អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ បានបើកកិច្ចប្រជុំពិសេសមួយជាមួយក្រុមអ្នករកស៊ីខាងវិស័យទេសចរណ៍ ក្រោយមានករណីបុរសអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុន។ ចំណែកសភាពការណ៍ក្នុងខេត្តទេសចរណ៍ដ៏ល្បីមួយនេះ មានសភាពស្ងប់ស្ងាត់ជាងធម្មតា បើទោះជាអាជ្ញាធរមិនបានហាមប្រាមការជួបប្រជុំ ឬធ្វើដំណើរក៏ដោយ ចំណែកនៅតាមគ្រួសារនីមួយៗ មិនសូវមានសមាជិក ជាពិសេសក្មេងៗចេញក្រៅផ្ទះឡើយ៕






