ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្ដៅៗ! ក្មេងស្រីម្នាក់ត្រូវបានគេចាប់យកទៅបង្ខាំទុកបំរុងយកទៅលក់ សំណាងល្អរួចផុត តែនៅក្មេងៗស្រីប្រហែល១០នាក់ទៀតមិនទាន់រកឃើញ ភ្នំពេញ ៖ ក្មេងស្រីជាសិស្សវិទ្យាលយ័ទួលអំពិលម្នាក់ ត្រូវបានជនមិនស្គាល់មុខ បានចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុក នៅភូមិគ្រិះមួយកន្លែងមិនចាំទីតាំង។ បើតាមការរៀបរាប់ពីឪពុកបង្កើតយុវតីរងគ្រោះ បានបង្ហើបអោយដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ស៊ុម ណាវិន អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាលយ័ទួលអំពិល ស្នាក់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់ពីផ្ទះ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់សេ១២៥សេរី ឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BO 9927 ទៅរៀនគួរកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង៣និង០០នាទីរសៀល។ លុះនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ក៏បានទទួលទូរសព្ទ័ពីកូនស្រីគាត់ និយាយបានតែ២ទៅ៣ម៉ាតស្រែកអោយគាត់ ជួយស្រាប់តែទូរសព្ទ័បានកាត់ផ្តាច់ប្រពន្ធ័ តេទៅវិញលែងចូល ហើយរូបគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលព្រៃស និងអាវុធហត្ថខណ្ឌចំការមនអោយជួយអន្តរាគមន៏។ ស្រាប់តែនៅវេលាម៉ោង៦យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រូបគាត់ក៏បានទទួលទូរសព្ទ័រោទ៏ ស្រាប់តែឮសម្លេងកូនស្រីរបស់គាត់ បានតេមកថា អោយគាត់មកទទួលនាងនៅប៉ុស្តិនគរបាលបឹងកេងកង២ រូបគាត់មានអារម្មណ៏ត្រេកអរយ៉ាងខ្លាំង ហើយក៏បានចេញទៅដឹកកូនស្រីរបស់គាត់ត្រលប់មកផ្ទះវិញ ខណះពេលបានជួបកូនស្រី គាត់បានឃើញសភាពកូនគាត់ទន់ខ្សោយនិយាយលែងចង់រួច ដោយមានអាការះអស់កំលាំងទន់ខ្សោយ សូម្បីអង្គុយស្ទើតែមិនចង់កើត។ ពេលដែលគាត់សួថាមានរឿងអីកើតឡើងចំពោះកូន យុវតីរងគ្រោះបានឆ្លើយថា នាងត្រូវជនមិនស្គាល់មុខ […]
  • ពលករខ្មែរម្នាក់ និងជនជាតិថៃម្នាក់ ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ប្រទេសថៃ ៖ មនុស្ស២នាក់ ម្នាក់ជាពលករខ្មែរ និងម្នាក់ទៀតជនជាតិថៃ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅក្នុងប្រទេសថៃ ខណៈដែលភាគីម៉ូតូដែលជាជនជាតិថៃ បានបើកបរក្នុងល្បឿនលឿន ទៅបុកជាមួយនឹងពលករខ្មែរ ដែលកំពុងជិះកង់មិនដឹងខ្លួន ស្លាប់ទាំងពីរអ្នកយ៉ាងអាណោចអាធ័ម។ យោងតាមរបាយការណ៍ ដែលទទួលបានពីភាគីថៃបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង 11និង45 នាទីយប់ ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវសុខសុវត្ថិ ទល់មុខមន្ទីរពេទ្យប៉ៅឡូព្រះប្រាក់ដែង ក្នុងឃុំប៉ាកខ្លងបាងប្លាកុត ស្រុកព្រះសមុទ្រចេតីយ៍ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។ របាយការណ៍មិនបានបញ្ជាក់ថា ការធ្វើដំណើររបស់ភាគីទាំងពីរ ក្នុងទិសដៅពីណាទៅណានោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា