ព័ត៌មានថ្មី
- រថយន្តមិនស្គាលម៉ាក០១គ្រឿងបើកលឿន បុកម៉ូតូសង់ពីក្រោយស្លាប់ស្ត្រីម្នាក់ និងរបួស២នាក់ លើផ្លូវជាតិលេខ៤១ កំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រី២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ខណៈដែលជិះម៉ូតូ១គ្រឿងទៅធ្វើការរោងចក្រ ហើយត្រូវបានរថយន្តមិន ស្គាល់ម៉ាក បានបើកលឿនបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូូម៉ែត្រលេខ៤ទៅលេខ៥ ចំណុចភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- គួរឲ្យសង្វែក ឪពុកម្តាយរវល់ធ្វើកិច្ចការងារភ្លេចខ្លួនកូនស្រីអាយុ7ឆ្នាំលង់ទឹកបឹងក្រោយផ្ទះស្លាប់ ព្រៃវែង ៖ កុមារីអាយុ7ឆ្នាំម្នាក់ បានលង់ទឹកស្លាប់គួរឲ្យសង្វែកបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង10និង30នាទីព្រឹកថ្ងៃទី24 ខែកក្កដា ឆ្នាំ2018 នៅចំណុចទឹកបឹងអន្លង់តូចចំងាយពីផ្ទះក្មេងស្រីរងគ្រោះប្រហែល400ម៉ែត្រ ស្ថិតក្នុង ភូមិតាហ៊េល”ខ” ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
- ជិះកង់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវម៉ូតូបើកលឿនជាន់ហ្វ្រាំងមិនបុកពេញទំហឹងរងរបួសទាំងសងខាង ព្រៃវែង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងកង់ បង្កឲ្យមនុស្ស2នាក់ រងរបួសទាំងសងខាង កាលពីវេលាម៉ោង5និង២០នាទីល្ងាច ថ្ងៃទី23 ខែកក្កដា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូលេខ387A ត្រង់ចំណុចមុខផ្ទះរបស់ ឈ្មោះ ចិន គ្រុយ ស្ថិតក្នុងភូមិព្រាលទី2 ឃុំថ្មពូន ស្រុកកញ្រៀច ខេត្តព្រៃវែង។
- ក្មេងប្រុស ស្រី២នាក់ បានលង់ទឹកស្រះស្លាប់ បន្ទាយមានជ័យ ៖ យ៉ាងហោចក៏មានកុមារ៉ាម្នាក់ និងកុមារីម្នាក់ បានលង់ទឹកស្រះស្លាប់ ដោយឡែកពីគ្នាម្នាក់នៅស្រុកមង្គលបូរីនិងម្នាក់ទៀតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
- ឃាត់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់ កណ្តាល ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការបង្ក្រាបបាន រួមជាមួយថ្នាំញៀនចំនួន៨កញ្ចប់ ដែល ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលម៉ោងជាង២រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ផ្លូវលំភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
- បើកម៉ូតូបុកគូថរថយន្តធំចតលើចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កណ្តាល ៖ បុរសម្នាក់ បានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនោះបើកម៉ូតូខ្វះការប្រុងប្រយ័ត្ន ទៅបុកគូថរថយន្តធំដែលចត់លើចិញ្ចើមផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
- ព្រឹកនេះអភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្អាកការធ្វើដំណើរការតាមផ្លូវជាតិលេខ៤ ព្រោះទឹកជំនន់លិចផ្លូវ កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានសរសេរសារជូនដំណឹង ដោយបានជម្រាបដល់ដល់បងប្អូនសាធារណៈជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងនាមអាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សូមផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នមួយរយៈ។
