ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រថយន្តបើកកៀរកង់បង្កឲ្យក្មេងស្រីអាយុ6ឆ្នាំម្នាក់រងរបួសធ្ងន់ ខេត្ដព្រៃវែង ៖ រថយន្តធន់ធំ១គ្រឿងបានបើកកៀរកង់ បង្កឲ្យក្មេងស្រីអាយុ6ឆ្នាំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង 7និង5នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ ប៉ោង យ៉ន ស្ថិតក្នុងភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក MITSUBISHI (មីស៊ុយប៊េសុី) ព័ណ៌ខៀវ ពាក់ស្លាកលេខ 6003ភព4 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ឈ្មោះ យ៉ាត យន្ត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ក ខេត្តព្រៃវែង និងអ្នករួមដំណើរជាមួយម្នាក់ទៀត ឈ្មោះ អុន សំអឿន ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានបើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែជ្រុលចង្កូតទៅកៀរ កង់ក្មេងស្រីម្នាក់ ឈ្មោះ សេង សៀងហេង អាយុ6ឆ្នាំ […]
  • ប្តីបររទេះគោ ប្រពន្ធជិះពីក្រោយ ដឹករបស់របរលក់បានលុយចិញ្ចឹមជីវិត តែជួបមេឃភ្លៀងក្រឡាប់រទេះ សង្កត់ប្រពន្ធស្លាប់ ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីជាប្រពន្ធ ត្រូវបានរទេះសង្កត់ពីលើរហូតដល់បាត់បង់ជីវិតចោលប្តី និងកូន ដោយសារតែជីវភាពក្រីក្រ មានមុខរបរលក់ក្អម ចង្ក្រានដី និងឥវ៉ាន់ផ្សេងៗទៀតតាមរទេះគោ ពីខេត្តកំពង់ឆ្នាំង រហូតចូលដល់ខេត្តកំពង់ស្ពឺ សំណាងអាក្រក់ជួបមេឃធ្លាក់ភ្លៀង ផ្លូវរអិល បណ្តាលអោយក្រឡាប់រទេះគោសង្កត់ ប្តីរបួសស្រាល កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវលំចំណុចភូមិអណ្ដូងចំបក់ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុនោះ មេឃមានភ្លៀងធ្លាក់ខ្លាំង ហើយបុរស២នាក់ប្តីប្រពន្ធ ដែលមានមុខរបរលក់ក្អម ចង្ក្រាន និងរបស់របរជាច្រើនមុខថែមទៀតផងនោះ បានធ្វើដំណើរគោដៅចេញពីខេត្តកំពង់ស្ពឺ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណាងអាក្រក់ ផ្លូវរអិលផងពិបាកមានជង្ហុកជ្រៅៗផងនោះ ក៏បណ្តាលអោយក្រឡាប់រទេះគោដឹក បណ្ដាលឲ្យសង្កត់ស្លាប់ជនរងគ្រោះឈ្មោះ យីម រ៉េន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរតាមរទេះ រស់នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះប៉ុល ស៊ុយ អាយុ៥៨ឆ្នាំ ជានាក់បរទេះគោ ត្រូវជាប្ដីរស់នៅជាមួយគ្នា។ តាមសម្តីរបស់បុរសជាប្តីឈ្មោះ ប៉ុល ស៊ុយ បានរៀបរាប់ទាំងទឹកភ្នែកថា ហេតុអ្វីបានជាព្រហ្មលិខិតមកបំបែកប្រពន្ធរបស់គាត់ ចេញពីគាត់អោយរស់នៅក្នុងជីវភាពក្រីក្រ ណាមួយកូនច្រើនថែមទៀតផង […]
  • បុរសពោះម៉ាយម្នាក់ផឹកទឹកលាងបង្គន់សម្លាប់ខ្លួន តូចចិត្តនឹងក្រុមគ្រួសារមិនសូវស្រលាញ់ ប៉ោយប៉ែត ៖ បុរសពោះម៉ាយម្នាក់ខឹងនឹងក្រុមគ្រួសាមិនសូវស្រលាញ់ គិតខ្លីសម្រេចចិត្តផឹទឹកលាងបង្គន់សម្លាប់ខ្លួន កាលពីវេលាម៉ោងប្រហែល ២ឆ្លងចូល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត។សមត្ថកិច្ចស្រុកម៉ាឡៃបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ សួ ដន អាយុ៣៨ឆ្នាំ រស់នៅភូមិភូមិថ្មី ឃុំ/ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកអធិការស្រុកម៉ាឡៃ បេន សំអាត បានបញ្ជាក់ថា មុនកើតហេតុបុរសពោះម៉ាយនេះ តែងតែលើកមកនិយាយជាមួយឱពុក ម្ដាយរបស់ខ្លួនថា មិនសូវស្រលាញ់ខ្លួន លុះនៅម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី៨ ខែសីហា ២០១៨ ក៏បានដើរចូលបន្ទប់ទឹក យកទឹកលាងបង្គន់មកក្នុងផ្ទះ ផឹកស្របពេលដែលឱពុកម្ដាយ រវល់ចាត់ចែងកូនទៅរៀន។ ប្រភពបន្តថា ជនរងគ្រោះក្រោយពីក្រុមគ្រួសារឃើញ ក៍ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែជាអកុសល ការជួយសង្រោះមិនបានទាន់ពេល ព្រោះសភាពជម្ងឺធ្ងន់ធ្ងរ។ លុះដល់ម៉ោង២ ឆ្លងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក៏បានស្លាប់ទៅ។ ក្រោយមកសពក៏ត្រូវបានបញ្ជូនឲ្យក្រុមគ្រួសារ យកមកធ្វើបុណ្យ តាមប្រពៃណីនៅស្រុកភូមិកើតហេតុ។ វណ្ណា