នៅកន្លែងកើតហេតុគេឃើញមានពលករខ្មែរម្នាក់ដែលជិះកង់ បានដេកស្លាប់នៅកណ្តាលទ្រូងផ្លូវ ដែលមានឈ្មោះ ពេជ្រ សុីណា ភេទប្រុស អាយុ៣៩ឆ្នាំ និងនៅចម្ងាយប្រមាណជាង១០០ម៉ែត្រ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហាR3 រមូលជាប់ជាមួយនឹងកង់មួយគ្រឿង ដោយនៅក្បែរនោះ មានជនជាតិថៃម្នាក់ឈ្មោះ វ៉ន វុធ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ដោយដាច់ កជើងស្តាំម្ខាង ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានបញ្ជូនចូលទៅក្នុងមន្ទីរពេទ្យដែលនៅក្បែរនោះ​ […]
  • អត់ជំនាញ ឡើងតខ្សែភ្លើងខ្លួនឯង ឆក់ស្លាប់ចោលប្រពន្ធកូន ខេត្ដព្រៃវែង ៖ បុរសម្នាក់អត់ជំនាញ ឡើងតខ្សែភ្លើងដាក់ផ្ទះរបស់ខ្លួនឯង ត្រូវឆ្លងចរន្តអគ្គីនីឆក់ស្លាប់ កាលពីវេលាម៉ោង 5និង10នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះស្ថិត ក្នុងភូមិ6 សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហួន សុខសាន្ត ភេទប្រុស អាយុ35ឆ្នាំ មានប្រពន្ធឈ្មោះ ណា លីដែត អាយុ23ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ប្រភពព៌តមានពីក្រុមគ្រួសារសាច់ញាតិ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងលើជណ្តើរ តខ្សែភ្លើងក្នុងផ្ទះរបស់ខ្លួន (ផ្ទះថ្មទាមជាប់ដី) ខណៈពុងតែខ្សែភ្លើង ស្រាប់តែឆ្លងចរន្តអគ្គីនីឆក់បណ្តាលឲ្យធ្លាក់មកបោកលើការូក្នុងផ្ទះ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ក្រោយទទួលបានព៌តមាន កម្លាំងជំនាញអធិការដ្ធាននគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ បានចុះទៅត្រួតពិនិត្យជំុវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារអត់ជំនាញឡើងតខ្សែភ្លើងឆក់ខ្លួនឯងប្រាកដមែន មិនមានពាក់ពន្ធ័ករណីអ្វីផ្សេងឡើយ។ បន្ទាប់ពីមានការឯកភាពពីសាច់ញាតិក្រុមគ្រួសារ សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រូសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់
  • រដ្ឋបាលខេត្ដស្វាយរៀងចេញសេចក្តីជូនដំណឹង ចំពោះព័ត៌មានចោរលួចកាប់ដើមធ្នង់តម្លៃជាង១លានដុល្លារ ក្នុងសាលាខេត្ដគ្មានអ្នកដឹង រយះពេលប៉ុន្មានថ្ងៃនេះ មានសារព័តមានក្នុងស្រុក បានចុះផ្សាយព័ត៌មានថា មានចោរចូលលួចកាប់ដើមធ្នង់មួយដើម ដែលមានតម្លៃប្រមាណជិត១លានដុល្លារ នៅក្នុងបរិវេនសាលាខេត្តស្វាយរៀង ដោយគ្មានអាជ្ញាធរណាដឹងព័ត៌មានទាំងនេះ បានធ្វើអោយសង្គមហ្វេសប៊ុកធ្វើមច្ចដ្ឋាននានា មានការរិះគន់ដល់អាជ្ញាធរខេត្តយ៉ាងខ្លាំង។ ពាក់ករណីចោតប្រកាន់ខាងលើកភ្លាមៗ លោកងួន ខាន់ មន្ត្រីសាលាខេត្តស្វាយរៀង និងជាជំនួយការអភិបាលខេត្តស្វាយរៀង បានអះអាងប្រាប់អ្នកសារព័តមានទូរទស្សន៍អាសុីអាគ្នេយ៍ថា តាមពិតទៅដើមធ្នង់នោះមិនមានជនណាលួចកាប់ទៅរួចនោះទេ ពោលគឺអាជ្ញាធរបានពិភាក្សាគ្នាកាប់ចេញដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ដែលបងប្អូនមករត់ឯកសារនៅច្រកចេញចូលតែមួយ ជាពិសេសមន្ត្រីរាជការ ចតរថយន្តក្រោមនេះផង