បាត់ដំបងៈការអំពាវនាវនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយនិងបងប្អូនពលករខ្មែរប្រមាណ២០០នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងវត្តមាន ពីឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងនិងបណ្តាស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ ប្រភេទផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនពលករខ្មែរ ព្រមទាំងបានធ្វើការអប់រំ ផ្សព្វផ្សាយ ពីវិធានការ ការការពារ ពីការឆ្លងនិងការចម្លងមេរោគកូវីដ-១៩ និងបានធ្វើការណែរនាំដល់មន្ត្រីច្រកទ្វារត្រូវធ្វើការត្រួតពិនិត្យសុខភាពរបស់បងប្អូនដែលបានវិលត្រឡប់ពីប្រទេសថៃមកស្រុកខ្មែរវិញឲ្យបានម៉ត់ចត់គ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។
សូមបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកវិញ ត្រូវធ្វើការត្រួតពិនិត្យសុខភាពនិងត្រូវទៅពិគ្រោះសុខភាពរបស់ខ្លួនជាមួយមន្ត្រីសុខាភិបាលដែលនៅជិតផ្ទះ ដើម្បីងាយស្រួលក្នុងការតាមដានពីសុខភាពរបស់បងប្អូន នៅពេលដែលបងប្អូនបានវិលត្រឡប់ទៅដល់ភូមិដ្ឋានរស់នៅ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងមេរោគកូវីដ-១៩ដល់រូបខ្លួនឯងនិងក្រុមគ្រួសារនិងសហគមន៍ដែលរស់នៅទីនោះ។ត្រូវស្តាប់ពីវិធានណែរនាំនិងការការពារ អនាម័យ របស់ភ្នាក់ងារសុខាភិបាលនិងសារណែរនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងបញ្ចៀសពីការឆ្លងនិងចម្លងមេរោគកូវីដ-១៩ទៅអ្នកដទៃនិងសុខភាពផ្ទាល់ខ្លួន។
ជាពិសេសបងប្អូនដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ដែលមានការប្រឈមជាងគេ។
ដូចអ្វីដែលបានធ្វើនាថ្ងៃនេះគឺដើម្បីតាមដានសុខភាពបងប្អូនប្រជាពល
រដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាំងពីចូលមក រហូត ដល់មូលដ្ឋាន ពីព្រោះថាមេរោគកូវីដ-១៩ មិនអាចមើលឃើញថាតើនណាម្នាក់មានផ្ទុកមេរោគនេះឬអត់នោះទេ?។ប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួនឬ ក្អក ផ្តាស្សាយ ត្រូវប្រញាប់ទាក់ទងទៅអាជ្ញាធរ
មូលដ្ឋានឬក៏ទៅកាន់មណ្ឌលសុខភាព ដែលនៅជិតបំផុត។
ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបងនឹងក្រុមការងារគណកម្មាធិការកូវិដ-១៩បាននាំយកនូវអំណោយមូលនីធិ សំរាប់គ្រូពេទ្យជួរមុខក្នុងខេត្តសរុបជាថវិកា ប្រមាណ ១៤.៣៧៩ដុល្លារ ។
ចុះជួបក្រុមគ្រូពេទ្យនៅតាមបណ្តាស្រុកចំនួន៥ រួមមានស្រុកកំរៀងស្រុក ភ្នំព្រឹក ស្រុកសំពៅលូន ស្រុកបវេលនឹងស្រុកថ្មគោលនិងចុះជួបជាមួយកងកម្លាំងវរៈការពារព្រំដែន
មន្ត្រីតាមច្រកទ្វារអន្តរជាតិ ស្រុកកំរៀងនិងស្រុកសំលូនក្នុងខេត្តបាត់ដំបង និងផ្ដល់សម្ភារៈរួមមាន ម៉ាស់ ចំនួន៧០ប្រអប់ ស្មើ ៣៥០០ម៉ាស់។
ម៉ាស៊ីនវាស់កម្តៅ ៣៨ដើម។
ជែល(លាងសម្អាតដៃ)ចំនួន៣កេះ។
អាល់កុល ៣៩ពីដុង។ វែនតាពេទ្យ ៦០វែនតា។
ភេសជ្ជៈ ទឹកសុទ្ធ ១១០យួរ ទឹកផ្លែឈើ៩០កេះ គិតជាថវិកាសរុបចំនួន ៨.៧០០ដុល្លារនិងថវិកាចែកតាមបណ្តាអង្គភាពនិងអ្នកជម្ងឺសរុប៥.៦៧៩ដុល្លារ៕