  • រថយន្តឡិចស៊ីស RX300 បើកលឿន ជ្រុលចង្កូតបុកក្មេងប្រុសម្នាក់ស្លាប់ ខេត្ដកំពង់ស្ពឺ ៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានស្លាប់ក្រោយពីសាច់ញាតិ ដឹកបញ្ជូនយកទៅសង្គ្រោះ នៅមណ្ឌលសុខភាពឃុំត្រែងត្រយឹង ដោយសារតែក្មេងប្រុសខាងលើ ដើរលើចិញ្ចើមផ្លូវ ត្រូវបានរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសបុក រួចអ្នកបើកបរបានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧ ទៅលេខ៨៨ ក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់នគរបាលចរាចរណ៍ស្រុកភ្នំស្រួច បាននិយាយអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើងរវាងរថយន្ត០១គ្រឿង ម៉ាក Lexus.RX300 ពណ៌ខ្មៅ ពាក់ស្លាកលេ ខភ្នំពេញ.2R.5608 បានបើកបរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ពីទិសខាងកើត ទៅលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកក្មេងម្នាក់ឈ្មោះ អេង ម៉េងឡុង ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សសាលា រៀនថ្នាក់៦ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ជាមួយឪពុកម្តាយ ដែលកំពុងដើរលើចិញ្ចើមផ្លូវ ពីលិច ទៅកើត បណ្តាលឲ្យរថយន្តបុកកិន និងស្លាប់នៅពេលដែលបញ្ជូនដល់ពេទ្យមណ្ឌលសុខភាពឃុំត្រែងត្រយឹង។ ចំពោះអ្នកបើបររថយន្ត មិនស្គាល់ឈ្មោះ […]
  • ម្តាយប្រើឲ្យទៅប៉ះកង់ រួចមកលេងទឹក លង់ស្លាប់គួរឲ្យសង្វែក ខេត្ដព្រៃវែង ៖ ក្មេងប្រុសអាយុ15ឆ្នាំម្នាក់ ម្តាយប្រើឲ្យយកកង់ទៅប៉ះ បែរជាទៅចុះលេងទឺកក្បែរគល់ស្ពាន បណ្តាលឲ្យលង់ស្លាប់គួរសង្វែក។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី7 ខែសីហា ឆ្នាំ2018 នៅចំណុចទឹកក្បែរស្ពានថ្មខាងកើត ភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកពាមជរ ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេន សុខឃាង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយម្ដាយបង្កើត ឈ្មោះ ផេន ស្រុន អាយុ៣៩ឆ្នាំ (ជាស្រ្តីមេម៉ាយ) មានទីលំនៅភូម ឃុំខាងលើ។ បើតាមស្ត្រីឈ្មោះ ​ផេន ស្រុន ត្រូវជាម្ដាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បានប្រើកូនឲ្យយកកង់ទៅប៉ះ តែដឹងអីបែរជាកូនប្រុសស្រលាញ់ស្មើរជីវិតរបស់គាត់ លង់ទឹកស្លាប់ទៅវិញ។ តែបើតាមប្រភពព៌តមានខ្លះនិយាយថា គេឃើញក្មេងប្រុសរងគ្រោះ បន្ទាប់ពីប៉ះកង់រួច បានចុះទៅលេងទឹកក្បែរស្ពានថ្ម ដែលមានជម្រៅជ្រៅ បណ្តាលឲ្យលង់លិចបាត់ ខណៈពេលនោះអ្នកដំណើរឃើញ ក៍ស្រែកផ្អើលឆោឡោឡើង នាំគ្នាចុះជួយស្រង់យកមកដាក់លើគោក ដើម្បីធ្វើចលនាជួយសង្គ្រោះតាមបែបបុរាណ តែជាអកុសល់ក្មេងប្រុសរងគ្រោះ បានឈ្លក់ទឹកដាច់ខ្សល់ស្លាប់បាត់ទៅហើយ។ ក្រោយទទួលបានព៌តមាន មន្ត្រីជំនាញបច្ចេកទេសបានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យ […]
