ព័ត៌មានថ្មី
- នគរបាលអន្តោប្រវេសន៍បង្ហាញមុខនិងបណ្តេញជនជាតិចិនចំនួន៥នាក់ ទៅស្រុកវិញ រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន ចំនួន ៥នាក់ដែលបង្កអ៊ុកឡុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅខេត្តព្រះសីហនុ ត្រូបាន នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបង្ហាញមុខ និងបណ្តេញចេញ ទៅកាន់ប្រទេសកំណើតវិញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ នេះ។
- ផ្អើលសមត្ថកិច្ចពេញខណ្ឌសែនសុខ ខណៈជនសង្ស័យឆក់កាបូបពីរនាក់ជិះគេចសមត្ថកិច្ច និងផ្ទុះអាវុធមួយគ្រាប់ ភ័យរត់ទៅពួកក្នុងបឹងកំភ្លោក ភ្នំពេញ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ប្រទះឃើញសង្ស័យជាចោរឆក់ ក៏បានជិះម៉ូតូ ប្រដេញរហូតមានការផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យម្នាក់ត្រូវរបួសដៃ និងរត់ទៅក្នុងបឹងកំភ្លោក រួចក៏តាមចាប់ខ្លួនបាន ទាំង០២នាក់ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពេញខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងត្បូងវត្តឃ្មួញ ប្រមាណ៥០ម៉ែត្រ តាមបណ្តោយហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
- អាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនសង្ឃក្លែងក្លាយ ដែលបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋឲ្យផ្ញើរលុយតាមវីង ខេត្តកណ្តាល៖ ការចាប់ខ្លួនសង្ឃក្លែងក្លាយខាងលើ ធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពី សង្ឃអង្គនោះ បានទូរស័ព្ទទៅប្រជាពលរដ្ឋសុំបិណ្ឌបាត្របច្ច័យ ដោយឱ្យផ្ញើរតាមវីង ដើម្បីយកកសាងសមិទ្ធិផលក្នុងវត្ត “វិហារកោះអណ្តែត” ជាច្រើនដង និងបានពោលពាក្យមិនគប្បីជាអ្នកបួស ថែមទាំងប្រមាថដាក់ទំនាយទៀតផង ។
- រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងដល់អភិបាលក្រុង ស្រុកទាំង៨ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ សង្គ្រោះពលរដ្ឋពេលមានជំនន់ទឹកភ្លៀង កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នេះ បានចេញសេចក្ដីជូនដំណឹងដល់អភិបាលក្រុង ស្រុកទាំង៨ ប្រធានអង្គភាពជុំវិញខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្ត ទុកដាក់ខ្ពស់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះក្នុងពេលមានគ្រោះជំនន់ទឹកភ្លៀង។
- បុរសចំនួន០៣នាក់ ទទួលរងរបួសធ្ងន់នឹងស្រាលក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខទីស្នាក់ការបក្សខ្មែររួបរួមជាតិ ក្រុងបានលុង រតនៈគិរី ៖ បុរសចំនួន០៣នាក់ ទទួលរងរបួសធ្ងន់នឹងស្រាលក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្រឡាប់ដោយ ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ12:30នាទី ថ្ងៃទី17 ខែកក្កដា ឆ្នាំ2018 ត្រង់ចំណុចមុខ ទីស្នាក់ ការបក្ស ខ្មែររួបរួមជាតិ ស្ថិតក្នុងភូមិ4 សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគិរី លើដងផ្លូវជាតិលេខ78 ក្នុងទិសដៅ ពីលិចទៅកើត។
- សកម្មភាព ឯកឧត្តម យន្ត មីន ដែលចុះទៅពិនិត្យមើលស្ថានភាពទឹក ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ធ្វើការអំពាវនាវសូម អោយបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិ គឺ ភូមិស្ទឹងច្រាល់ ភូមិព្រៃប្រសិត និងភូមិស្ទឹងសំរោង ស្ថិតនៅក្នុងឃុំអូរបាក់រទេះ ក្នុងស្រុកកំពង់សិលា ដែលកំពុងទទួលរង ការលិចលង់ពីជំនន់ទឹកភ្លៀង សូមអោយបងប្អូនប្រុងប្រយ័ត្ន និងថែរក្សាសុខភាពហូបទឹក ឬងូតទឹកដែលនៅក្បែរៗខ្លួន ប្រយ័ត្នក្រែងមានសត្វអសិរពិសចូលផ្ទះសំបែង សូមអោយអោយប្រយ័ត្នប្រយែង បើបងប្អូនប្រើប្រាស់អគ្គិសនី សូមកុំអាល ប្រើប្រាស់ក្រែងមានឆ្លងចរន្តអាចឆក់ ឬរងគ្រោះថ្នាក់ដល់អាយុជិវិត ជាពិសេសកូនក្មេងតូចៗ សូមជួយមើលថែទាំអោយ បានល្អប្រយ័ត្ន វារ ឆ្នាក់ទឹក ឬលេងទឹកអាចនឹងលង់ស្លាប់។
- ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន ចាប់អារម្មណ៌ការវិនិយោគនៅកម្ពុជា ដោយសំលឹងឃើញចំនុចពិសេសចំនួន៣ ភ្នំពេញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហ្វសខុន នៃប្រទេសចិន បានមកសិក្សាស្វែងយល់ពីភូមិសាស្ត្រនៅកម្ពុជាចំនួន៣លើកមកហើយ ដោយក្រុមហ៊ុននេះទទួលស្គាល់ថាកម្ពុជា គឺពិតជាមានសន្តិភាព និងស្ថេរភាពនយោបាយមិនបារម្មណ៍ក្នុងការមកវិនិយោគទេ។
- ប៉ូលិសស្រុកស្អាង ស្រាវជ្រាវចាប់ខ្លួនក្រុមចោរ វាយ និងគប់ដុំថ្ម ប្លន់យកម៉ូតូដ៏សកម្ម នៅតាមបណ្តោយផ្លូវលេខ២១ បាន៤នាក់ ក្នុងចំណោម៧នាក់ ខេត្តកណ្តាល ៖ ក្រុមចោរវាយ និងគប់ដុំថ្ម ប្លន់យកម៉ូតូដ៏សកម្មនៅតាមផ្លូវជាតិលេខ២១ ក្នុងភូមិសាស្ត្រស្រុកស្អាង ចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមចោរខាងលើ បានធ្វើសកម្មភាពតាមវាយបុរសម្នាក់ប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចដោយសារប្រជាពលរដ្ឋជួយអន្តរាគមន៍ទាន់ ។
- កំហឹងក្នុងភ្លើងប្រច័ណ្ឌ ប្តីជាប់គុក ប្រពន្ធស្លាប់ ទុកកូនពីរនាក់ឱ្យកុំព្រាយ៉ាងអាណោចអាធ័ម កណ្តាល ៖ ដោយសារតែកំហឹងក្នុងភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសម្នាក់ ដាច់ចិត្តយកពូថៅកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម បន្សល់ទុកកូនពីរនាក់ ឱ្យរស់នៅកុំព្រាយ៉ាងអាណោចអាធ័មបំផុត ។
- ទិដ្ឋភាពផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គីឡូម៉ែត្រលេខ ១០៦-១០៧) ព្រះសីហនុ ៖ ទិដ្ឋភាពផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គីឡូម៉ែត្រលេខ ១០៦-១០៧) ដែលត្រូវបានទឹកជន់ហូរ កាត់ពីលើផ្លូវប្រវែងជាង ១០០ ម៉ែត្រ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ការធ្វើចរាចរឆ្លងកាត់ ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន ។
- ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដកហូតថ្នាំញៀនជាង៤០កញ្ចប់ ខេត្តកណ្តាល៖ ជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនជាង៤០កញ្ចប់ ខណៈដែលរូបគេកំពុងធ្វើសកម្មភាព ជួញដូរគ្រឿងញៀនជាក់ស្តែង នៅចំណុចភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ។
- រថយន្តដឹកឥដ្ឋ បុកជាមួយរថយន្តដឹកប្រេងតេលា ក្រឡាប់ខ្ចាយប្រេងចេញពីសាទែនហូរពេញផ្លូវ សំណាងល្អមិនបណ្តាលឱ្យឆេះ ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកឥដ្ឋ បុកជាមួយរថយន្តដឹកប្រេងតេលា បណ្តាលឱ្យ ក្រឡាប់ខ្ចាយប្រេងចេញពីសាទែនហូរពេញផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចន្លោះគីឡូម៉ែត្រលេខ 13-14 ស្ថិតក្នុងភូមិព្រែកអញ្ជាញ ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូលខេត្តកណ្តាល នេះបើតាមការឱ្យដឹងបឋម ពីមន្ត្រីនគរបាលចរាចរណ៍ ស្រុកមុខកំពូល ។
- ផឹកស្រាទាស់ពាក្យសម្តី ឈានដល់យកដែកឆាបចុងស្រួចចាក់គូរទំនាស់ បណ្តាលឱ្យស្លាប់ កណ្តាល ៖ បុរសម្នាក់ ត្រូវជនល្មើសយកដែកឆាបចុងស្រួច ចាក់ចំដងខ្លួនក្រោមឃ្លៀកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសារពួកគេទាស់ពាក្យសម្តីជាមួយគ្នាពេលកំពុងផឹកស្រា ។
- ជនជាតិចិន៤នាក់ត្រូវបានជនមិនស្គាល់មុខ២នាក់បាញ់អោយរងរបួស ខេត្តព្រះសីហនុ ៖ តាំងពីបងប្អូនជនជាតិចិនចូលមកធ្វើការរកស៊ី ស្ទើរគ្រប់មុខរបរ ជាពិសេស គឺការបើកបនល្បែងស៊ីសង កាស៊ីណូជាច្រើនកន្លែងនៅក្នុងក្រុងព្រះសីហនុ បណ្តាលអោយមានអំពើរអាណាចារ (ការកាប់ចាក់ បាញ់បោះ និង ប្រើអំពើ ហឹង្សាផ្សេងៗទៀត) នៅលើទឹកដីក្រុង ព្រះសីហនុ ចេះតែកើតមានឡើងជាបន្តបន្ទាប់ធ្វើអោយសមត្ថកិច្ចគ្រប់ស្ថាប័ន ឈឺក្បាល វិលមុខ ហើយនៅពេលនេះ។
- ខ្យល់លាយភ្លៀងបោកបក់ខ្លាំងបណ្តាលអោយបាក់មែកក្រង៉ោកមួយដើមសង្កត់លើបុរស់ម្នាក់ដែលកំពុងបើករម៉កកង់បីដែលកំពុងធ្វើដំណើរតាមផ្លូវនិងម៉ូតូជាច្រើនគ្រឿង ភ្នំពេញ ៖ បាក់មែកដើមក្រង៉ោកមួយដើមបណ្តាលអោយសង្កាត់ចំបុរស់អ្នកបើករម៉កកង់បីរងរបួសនិងម៉ូតូជាច្រើនគ្រឿង ហេតុការណ៍នេះកតឡើងកាលពីវេលាម៉ោង២និង២០នាទី ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងនិងផ្លូវលេខ១២៥ ក្នុងសសង្កាត់បឹងកេងកង២ ខណ្ខចំកាមន រាជធានីភ្នំពេញ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