ខ្លាចក្រែងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយសាតែដើមឆ្នុងមួយដើមនេះ ងាប់ច្រើនឆ្នាំពុលផុយរលួយផង។ លោក ងួន ខាន់ បានមានប្រសាសន៍ថា កន្លងមកពិតជាមានករណីកាប់ដើមធ្នុងនោះមែន ដោយសារដើមឈើនេះវាងាប់ និងពុកខ្លាចក្រែងបាក់ធ្លាក់សង្កត់មនុស្ស និងរថយន្តដែលទុកក្រោមដើមឈើនេះ ហើយពុំបានយកទៅលក់នោះទេ គឺទុកសម្រាប់ធ្វើតុ និងកៅអី ដាក់សាលាខេត្ត។ លោក បានបន្តទៀតថា «ចំពោះកាសែតដែលចុះថាដើមឈើនេះ លក់បានតំលៃជិត១លានដុល្លានោះមិនពិតទេ គឺគ្មានការលក់ដូរការចុះផ្សាយនោះទេ ឈើទាំងអស់នេះទុកសម្រាប់ធ្វើតុ និងកៅអីដាក់ប្រើប្រាស់នៅសាលាខេត្តតែប៉ុណ្ណោះ។» ក្នុងនោះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា «សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាពេលកន្លងមកនេះ ដោយ យោងតាមការស្នើសុំរបស់មន្ត្រីរាជការសាលាខេត្ត និងបានពិនិត្យឃើញថាដើមឈើ១ដើម ជាប្រភេទដើមធ្នង់ ដែលបានដាំនៅពេលរៀបចំអគារសាលាខេត្ត (មានអាយុកាលប្រមាណជា ៥០ឆ្នាំ […]
  • ស្ទាក់វាយបុរសម្នាក់បែកក្បាល មិនដឹងមូលហេតុ ត្រូវនគរបាលឃាត់ខ្លួន ខេត្ដកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គធ្វើការឃាត់ខ្លួន និងបក្សពួក២នាក់ទៀត បានកំពុងតែរត់គេចខ្លួនចោលស្រុក ខណៈដែលបុរសទាំង៣នាក់ខាងលើ បានធ្វើសកម្មភាពព្រួតវាយទៅលើបុរសម្នាក់ បណ្តាលអោយរងរបួសបែកក្បាលធ្ងន់ធ្ងរ  ពេលដែលជិះម៉ូតូមកពីទិញឥវ៉ាន់បានពាក់កណ្តាលផ្លូវ។ ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨យប់ ថ្ងៃទី០២ ខែសីហា ឆ្នំ២០១៨ នៅក្នុងភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថា មានករណីហិង្សាដោយ ចេតនាមួយកើតឡើង នៅចំណុចមុខផ្ទះ របស់ឈ្មោះ យ៉ាវ ផេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង។ នគរបាលបន្តថា ករណីនេះបង្ករឡើងដោយឈ្មោះ យ៉ាវ ផេង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងបក្សពួក 03នាក់ទៀត ដែលមានឈ្មោះ ដូចខាងក្រោម៖ 1/ឈ្មោះ ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ កសិករ រស់នៅភូមិត្រពាំងផ្លុងឃុំ ដំណាក់រាំង 2/ឈ្មោះ សាក់ ភេទប្រុស អាយុ៤០ឆ្នាំ កសិករ រស់នៅភូមិពីងពង់ ឃុំដំណាក់រាំង […]
  • ម្ចាស់ទៅស្ទូងស្រូវបាត់ មកវិញចោរគាស់ផ្ទះលួចមាសជិត១តំឡឹង និងសម្ភារមួយចំនួនទៀត ខេត្ដកំពង់ស្ពឺ ៖ ខ្សែរកមាសចំនួន០៦ជី ចិញ្ជៀនមាសទម្ងន់០២ជី ទូរទស្សន៍ចំនួន០១គ្រឿង និងសម្ភារៈជាច្រើនទៀត ត្រូវបានក្រុមចោរហារយ គាស់ផ្ទះតៀមរបស់ប្រជាពលរដ្ឋ រួចគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះក្នុងភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ស្ត្រីជនរងគ្រោះជាម្ចាស់ផ្ទះ ត្រូវបានចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិនោះមានឈ្មោះ ស៊ីម ភាព អាយុ៥២ឆ្នាំមុខរបរកសិករ ជាស្ត្រីមេម៉ាយថែមទៀតផង រស់នៅម្នាក់ឯងក្នុងផ្ទះខាងលើ។ បើតាមសម្តីរបស់ស្ត្រីរងគ្រោះបាននិយាយប្រាប់អោយដឹងថា