធ្ងន់ធ្ងរចំនួន៣នាក់នៅលើផ្លូវជាតិលេខ៤៤ កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសធ្ងន់ធ្ងរចំនួន០៣នាក់ ហើយត្រូវបានដឹកបញ្ជូនយកទៅព្យាបាល និងសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែង ក្បែរកន្លែងកើតហេតុ ដោយសារតែម៉ូតូសង់ស៊េរីទំនើបបើកលឿន បុកជា មួយម៉ូតូគូបសេ៥០ ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៦ទៅលេខ១២៧ នៅចំណុចភូមិ ដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
  • ពិធីអបអរសាទរខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និង និង ខួប១ឆ្នាំនៃប្រាសាទសំបូរព្រៃគុក ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ភ្នំពេញ ៖ នៅក្នុងឳកាសនៃការប្រារព្វពិធីអបអរសាទររួមគ្នា នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់​ប្រាសាទ សំបូរព្រៃគុក ទៅ​ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក កាលពីថ្ងៃអាទិត្យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកថា នយោបាយកសាងសន្តិភាព កិច្ចសហប្រតិបត្តិការ តាមព្រំដែន​ជាមួយប្រទេស​ជិត​ខាង​​ជានយោបាយដ៏ចាំបាច់មួយសម្រាប់ កសាងជាតិ ខណៈដែលជា​បទពិសោធន៌​​ជាក់ស្តែង​ស្រាប់​កាលពី១០ឆ្នាំមុន ប្រទេសកម្ពុជានិងថៃ បានបញ្ចប់ជម្លោះ​អាវុធ​នៅ​តំបន់ប្រាសាទព្រះវិហារ និងបានរួមគ្នា​កសាង​ព្រំដែន​អោយ​ក្លាយជា​តំបន់​អភិវឌ្ឍន៌ និងជាប្រយោជន៌​សម្រាប់ប្រជាជន​នៃប្រទេសទាំងពីរ។
  • អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើ និងវាយចោលជាបន្ទាន់នូវសំណងខុសច្បាប់ ដែលសាងសង់នៅតំបន់អាងទឹកទំនប់ឥណ្ឌា ក្នុងស្រុកឱរ៉ាល់ កំពង់ស្ពឺ ៖ ​ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជាឲ្យរុះរើ និងវាយចោលជាបន្ទាន់ នូវ សំណង់រឹងមួយ ដែលបានសាងសង់យ៉ាងអនាធិបតេយ្យ នៅតំបន់អាងទឹកទំនប់ឥណ្ឌា ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។
  • ផ្លូវជាតិលេខ១៥៦នៅមុខពេទ្យបង្អែកបាត់ដំបងដាច់ខូចបានបិទមិនឲ្យរថយន្តចរាចរណ៍ឆ្លងកាត់បណ្ដោះអាសន្ន ប៉ុន្តែអ្នករស់នៅជិតរិះគន់ថា បាត់ដំបង ៖ ផ្លូវជាតិលេខ១៥៦នៅមុខពេទ្យបង្អែកបាត់ដំបងស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោបានដាច់ខូច ជិតពាក់កណ្ដាលថ្នល់ហើយ បានបិទមិនឲ្យរថយន្តធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្ន ដើម្បីរងចាំធ្វើការស្ថាបនា។ ប៉ុន្តែអ្នករស់នៅក្បែរកន្លែងផ្លូវដាច់ខូចនៅមុខពេទ្យបង្អែក បាននិយាយរិះគន់ថាការដាច់ផ្លូវខូចមិនមែនមកពីគ្រោះធម្មជាតិ ទឹកជំនន់ហូរបុកដាច់ទេគឺមកពីអ្នកសាងសង់សំណង់ច្រាំងស្ទឹងសង្កែនៅមុខពេទ្យបង្អែកខ្វះបច្ចេកទេស។
  • គម្រោងសាងសង់របស់ក្រុមហ៊ុនអចលនទ្រព្យធំរបស់ចិនចំនួន៦ ប្រែក្លាយទីក្រុងភ្នំពេញជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ គេហទំព័រ Propertyarea.asia បង្ហាញថា ក្រុមហ៊ុនអចលនទ្រព្យធំៗ របស់ចិន ចំនួន៦ កំពុងវិនិយោគ​លើគម្រោង​សាងសង់អគារខ្ពស់ៗ នៅរាជធានីភ្នំពេញ ដែលអគារ​ទាំងនេះ ត្រូវបានរំពឹងថា នឹងជួយប្រែក្លាយទីក្រុងភ្នំពេ​ញ​ទៅជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ ។
  • ជនជាតិចិនដេញវ៉ៃខ្មែរ ផ្អើលភ្ញៀវទេសចរណ៍មកទស្សនាឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរ និងអាជីវករ រស់នៅក្រុងព្រះសីហនុ មានការព្រួយបារម្ភចំពោះសកម្មភាពរបស់ក្រុមបងតូច បងធំ ជនជាតិចិន ដែលដើរបង្កការអុកឡុកវ៉ៃកាប់ចាក់គ្នា នៅតាមហាងមួយចំនួនក្នុងពេលរាត្រី នាទីប្រជុំជនក្រុង ព្រះសីហនុ។
  • ជនជាតិចិនជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េបុកពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ភ្នំពេញ ៖ បុរសជនជាតិចិន០២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តកូរ៉េដឹកត្រីបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ (ជួរផ្លូវមាត់ទន្លេ) កែងនិងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
  • ជនជាតិ​វៀតណាម​១១នាក់ ត្រូវបានឃាត់ខ្លួនដោយបានមកធ្វើការ និងប្រកបរបរខុសច្បាប់នៅប្រទេសកម្ពុជា ភ្នំពេញ​ ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣៥ នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកោសជប់ និងម៉ាស្សា ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៖ បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ១១នាក់ ស្រី១០នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងប្រកបរបរ ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ក្រុមប្រតិបត្តិការ បានបញ្ជូនជនបរទេសចំនួន១១នាក់ ស្រី១០នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់។ ស៊ុនហេង
  • ឃាត់ខ្លួនសង្ស័យម្នាក់ សង្ស័យទម្លាក់យោង ឆបោកយកប្រាក់និងគ្រឿងអលង្ការ ពីកម្មការិនីម្នាក់អស់ពីខ្លួន រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក ​៤នាក់ ​ត្រូវ​បាននារី​កម្មាការីនីម្នាក់​ ស្រែក​ឆោឡោ ​និង​នាំគ្នា​ចាប់​ខ្លួន​ ប្រគល់​អោយសមត្ថកិច្ច ​បន្ទាប់​ពី​ធ្វើសកម្មភាពទំលាក់​យោង​ ឆបោក​យក​ប្រាក់​និង​គ្រឿង​អលង្ការអ​ស់ពីខ្លួន​ ។ ​
  • ម៉ូតូឃ្លឹក បើកលឿនឆ្លងផ្លូវ បុកម៉ូតូសង់របួសធ្ងន់ទាំង២នាក់នៅលើផ្លូវជាតិលេខ៤ កំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ បានរងរបួសធ្ងន់ធ្ងរ និងយុវជនម្នាក់ទៀត បានរងរបួសដូចគ្នា ត្រូវបានដឹកយកទៅសង្គ្រោះ ភ្លាមៗ ខណៈដែលម៉ូតូឃ្លឹក បើកលឿនឆ្លងផ្លូវ បុកម៉ូតូសង់ពេញទំហឹងកាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨ទៅលេខ៤៩ នៅចំណុច ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)