កំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះ និងព្យាបាលនៅឯមន្ទីរពេទ្យក្នុង រាជធានីភ្នំពេញភ្លាមៗ ដោយសារតែជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរ៉ឺម៉កសណ្តោងបើកបញ្ច្រាសបុកអូសជាច្រើនម៉ែត្រ បណ្តាលអោយបាក់ជើងម្ខាង និងបែកក្បាលហូរឈាមជោគផ្លូវ កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ពីផ្សារបាុំង្គសី ទៅផ្សារស្លាបលែង ស្ថិតនៅក្នុងភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរុឺម៉ក បើកបញ្រ្ចាសទិសគ្នា បណ្តាលអោយអ្នកបើកម៉ូតូរបួសបាក់ជើងម្ខាងនិងបែកក្បាល។
នគរបាលដដែលបាននិយាយបន្តទៀតថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រឹមសង់ សេ១២៥ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1PH-4396 បើកបរដោយឈ្មោះ អ៊ុ ជ័រ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺរង របួសបាក់ជើងម្ខាង និងបែកថ្ងាសហូរឈាមជោគលើ ផ្លូវជាតិ (រង បួសធ្ងន់ធ្ងរ) ធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះធ្វើ ដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប៉តែមានម៉ូតូរុឺម៉កសណ្តោង មួយគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរពីទិស ខាងកើត ទៅទិសខាងលិចបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ម៉ូតូ និងរុឺម៉ក ខាងលើក៏បានបុកគ្នាចំពីមុខយ៉ាង ពេញទំហឹង បណ្តាលអោយម៉ូតូនៅជាប់ក្រោមរឺុម៉ក ។ ក្រោយពេលកើតហេតុ អ្នកបើករុឺម៉ករត់គេចខ្លួនបាត់ស្រមោល ជំនាញកំពុងសហការគ្នាធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ អ្នកបើកបររ៉ឺម៉កនោះហើយ។
ក្រោយកើតហេតុ នគរបាលជំនាញ បានចុះទៅធ្វើការវាស់វែង ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញ ដើម្បី ព្យាបាល និងសង្គ្រោះ។ ចំពោះវត្ថុតាងទាំងពីរ ត្រូវបាននគរបាល អូស យកមករក្សាទុកនៅអធិការនគបាលស្រុក បសេដ្ឋ ដើម្បីដោះស្រាយនិងចាត់ការតាមនិតិវិធី៕ អ៊ុ ណូន