កាលពីព្រឹកម៉ោង៨ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ រូបគាត់បានទៅស្ទូងស្រូវអោយអ្នកភូមិជាមួយគ្នា ដែលជំពាក់ដៃគេ សងគេវិញ រហូតដល់ម៉ោងប្រហែជា០៥ល្ងាច រូបគាត់ក៏បានចូលមកដល់ផ្ទះវិញ ក៏មិនបានចាប់អារម្មណ៍អ្វីឡើយ ដោយឃើញសោរទ្វារនៅខាងមុខផ្ទះចាក់ជាប់ដូចធម្មតានោះទេ។ ស្ត្រីរងគ្រោះបានបន្តទៀតថា រហូតដល់ម៉ោងជាង០៥ល្ងាច ថ្ងៃទី០២ នោះ គាត់បានចាក់សោរពីខាងមុខដើម្បីចូលក្នុងផ្ទះ ស្រាប់តែឃើញទូរដាក់មាស ទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានក្រុមចោរវាយបំបែកកញ្ចក់ រើក៏កាយខោអាវ យកមាសអស់ចំនួន០៨ជី ទូរទស្សន៍មួយគ្រឿង ខោអាវមួយចំនួន ព្រមទាំងយកទាំងមេមាន់កំពុងតែក្រាបពងយកទៅបាត់ថែមទៀតផង។ ពេលឃើញដូចនោះរូបគាត់ក៏ទន់ជង្គង់ដួលទួញយំ មិនទាន់បានរាយការណ៍ទៅនគរបាលឡើយ ទើបព្រឹកឡើងទើបរាយការណ៍ មានការចុះពិនិត្យពីនគរបាលមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យខេត្ត ដើម្បីចុះពិនិត្យនិងកំណត់មុខសញ្ញា។ បើតាមសម្តីរបស់លោក […]
  • កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច បង្ក្រាបករណីចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានវត្ថុតាងមួយចំនួន ខេត្ដកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភំ្នស្រួច ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ដោយមានការសម្របសម្រួល ពីលោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយ និងរក្សាទុកគ្រឿងញៀនក្នុងភូមិសាស្ត្រនោះ។ លោក យស ឌីណា បាននិយាយថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ នី វុិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាមុខសញ្ញាចាស់។ ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថស្រុក ដកហូតវត្ថុតាងសម្ភារះរួមមាន៖ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២ កញ្ចប់ស្មើ៣៦,៣១ក្រាម ដបសម្រាប់ជក់ថ្នាំចំនួន០១ គ្រាប់កាំភ្លើងចំនួន២៦គ្រាប់ កំប៉ុងបាញ់ហ្គាស០១ ស្លាកលេខម៉ូតូ០១ ដែកកេសចំនួន០៩ ទុយោចំនួន០១ថង់ កន្ត្រៃ០១ កូនសៀវភៅ០១ បុិច០១ដើម ទូរស័ព្ទ០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ថង់ច្រកថ្នាំចំនួន៦៤០ថង់ អាកូមចំនួន […]
  • ម៉ូតូគុបបើកលឿន ជ្រុលទៅបុកម៉ូតូវ៉េវ បញ្ច្រាសទិសគ្នា រងរបួសធ្ងន់២នាក់ ខេត្ដកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ដោយសារតែម៉ូតូ២គ្រឿងបុកគ្នា ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៧និង២០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវលំមួយខ្សែរ ចំណុចខាងជើងផ្លូវកែង ក្នុងភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកថ្ពងបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា គូបសេ90ជ្រុង ពណ៌ទឹកប៊ិច  គ្មានពាក់ស្លាកលេខនោះទេ បានបើកបរតាមបណ្តោយផ្លូវលំកក ក្នុងទិសដៅពីទិសខាងត្បូង ទៅទិសខាងជើង ដោយឈ្មោះ កែម គីម ភេទ ប្រុសអាយុ៤០ ឆ្នាំមុខរបរកសិករ រស់នៅភូមិត្រាចខ្ពស់ ឃុំជំពូព្រឹក ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មិនពាក់មួកសុវត្តិភាពនោះទេ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅ បុកជាម៉ូតូ០១គ្រឿងទៀត ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខដូចគ្នា បើកបរពីទិសជើងទៅទិសខាងត្បូង ដោយឈ្មោះ ខន សុខេន ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិ […]
