(ព្រៃវែង)៖ ឯកឧត្ដម អភិបាលខេត្តបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០។
ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមភូមិសាស្ត្ររៀងៗខ្លួនដើម្បីធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសសកម្មភាពក្នុងការចុះផ្សព្វផ្សាយព័ត៌មាន អំពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។ឯកឧត្តមក៏ បានណែ នាំ ដល់កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ Covid 19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។សូមរំលឹកផងដែរថា រដ្ឋបាលខេត្តបានត្រៀមទីតាំងកន្លែងជូនប្រជាពលរដ្ឋដែលសង្ស័យថាមាន វីរ៉ុស COVID-19 ដើម្បីពិនិត្យព្យាបាល និងដាក់ដោយឡែកចំនួន ៣ កន្លែង សរុប ១០៣ បន្ទប់មាន :-អាគារ សណ្ឋាគារចុងប៉ម មានបន្ទប់ចំនួន ៤៨ បន្ទប់។
-អាគារ ផ្ទះសំណាក់គ្រូបង្រៀន មានបន្ទប់ចំនួន ២២ បន្ទប់ និងអាគារ សាលាបឋមសិក្សា
សម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង មានបន្ទប់ចំនួន ៣៣ បន្ទប់ ៕
អភិបាលខេត្តព្រៃវែង ណែនាំដល់ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ត្រូវតាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុក ដើម្បីការពារទប់ស្កាត់ជំងឺ Covid 19 កុំឲ្យមានការរីករាលដាល(ព្រៃវែង)៖ ឯកឧត្ដម អភិបាលខេត្តបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមភូមិសាស្ត្ររៀងៗខ្លួនដើម្បីធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសសកម្មភាពក្នុងការចុះផ្សព្វផ្សាយព័ត៌មាន អំពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។ឯកឧត្តមក៏ បានណែ នាំ ដល់កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ Covid 19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។សូមរំលឹកផងដែរថា រដ្ឋបាលខេត្តបានត្រៀមទីតាំងកន្លែងជូនប្រជាពលរដ្ឋដែលសង្ស័យថាមាន វីរ៉ុស COVID-19 ដើម្បីពិនិត្យព្យាបាល និងដាក់ដោយឡែកចំនួន ៣ កន្លែង សរុប ១០៣ បន្ទប់មាន :-អាគារ សណ្ឋាគារចុងប៉ម មានបន្ទប់ចំនួន ៤៨ បន្ទប់។-អាគារ ផ្ទះសំណាក់គ្រូបង្រៀន មានបន្ទប់ចំនួន ២២ បន្ទប់ និងអាគារ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង មានបន្ទប់ចំនួន ៣៣ បន្ទប់ ៕ដោយ៖ ស៊ីម សាន់
Posted by SEATV News 24 Hours on Tuesday, 31 March 2020