  • រថយន្តមិនស្គាល់ម៉ាក បើកបញ្ច្រាសផ្លូវបុកកិនម៉ូតូសង់កូរ៉េ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រថយន្តរត់បាត់ស្រមោល ខេត្ដកំពង់ស្ពឺ ៖ បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសចំណាស់ម្នាក់ទៀតរួមដំណើរជាមួយ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយគ្លីនិកឯកជនមួយ ដឹកយកទៅសង្គ្រោះ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង ខណៈបុរសពីរនាក់ជិះម៉ូតូ១គ្រឿង ត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាក បើកលឿនបញ្ច្រាសផ្លូវបុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៩និង០៥នាទីយប់ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨នៅ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៣៩ ទៅលេខ៤០ ចំណុចភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក ផ្លាកលេខ ឫឈ្មោះ  និងទីលំនៅរបស់អ្នកបើកបរទេ (បានបើកបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោលក្រោយបង្កហេតុរួច) ដែលរថយន្តបង្កហេតុខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១០០ ជាម៉ូតូផលិតនៅប្រទេស (កូរ៉េ) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1B.6380 អ្នកបើកបរឈ្មោះ ទី សុភី ភេទប្រុស […]
  • ស្រវឹងស្រាជោគជាំ ជិះម៉ូតូលឿនបុកឃឿនរង្វង់មូលរបងសាលាខេត្ត ស្លាប់ម្នាក់ របួសម្នាក់ ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងយុវជនម្នាក់ទៀត រួមដំណើរ បានរងរបួសធ្ងន់ធ្ងរ ដឹកយកទៅសង្គ្រោះផងដែល ដោយសារតែស្រវឹងស្រា បើកម៉ូតូលឿនពេក ជ្រុលទៅបុកឃឿនរង្វង់មូលរបងសាលាខេត្តដួល បោកក្បាលពេញទំហឹង កាលពីវេលាម៉ោង ១០និង១០នាទីយប់​ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅខាងលិចរង្វង់មូលវិមានឯករាជក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ផ្កាឈូកពាក់ ស្លាកលេខ កំពង់ស្ពឺ1F0234 ជិះគ្នាពីរនាក់បេីកបរក្នុងទិសដៅពី ទិសខាងជេីង ទៅទិសខាងត្បូង កាត់តាមផ្លូវវិមានឯករាជ្យ ដោយបេីកបរក្នុងស្ថានភាពស្រវឹងស្រាផង មានល្បឿនលឿន ក៏បានជ្រុលចង្កូតទៅបុកឃឿនរបងសាលាខេត្តកំពង់ស្ពឺ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរយុវជនទាំង២នាក់។ នគរបាលជំនាញបន្តទៀតថា យុវជនរងគ្រោះទាំង២នាក់នោះ អ្នកបេីកបរម៉ូតូមានឈ្មោះ ផាន់ ឧត្ដម អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ធ្ងរ ហេីយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកអ្នករួមដំណេីរមានឈ្មោះ បូ រ៉ាវី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិដក់ពរ […]
  • រថយន្តភ្លៅ៥ បើកកៀរម៉ូតូ បង្កឲ្យបុរសម្នាក់រងរបួស នៅស្រុកព្រះស្តេច ខេត្ដព្រៃវែង ៖ រថយន្តធន់ធំភ្លៅ5មួយគ្រឿង បានបើកទៅកៀរម៉ូតូមួយគ្រឿង បង្កឲ្យបុរសម្នាក់រងរបួស កាលពីវេលាម៉ោង5និង10នាទីល្ងាច ថ្ងៃទី7 ខែសីហា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូលេខ312 ត្រង់ចំណុចភូមិឧកញ៉ាឯម ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃួន ធី ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិឫស្សីជុក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ជិះម៉ូតូម៉ាក HONDA គុបជ្រុង ព៏ណខៀវពាក់ ស្លាកលេខ «ជ.1587.ភព1» ត្រូវក្រុមគ្រួសារ ដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកព្រះស្តេច។ ចំណែករថយន្តបង្កម៉ាក​ HYUNDAIភ្លៅ5 ពណ៍ខៀវ ពាក់ស្លាកលេខ «កំពង់ចាម 3A.4036» និងស្លាកលេខកន្ទុយ «ភ្នំពេញ4A.0349» មិនស្គាល់អត្តសញ្ញាណអ្នកបើកប រព្រោះបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់។ ប្រភពព៌តមាននិយាយថា នៅមុនពេលកើតហេតុ គេឃើញភាគីរថយន្តបើកបរ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនមធ្យម លុះមកដល់ត្រង់ចំណុចខាងលើ ក៍បានបើកទៅកៀរភាគីម៉ូតូ ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដួលរងរបួសតែម្តង។ ក្រោយទទួលបានព៌តមាន នគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅធ្វើការវាស់វែងយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក […]