  • រថយន្តបើកលឿនពេក បុកម៉ូតូឆ្លងផ្លូវ របួសយុវជនម្នាក់ ម្ចាស់រថយន្តភ័យពេករត់បាត់បាត់ស្រមោល ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ង រហើយត្រូវយកទៅសង្គ្រោះ នៅគ្លីនិកក្បែរកន្លែងកើតហេតុភ្លាមៗ ដោយសារតែជិះម៉ូតូម្នាក់ឯងឆ្លងផ្លូវ ហើយត្រូវរថយន្តប្រភេទដឹកទំនិញផលិតនៅប្រទេសកូរ៉េ បើកលឿនមិនប្រយត្ន័ បុកបណ្តាលអោយរងរបួស។ ក្រោយកើតហេតុ អ្នកបើកបររថយន្តភ័យពេក បានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល កាល១១និង៤០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ៤៧ទៅលេខ៤៨ នៅទល់មុខមន្ទីពហុព្យាបាល និងសម្ភព អ៊ុ សារ៉ន ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាតរកាធំ ក្រុងច្បារមន កំពង់ស្ពឺ។ នគរបាលចរាចរណ៍បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ដឹកទំនិញផលិតនៅប្រទេសកូរ៉េ  ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ4001 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ជិះដោយយុវជនម្នាក់ឆ្លងផ្លូវ ដែលម៉ូតូម៉ាកអិចសាយទ័រ ពណ៌ខ្មៅ អត់មានពាក់ស្លាកលេខ បើកបរដោយបុរសឈ្មោះ ចាន់ នៅ ភេទប្រុស អាយុ២៤ឆ្នាំ ជាសិស្សរស់នៅក្នុង ភូមិស្នោរទី១ សង្កាតរកាធំ ក្រុងច្បារមន […]
  • ទៅឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅស្រុកមេសាង ខេត្ដព្រៃវែង ៖ បុរសម្នាក់ទៅឆក់ត្រីភ្លាត់ ស្នៀតឆក់ខ្លួនឯងស្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង4និង10នាទីល្ងាច ថ្ងៃទី2 ខែសីហា ឆ្នាំ2018 នៅចំណុចស្រះទឹក ខាងក្រោយផ្ទះរបស់ឈ្មោះ ទូច ថុល ភេទប្រុស អាយុ58ឆ្នាំ ស្ថិតក្នុងភូមិព្រៃចំការជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ដកស្រង់ប្រភពព៌តមានពីអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ វ៉េង ជីវ៉ា ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ បានស្ពាយអាគុយ និងដុំភ្លើងទៅឆក់ត្រី នៅស្រះទឹកខាងក្រោយផ្ទះរបស់ឈ្មោះ ទូច ថុល ចំងាយប្រហែល30ម៉ែត្រពីភូមិ។ លុះមួយសន្ទុះមានក្មេងឃ្វាលគោ រត់មកប្រាប់អ្នកភូមិថា ជនរងគ្រោះទៅឆក់ត្រីឆ ក់ខ្លួនឯងស្លាប់។ ភ្លាមនោះក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិក៍នាំគ្នារត់ទៅមើល ក៍ឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ក៍រាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ធានឲ្យបានដឹង។ ក្រោយទទួលបានព៌តមាន កម្លាំងជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីអាគុយដុំភ្លើងឆក់ត្រី ឆក់ខ្លួនឯងស្លាប់ប្រាកដមែន។ បន្ទប់ពីមានការឯកភាពពីក្រុមគ្រួសារ សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់សពជួនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់
