ព័ត៌មានថ្មី
- គួរឲ្យអាណោចអាធ័ម! ក្មេងប្រុសវ័យជំទង់អាយុ១៧ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខេត្ដបន្ទាយមានជ័យ ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ អាយុ១៧ឆ្នាំ ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលក្មេងប្រុសរងគ្រោះ រត់លេងបាល់ទាត់ ជាមួយមិត្តភ័ក្រ្តក្នុងភូមិ នៅពេលមេឃកំពុងភ្លៀង។
- លុចសុីស300 ប្រលះជាមួយម៉ូតូរុឺម៉កដឹកអេតចាយ បង្កឲ្យមានអគ្គីភ័យឆាបឆេះ និងរងរបួសមនុស្សធ្ងន់២នាក់ ខេត្ដព្រៃវែង ៖ រថយន្តម៉ាកលុចសុីស300មួយគ្រឿង បានបើកបុកជាមួយម៉ូតូរុឺម៉កដឹកអេតចាយមួយគ្រឿងទៀត បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានធ្វើឲ្យមនុស្ស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
- សមត្ថកិច្ចបំភ្លឺរឿងស្រ្តីដែលមានជ្រលក់ថ្នាំនៅលើចង្អុលដៃសងខាង ហើយត្រូវគេបង្ហោះហ្វេសបុក ថាបានបោះឆ្នោតពីរដង គឺជារឿងមិនពិត ខេត្តឧត្តរមានជ័យ ៖ ស្នងការរងទទួលផែនសន្តិសុខខេត្តឧត្តរមានជ័យ បានអោយដឹងថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នេះថា កម្លាំងនគរបាលអធិការស្រុកចុងកាល់ ពិតជាបានកោះហៅស្រ្តីម្នាក់ ឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ ដែលជាអាជីវករលក់បាយ និងគុយទាវ នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុងចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងរឿងដែលគេចោទថា បានបោះឆ្នោតពីរដង ក្នុងអំឡុងព្រឹតិការណ៍បោះឆ្នោតកាលពីពេលថ្មីៗនេះ តែមិនមែនជារឿងឃាត់ខ្លួននោះទេ។
- លួចចំម៉ូតូដាក់ប្រព័ន្ធ GPS ពីខេត្តកណ្តាល ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តតាកែវ កណ្តាល ៖ មុខសញ្ញាចោរលួចម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលខេត្តតាកែវធ្វើការចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចយកម៉ូតូរបស់បុរសម្នាក់ដែលមានដាក់ប្រព័ន្ធសុវត្ថិភាព GPS នៅចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ហើយជិះទៅសំងំលាក់ខ្លួននៅក្នុងផ្ទះរបស់គេឯខេត្តតាកែវ ។
- រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ហើយព្យាយាមបើកគេចខ្លួនបាត់ ខេត្ដព្រៃវែង ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុករួចព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។
- ជិះម៉ូតូលឿនជ្រុលចង្កូត ទៅបុកបង្គោលថ្ម ប៉ើងដូចសត្វ ធ្លាក់មកបោកក្បាលនឹងថ្នល់ ស្លាប់២នាក់ ខេត្ដព្រៃវែង ៖ យុវជន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូឌុបគ្នាជ្រុលចង្កូតទៅបុកបង្គោលថ្មស្លាកសញ្ញាសម្គាល់ ចិញ្ចើមផ្លូវជាតិលេខ៨ កាលពីវេលាម៉ោង10និង30នាទីយប់ ថ្ងៃទី 27 ខែកក្កដា ឆ្នាំ2018 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 51 52 ស្ថិតក្នុងភូមិវៃវេទ, ឃំុរាប, ស្រុកពារាំង, ខេត្តព្រៃវែង។
- រថយន្តបើកលឿនបុកម៉ូតូពីក្រោយ បណ្តាលអោយស្លាប់យុវជនម្នាក់ នៅលើផ្លូវជាតិលេខ៤ ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តតាកូម៉ាបើកលឿន បុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៧យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០ ទៅលេខ៥១ នៅក្នុងភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដំុ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- ឲ្យប្រពន្ធទៅរកស៊ីផ្លូវភេទមកចិញ្ចឹមខ្លួនហើយ ពេលមកដល់ផ្ទះវាយ ដាក់ច្រវាក់ប្រពន្ធ ដូចសត្វធាតុ កម្លាំងសមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ឈ្មោះ ស៊ាង ខេង ភេទប្រុស អាយុ ៥១ឆ្នាំ កម្មករយកជ័រកៅស៊ូ ជាប់ចោទពីបទប្រើអំពើហិង្សាយ៉ាងចាស់ដៃ មកបើប្រពន្ធ នៅក្នុងចំការកៅស៊ូវាល៧០ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ មកកាន់អយ្យការអមសាលាដំបូងខេត្ដ កាលពីព្រឹកថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្ដតាមនិតិវិធីច្បាប់។
- យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកមេក្របីដើរផ្លូវបណ្តាលអោយស្លាប់ភ្លាមៗ ស្វាយរៀង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកមេក្របីញី ដែលដើរធ្លងកាត់ផ្លូវ បណ្តាលដួលស្លាប់ទាំងជនរងគ្រោះ និងមេក្របីភ្លាមៗនៅនិងកន្លែងកើតហេតុ៕
- ក្មេងស្រី៣នាក់នាំគ្នាទៅលេងទឹកបឹងនៅខាងក្រោយភូមិ លង់ស្លាប់២នាក់ និងម្នាក់ទៀតត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេល ខេត្តក្រចេះ ៖ អ្នកភូមិរស់នៅភូមិថ្មីទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង បានឲ្យដឹងថា សាកសពក្មេងស្រីរងគ្រោះ២នាក់ ត្រូវបានអាជ្ញាធរនិ ងអ្នកភូមិ ចុះស្រង់ចេញពីទឹកបឹងដែលជនលិចខាងក្រោយភូមិ នៅថ្ងៃទី២៧ កក្កដា បន្ទាប់ពីពួកគេមានគ្នា៣នាក់ បាននាំគ្នាចុះងូតទឹកលេងបណ្តាលឲ្យលង់ស្លាប់តែម្តង។
- បុរសម្នាក់ជិះម៉ូតូទៅយកប្រពន្ធ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់នៅនឹងកន្លែងកើតហេតុ ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ជិះម៉ូតូទៅដឹកប្រពន្ធ ត្រូវររថយន្ត១គ្រឿង បុកស្លាប់នៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃសុក្រ ១៥កើត ខែបឋមាសាឍ ឆ្នាំចសំរិទ្ធសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោជិត៦ នៅខាងជើងផ្សារត្រី ចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
- បើករថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូរបួសមនុស្សម្នាក់ ខេត្ដព្រៃវែង ៖ រថយន្ត១គ្រឿង តៃកុងបើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោងខ្វះការប្រុងយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ដែលកំពុងបើកបរបញ្ជ្រាស់ទិសគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួស។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង 11និង10នាទីព្រឹក ថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រៃស្រមោច, ឃុំអង្គររាជ្យ, ស្រុកព្រះស្តេច, ខេត្តព្រៃវែង។
- រថយន្តមិនស្គាល់ម៉ាក១គ្រឿង បុកម៉ូតូវៀតណាមដឹកកណ្ដុរ ចាក់កណ្ដុរពេញផ្លូវ ឯមនុស្សរបួសធ្ងន់ ខេត្ដព្រៃវែង ៖ រថយន្តមិនស្គាល់ម៉ាក់១គ្រឿង បានបើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង 11និង15នាទីព្រឹក ថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ11 ត្រង់ចំណុចចន្លោះព្រំប្រទល់ភូមិស្តៅ និងភូមិពន្លៃ, ឃុំព្រៃកណ្តៀង, ស្រុកពាមរក៍, ខេត្តព្រៃវែង។
- លួចបានវាគ្រាន់ ដល់ពេលម្ចាស់គេតាមទាន់ វាយស្លាប់ម្នាក់ នៅកណ្តាលស្ទឹង កណ្តាល ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ តែត្រូវម្ចាស់ឃើញទាន់ ក៏ស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋជួយអន្តរាគមន៍ និងព្រួតវាយជនសង្ស័យម្នាក់រហូតដល់ស្លាប់ រីឯបក្ខពួកគេម្នាក់ទៀត ជិះម៉ូតូជនរង គ្រោះរត់គេចខ្លួនបាត់ ។
- មន្រ្តីយោធាម្នាក់ ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយនៅខេត្តសឹ្ទងត្រែង សឹ្ទងត្រែង ៖ នាពេលព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៩ នៅចំណុចភូមិស្រែត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង មានការភ្ញាក់ផ្ញើលមួយដោយបានឃើញមន្រ្តីយោធាម្នាក់ ត្រូវបានម៉ូតូសង្កត់ ក្នុងទឹកប្រឡាយ បណ្តាលឲ្យស្លាប់ភ្លាប់ៗ នៅកន្លែងកើតហេតុ ករណីនេះនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


