ខេត្ដព្រៃវែង ៖ បុរសម្នាក់អត់ជំនាញ ឡើងតខ្សែភ្លើងដាក់ផ្ទះរបស់ខ្លួនឯង ត្រូវឆ្លងចរន្តអគ្គីនីឆក់ស្លាប់ កាលពីវេលាម៉ោង 5និង10នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះស្ថិត ក្នុងភូមិ6 សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហួន សុខសាន្ត ភេទប្រុស អាយុ35ឆ្នាំ មានប្រពន្ធឈ្មោះ ណា លីដែត អាយុ23ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ប្រភពព៌តមានពីក្រុមគ្រួសារសាច់ញាតិ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងលើជណ្តើរ តខ្សែភ្លើងក្នុងផ្ទះរបស់ខ្លួន (ផ្ទះថ្មទាមជាប់ដី) ខណៈពុងតែខ្សែភ្លើង ស្រាប់តែឆ្លងចរន្តអគ្គីនីឆក់បណ្តាលឲ្យធ្លាក់មកបោកលើការូក្នុងផ្ទះ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។
ក្រោយទទួលបានព៌តមាន កម្លាំងជំនាញអធិការដ្ធាននគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ បានចុះទៅត្រួតពិនិត្យជំុវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារអត់ជំនាញឡើងតខ្សែភ្លើងឆក់ខ្លួនឯងប្រាកដមែន មិនមានពាក់ពន្ធ័ករណីអ្វីផ្សេងឡើយ។ បន្ទាប់ពីមានការឯកភាពពីសាច់ញាតិក្រុមគ្រួសារ សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រូសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់