  • រថយន្តធុនធំបើកលឿន កៀរម៉ូតូពីក្រោយ បុកកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសអ្នកឌុបបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅគ្លីនិឯកជនមួយកន្លែង ក្បែរកន្លែងកើតហេតុ ដោយសារតែរថយន្តធុនធំបើកលឿន បុកម៉ូតូពីក្រោយរួចកិនបណ្តាលអោយស្លាប់ និងរបួស។ ក្រោយបង្កហេតុ អ្នកបើកបររថយន្ត បានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៦និង២៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ២ ទៅលេខ៣ ចំណុចភូមិឧញ្ញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A.៧០១១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងទីលំនៅនោះទេ (ចុះរត់គេចខ្លួនបាត់ស្រមោល) បាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ បានកៀរ និងបុកកិនម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ “ក្រចេះ”1B.5488 អ្នកបើកបរឈ្មោះ ជូត ឆេងហ៊ុយ ភេទប្រស អាយុ៤០ឆ្នាំ […]
  • ទៅរកដាក់អន្ទាក់សត្វ តែដើរជាន់មីន ផ្ទុះរងរបួសធ្ងន់ម្នាក់ ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ដាច់ជើងទាំង២ និងរយះខ្លួនប្រាណ ដោយគ្រោះថ្នាក់ជាន់មីនផ្ទុះ នៅចំណុច (លូ៣) ចន្លោះបង្គោលព្រំ ដែនលេខ២៧-២៨ ស្ថិតក្នុងភូមិថ្មរមៀល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
  • រកស៊ីលក់ដូរមិនសូវកាក់កប បែកគំនិតជួញដូរគ្រឿងញៀន ត្រូវនគរបាលឃាត់ខ្លួន ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាងម៉ាទឹកកកចំនួន៣កញ្ចប់ ដែលមានតំលៃរាប់រយដុល្លា ខណៈដែលមុខរបរលក់ដូរឥវ៉ាន់មិនសូវកាក់កប ហើយបន្ថែមមុខរបរមួយទៀត ជួញដូរគ្រឿងញៀន ដឹងដល់នគរបាលក៏ចុះឃាត់ កាលពីវេលាម៉ោង០១និង៥០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅលេីផ្លូវលំមួយខ្សែរ ឃុំត្រាំខ្នារ ទៅឃុំស្រង់ ត្រង់ចំណុចក្បាលផ្លូវភូមិត្រពាំងធ្លក ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
  • ពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម នៅប្រទេសថៃ ប្រទេសថៃ ៖ ពលករខ្មែរចំនួន២នាក់ ត្រូវជាប្តី ប្រពន្ធនឹងគ្នា ចូលទៅរស់នៅឯប្រទេសថៃ បានជួបនឹងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ទាំង២នាក់ ខណៈដែលពួកគេទាំង២ កំពុងជិះម៉ូតូក៏ត្រូវរថយន្តបង្ក រេចង្កូតមកបុកតែម្តង។
  • កូនឧត្តមសេនីយ៍ ញៀនថ្នាំ រត់ចូលរថភ្លើង កិនដាច់ជាពីរកំណាត់ ស្លាប់យ៉ាងអាណោចអាធ៌ម រាជធានីភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ បានរត់ចូលរថភ្លើងកំពុងធ្វើដំណើរ បានបណ្តាលអោយកិនចំដងខ្លួន ដាច់ជាពីរកំណាត់ ស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែង។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)