ព័ត៌មានថ្មី
- កម្លាំងអាវុធហត្ថខណ្ខមានជ័យ សហការណ៍ជាមួយអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនក្រុមអ្នកញៀនថ្នាំស្រីប្រុស១៣នាក់ ភ្នំពេញ ៖ នៅវេលាម៉ោង១០:០៥នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចផ្ទះមិនរៀបរយ ក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
- ឈាមស្រែកស្បែកហៅ ឃាតករសំលាប់ឪពុកខ្លួនឯង រត់ទៅដល់ភ្នំពេញ ត្រូវបានសម្ថកិច្ចឃាត់ខ្លួនបានហើយ ខេត្តស្វាយរៀង ៖ ឃាតករដែលបានកាប់សម្លាប់ឪពុក ខ្លួនឯងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលវេលាម៉ោង 6:30 នាទីយប់ថ្ងៃទី24 ខែកក្តដា ឆ្នាំ2018 ស្ថិតនៅភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប ត្រូវបានសម្ថកិច្ចនគរបាលការិយាល័យកំរិតធ្ងន់នៃស្នងការនគរបាលខេត្តស្វាយរៀង តាមប្រមាញ់ចាប់ឃាត់ខ្លួនកាលវេលាម៉ោង 1យប់ ថ្ងៃទី25 ខែកក្តដា ឆ្នាំ2018 នៅទីតាំងវត្តស្ទឹងមានជ័យ ក្រុងភ្នំពេញ។
- នគរបាលឃាត់យុវជនម្នាក់ គាស់ផ្ទះអ្នកស្រុក ចូលលួចយកទ្រព្យសម្បត្តិ (លុយជិត១០០០ដុល្លារ) កំពង់ស្ពឺ ៖យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន និងដកហូតបានលុយចំនួន៧០០ដុល្លា ផងដែរ ខណៈដែលយុវជនខាងលើ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា កាលពីវេលាម៉ោង ០៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។
- ពលករខ្មែរ៣នាក់ស្លាប់ដោយឆក់ខ្សែភ្លើងក្នុងប្រទេសថៃត្រូវបញ្ជូនមកធ្វើបុណ្យនៅស្រុកកំណើត ប៉ោយប៉ែត ៖ សពពលករខ្មែរ3នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កម្ពុជា-ថៃ បញ្ជូនត្រឡប់មកក្នុងពេលតែមួយ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី25 ខែកក្កដា ឆ្នាំ2018 នេះ ក្រោយពីស្លាប់ដោយសារឆក់ចរន្តអគ្គិសនី នៅខេត្ត ឧប៊ុនរាជធានី ប្រទេសថៃ កាលពីរសៀលថ្ងៃទី24 ខែកក្កដា ឆ្នាំ២០១៨។
- (ទាន់ហេតុការណ៍) : ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ ស្ទឹងត្រែង ៖ ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ គិតមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
- ខឹងទាលុយម្តាយមិនបានយុវជនម្នាក់ដកដាវសាំម៉ូរៃបំរុងអាកម្តាយតែមិនបានសម្រេច (មានវីដេអូ) ភ្នំពេញ ៖ យុវជនម្នាក់ សង្ស័យបែកថ្នាំ កាន់ដាវសាំម៉ូរៃភ្ជង់កស្រ្តីជាម្តាយ បង្ករអោយមានកាភ្ញាក់ផ្អើល ហេតុកាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ ក្នុងផ្ទះ ម៉ាស្សាមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
- រថយន្តបើកលឿនបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រស្លាប់បុរសម្នាក់ កំពង់ស្ពឺ ៖ បុរសជាម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តមួយគ្រឿង បើកលឿន បុកពីក្រោយអូសជាច្រើនម៉ែត្រ ក្រោយកើតហេតុតៃកុងរថយន្តបានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ ស្រមោល កាលពីវេលាម៉ោង០៨និង២៥នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- ប្រពន្ធច្រៀងជាមួយភ្ញៀវ ប្តីកើតក្តីប្រចណ្ឌវាយ ប្រពន្ធ ចាក់១កាំបិតរបួស កំពង់ស្ពឺ ៖ ដោយសារតែភ្លើងប្រចណ្ឌ បុរសជាប្តី បានរងរបួសដោយសារតែប្រពន្ធខ្លួនឯង យកកូនកាំបិតចាក់ បណ្តាល អោយរងរបួស ហើយនគរបាលឃាត់ប្រពន្ធ ខណៈដែលបុរស២នាក់ប្តីប្រពន្ធខាងលើនេះបើកហាងខារ៉ាអូខេ ហើយប្រពន្ធ បានច្រៀងជាមួយភ្ញៀវ ប្តីកើតក្តីប្រចណ្ឌក្លាយជាហឹង្សា កាលពីវេលាម៉ង០៨ និង១០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៨ នៅក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
- កូនបង្កើតកាប់ឪពុកខ្លួនឯងចំនួន3កាំបិតស្លាប់ភ្លាមៗដោយសារខឹងឪពុករឿង… ខេត្តស្វាយរៀង ៖ យុវជនម្នាក់ ត្រូវជាកូនបង្កើតកាប់ឪពុកខ្លួនឯងចំនួន3កាំបិតស្លាប់ភ្លាមៗ ដោយសារខឹងឪពុកផឹក ស្រាស្រវឹង មករអ៊ូរជេប្រពន្ធនិងកូនចៅនៅផ្ទះ។
- រថយន្តដឹកទឹកកក បុកម៉ូតូមួយគ្រឿង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់នឹងកន្លែង ខេត្តប៉ៃលិន ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ស្លាប់នៅនឹងកន្លែង ខណៈ ពេលរថយន្តដឹកទឹកកកមួយគ្រឿង បើកក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះ ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំមួយខ្សែរ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
- ជនបរទេសប្រុស ស្រី ចំនួន៧នាក់ រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកព្រះនេត្រព្រះ បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានជនបរទេសប្រុស-ស្រី ចំនួន៧នាក់ រងរបួសស្រាល ក្នុងចំណោម១៣នាក់ ដោយរថយន្តក្រឡាប់។
- សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ប្រទះឃើញអាវុធខ្លី K45 ០១ដើម គ្មានលិខិតបញ្ជាក់ និងថ្នាំញៀន ០១កញ្ចប់ ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរង ទទួលផែនអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ នៃស្នងការនគរបាលខេត្ត ដោយមានកម្លាំងនគរបាលចរាចរណ៍ កម្លាំងអាវុធហត្ថ និងមន្ត្រីនៃមន្ទីសាធារណៈការខេត្ត សរុប៣៦នាក់ បានសហការគ្នាចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ប្រទះឃើញអាវុធខ្លី K45 ០១ដើម គ្មានលិខិតបញ្ជាក់ និងថ្នាំញៀន០១កញ្ចប់ ដែលជនសង្ស័យដាក់ជាប់ខ្លូន។
- លើកដែកទៅប៉ះខ្សែរកាប្លិ ឆ្លងចរន្តភ្លើងឆក់យុវជនម្នាក់របួសធ្ងន់ កំពង់ស្ពឺ ៖ យុវជនជាជាងដែកម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបឋម និងដឹកបញ្ជូនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គបន្តទៀត ដោយសារតែយុវជនខាងលើកំពុងតែលើកដែក ដើម្បីធ្វើសំយ៉ាបផ្ទះអោយ គេ ហើយចៃដន្យអាក្រក់ លើកដែកទៅប៉ះចំខ្សែរកាប្លិ៍ បណ្តាលអោយឆ្លងចរន្តឆក់ប្រកាច់របួសខ្លោចពេញខ្លួន កាលពីវេលា ម៉ោង០៤និង១៥នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះពលរដ្ឋធ្វើសំយ៉ាបស្ថិតក្នុងភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
- ជនជាតិ កូរ៉េខាងត្បូង ម្នាក់ជាថៅកែហាងខារ៉ាអូខេ ហ្សេនៀបានចង.កធ្វើអត្តឃាតដោយខ្លួនឯង សៀមរាប ៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលជាថៅកែហាងខារ៉ាអូខេ យីហោ (ហ្សេនៀ)បានចង ក ធ្វើអត្តឃាតដោយ ខ្លួនឯង និងខ្សែនីឡុង នៅក្នុងបន្ទប់ទឹក ក្នុងហាងរបស់ខ្លួន។
- បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសក្នុងហរតុការណ៏គ្រោះថ្នាក់ចរាចរណ៏ នៅក្រុងប៉ោយប៉ែត ប៉ោយប៉ែត ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្ត អូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


