គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់យកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រារព្ធវិធីដ៏ធំមួយស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភី ស្លាកសញ្ញា – និមិត្តសញ្ញាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បូករួមជាមួយពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមការគ្រោងទុក ពិធីនេះនឹងត្រូវធ្វើឡើងនាវេលាម៉ោង៥ ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ។
គួរ បញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា នងធ្វើ ម្ចាស់ផ្ទះ លើកដំបូងគ្រោងនឹងបើកការប្រកួតនៅថ្ងៃទី៥ ខែសីហា និងបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
បន្ទាប់ពីចប់ការប្រកួតស៊ីហ្គេម ជាង១០ថ្ងៃ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ដែលហៅថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមការប្រកួតបន្ដដោយគ្រោងធ្វើពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕
សំអាង