- បើករថយន្តទាំងស្រវឹង ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងកំពុងឈប់នៅចញ្ចើមផ្លូវ និងរុញទៅបុកម៉ូតូកង់បីបន្ថែមទៀត ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តហាយឡែនឌ័រ ក្នុងល្បឿនលឿន និងស្រវឹងស្រាផង ស្រាប់តែរេចង្កូតទៅបុករថយន្តកូរ៉ូឡា ដែលកំពុងឈប់នៅចញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង និងរុញទៅបុកម៉ូតូកង់បីបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
- មន្ត្រីក្រសួងធនធានទឹកកំពុងដុតដៃដុតជើងក្នុងការ ច្រកដីដាក់បាវ ដើម្បីលើកទំនប់ទប់ទឹកដែរហូរកាត់ពីស្ទឹងព្រែកត្នោត ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹកកំពុងដុតដៃដុតជើងក្នុងការ ច្រកដីដាក់បាវ ដើម្បីលើកទំនប់ទប់ទឹកដែរហូរកាត់ពីស្ទឹងព្រែកត្នោត មកកាន់ភូមិសាស្ត្រ សង្កាត់ព្រៃវែង ក្នុង ខណ្ឋ័ ដង្កោរ រាជធានីភ្នំពេញ ។
- រថយន្តលុចសុីស៤៧០ បើកបុកក្បាលនាគទ្រូងពុះចែកផ្លូវកល់ជាប់ទៅមុខលែងរួច ភ្នំពេញ ៖ បុរសម្នាក់ ទំនងស្រវឹងស្រាជោគជាំ បានបើកបររថយន្តមួយគ្រឿងម៉ាក លុចសុីស ៤៧០ ក្នុងល្បឿនលឿន បានជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវ បណ្ដាលអោយខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តកល់ជាប់បើកទៅមុខលែងរួច។
- ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យដួលបង្គោលភ្លើងធ្លាក់ខ្សែរកាប្លិ៍ ឆក់មេក្របីងាប់មួយក្បាល ភ្នំពេញ ៖ បង្គោលភ្លើងបំពាក់ខ្សែរកាប្លិ៍មួយដើម បានដួលរលំនៅពេលភ្លៀងធ្លាក់ខ្លាំង ហើយបានឆក់មេក្របីមួយក្បាលបណ្តាលអោយងាប់នៅកណ្តាលវាលស្រែ។
- បុរសម្នាក់ បើកបរម៉ូតូមិនប្រកាន់ស្តាំ ត្រូវរថយន្តRX300បុកបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ឩត្តរមានជ័យ ៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតដោយសារតែជិះម៉ូតូខាងឆ្វេងដៃ ត្រូវរថយន្តបុក ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង៣៩នាទី ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៦៨៦ ចន្លោះគីឡូម៉ែត្រលេខ៤ និងលេខ៥ ក្នុងភូមិគិរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
- ទឹកជំនន់កំពុងឡើងខ្លាំងនៅស្ទឹងសង្កែមន្ទីរធនធានទឹកខេត្តបាត់ដំបងជម្រុញឲ្យអាជ្ញាធរផ្សព្វផ្សាយជួនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បាត់ដំបង ៖ លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានមានប្រសាសន៍ថាទឹកជំនន់កំពុងឡើងខ្លាំងនៅស្ទឹងសង្កែ ហើយសូមជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលនៅជិតនឹងប្រជាពលរដ្ឋ ដែលរស់នៅជាប់ដងស្ទឹងសង្កែ ឬផ្នែកខាងក្រោមនៃស្ទឹងសង្កែ ត្រូវជួយផ្សព្វផ្សាយបន្ថែមអំពីបញ្ហាទឹកជំនន់កំពុងឡើងខ្លាំងនៅស្ទឹងសង្កែ ដោយសូមឲ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ ។ លោក ឡុង ផល្គុន បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះថា ចំពោះបញ្ហាទឹកជំនន់នេះ មន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរខេត្ត បាននឹងកំពុងរៀបចំទប់ស្កាត់ តាមរយៈការពិនិត្យមើលលទ្ធភាព ដើម្បីរំដោះទឹកនេះកុំឲ្យបុកខ្លាំងគឺធ្វើឲ្យអស់ពីលទ្ធផល ។ លោក ឡុង ផល្គុន នៅពុំទាន់កំណត់ថាទឹកជំនន់នេះ នឹងឡើងខ្លាំងរហូតដល់ប៉ុន្មានថ្ងៃ ឬ កម្ពស់ទឹកប៉ុន្មាននោះទេ ត្រូវពិនិត្យមើលស្ថានភាពទឹកភ្លៀង ដែលត្រូវនៅប្រភពខាងលើដងស្ទឹងសង្កែសិន ព្រោះថា បើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃ១៩ ដល់ ថ្ងៃទី២១ ខែកក្កដា មានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ដូចនេះ មិនអាចកំណត់ថាទឹកឡើងរហូតដល់ប្រកាសអាសន្ន ឬ កម្ពស់ទឹកប៉ុន្មានឡើយ ខណៈពេលនេះទឹកស្ទឹងសង្កែបានឡើងដល់កម្ពស់ជាង ១២ម៉ែត្រហើយ។ គួរបញ្ជាក់ថា ទឹកស្ទឹងសង្កែខេត្តបាត់ដំបងនៅឆ្នាំ២០១៨នេះ មានទឹកជំនន់ឡើងខ្លាំងចំនួន៣លើក ទាំងលើកនេះ […]
- អ្នកលក់គ្រឿងសម្រាប់បូជាថ្វាយព្រះពុទ្ធសាសនា លើកឡើងថា ការលក់សម្ភារៈមុនពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះ លក់ដាច់ជាងឆ្នាំមុនៗ ភ្នំពេញ ៖ អាជីវករ លក់ដូរ សម្ភារៈសម្រាប់ បូជាថ្វាយ ចំពោះព្រះពុទ្ធសាសនា រួមមាន ទៀន ធូប ទេយ្យទាន និងសម្ភារៈផ្សេងៗ មុនពិធីបុណ្យចូលព្រះវស្សាមកដល់ឆ្នាំនេះ លក់ដាច់ជាងឆ្នាំមុនៗ ជាពិសេសទៀនព្រះវស្សា និងសំពតសាដក ចាប់ពីដើមខែកក្កដាមកនេះ អាចលក់បានពី៤០ទៅ៥០គូរក្នុង១ថ្ងៃៗ។ ម្ចាស់ហាង វិសាខា លោក សម ស៊ីណាន ដែលលក់នៅតាមបណ្តោយផ្លូវលេខ ១៤៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ចាប់តាំងពីចូលដល់ខែ ទុតិយាសាឍ ឬ ខែកក្កដានេះមក ការលក់ដូរសម្ភារៈគ្រឿងបូជាថ្វាយចំពោះព្រះពុទ្ធសាសនា ក្នុងឆ្នាំនេះ លក់ដាច់ជាងឆ្នាំមុនៗ លោកពូរំពឹងថា ឆ្នាំនេះ លោកអាចលក់ទៀនព្រះវស្សា ឬ សំពត់សាដក បានពី៥០០ទៅ១០០០គូរ លើសពីឆ្នាំមុនៗ។ លោកពូបញ្ជាក់ថា ភាគច្រើន អ្នកទិញទៀនព្រះវស្សា ពួកគាត់តែងតែទិញ សំពត់សាដក ភ្ជាប់ជាមួយ ហើយម្នាក់ៗចូលមកទិញ មានអ្នកខ្លះទិញមួយគូរ ហើយក៏មានអ្នកខ្លះទៀត ទិញច្រើនគូរផងដែរ។ ដែលទៀនមួយគូរៗ មានតម្លៃចាប់ពី១៥ដុល្លាររហូតដល់ទៅ២០០ដុល្លារ ទៅតាមប្រភេទ និងទំហំរបស់ទៀន។ ហើយលក់ដាច់ជាងគេគឺទៀនដែលផលិតនៅក្នុងស្រុក […]
- អាជ្ញាធរខណ្ឌច្បារអំពៅ វាយកំទេចទូហ្គេម ដែលបានរឹបអូស ពីម្ចាស់ទីតាំងលួចបើកខុសច្បាប់ ក្នុងមូលដ្ឋានកាលពីពេលកន្លងទៅ ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការស្តីទី លោក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ និងលោកចៅសង្កាត់ទាំង៨ កងកម្លាំងប្រដាប់អាវុធសាលាខណ្ឌ មន្រ្តីរាជការ សាលាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីវាយកំទេចទូហ្គេម ចំនួន១០ទូហ្គេម ទូហ្គេមបៀ ទូហ្គេសសេះ ដែលបានរឹបអូស ពីម្ចាស់ទីតាំងលួចបើកខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