  • ផឹកស៊ីស្រវឹងកើតជាហិង្សា ទាញកាំបិតកាប់ប្រហារ របួសម្នាក់ដេកពេទ្យ ម្នាក់រត់គេចខ្លួន ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសជាច្រើនកាំបិតធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះជីវិត នៅក្នុងគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកឧដុង្គ ដោយសារតែទាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី ក្លាយជាហិង្សា ទ្រាំមិនបានស្ទុះទៅទាញកាំបិតផ្គាក់ប្រុងកាប់បុរសម្នាក់ទៀត ប៉ុន្តែត្រូវបានគេដណ្តើមកាំបិតបាន កាប់បកទៅវិញប ណ្តាលអោយរងរបួសធ្ងន់ធ្ងរ ឯអ្នកបង្ករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរ៉ា ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់លោកវរសេនីយ៍ ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងតាមទូរសព្ទ័ថា មានករណីហិង្សាដោយចេតនាមួយកេីតឡេីង ដែលបង្ករដោយ ជនរងគ្រោះឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ទើបចេញពីពន្ធធនាគា (ត្រូវជាឪពុកមារ) រស់នៅភូមិឃុំកេីតហេតុខាងលេី ពេលផឹកស្រាស្រវឹង បានយកកាំបិតផ្គាក់ បំរុងកាប់ទៅលេីឈ្មោះ យ៉ុង វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ (ជាជនសង្ស័យ) ត្រូវជាក្មួយជីដូនមួយ ដែលរស់នៅភូមិឃុំជាមួយគ្នា តែដោយជនបង្ករចាប់កាំបិតបានមុន ក៏កាប់ទៅលេីជនរងគ្រោះ ត្រូវកញ្ចឹងករមួយកាំបិត ត្រូវដៃខាងខាងស្តាំពីរកាំបិត លេីគុម្ពត្រចៀកខាងស្តាំចំនួនមួយកាំបិត រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាល […]
  • មន្ត្រីយោធានៅអង្គភាពវរសេនាតូច៣៧២ម្នាក់ បានស្លាប់បាត់បង់អាយុជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខេត្តព្រះវិហារ ៖ នៅពីវេលាម៉ោង ៩ៈ៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយរថយន្តកូរ៉េមួយតោនកន្លះ ម៉ាកអីុស៑ុយសុ៑យ បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមន្ត្រីយោធាទិសដៅបញ្ច្រាស់គ្នា បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះបង្គោលគីឡូលេខ២០៦-២០៧ ត្រង់ចំណុចផ្លូវកោងទួល៤២ ឋិតក្នុងភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងតាមការបញ្ជាក់អោយដឹងពីសាក្សី នៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ឃើញរថយន្តកូរ៉េមួយតោនកន្លះ ម៉ាកអីុសុយសុយ ពណ៌ស ពាក់ស្លាកលេខ រតនគិរី 3A 0086 បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកវ៉ាជែងម៉ូតូរបស់គាត់ ហើយក៏ជ្រុលទៅបុកពេញមួយទំហឹងជាមួយម៉ូតូ ដែលមន្ត្រីយោធាកំពុងបើកបរ ក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពេលបង្កហេតុរួច ម្ចាស់រថយន្តក៏បើកទ្វារដាក់មេប្រូចចូលព្រៃបាត់ បន្សល់ទុករថយន្ត និងសពនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះគេក៏ឃើញមានសមត្ថកិច្ចនគរបាលចរាចរណ៍ ព្រមជាមួយមេអង្គភាព និងអាជ្ញាធរមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែង រួចយករថយន្ត ដឹកសពជនរងគ្រោះទៅធ្វើបុណ្យតាម ប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ នាំយកទៅរក្សាទុក […]
  • មេឈ្មួញរកស៊ីឈើល្បីឈ្មោះណុប ឌី (ហៅឆើត) មិនត្រឹមតែដឹកឈើខុសច្បាប់ទេនៅហ៊ានលួចបើកឃ្លាំងស្តុកឈើអត់ច្បាប់ ទៀត ខេត្ដកំពង់ស្ពឺ ៖ មេឈ្មួញឈើដ៏ល្បីល្បាញឈ្មោះមួយរូប ដែលមានវាសនាគេចផុតពីការតាមប្រមាញ់របស់សមត្ថកិច្ចនាពេលកន្លងមកនោះ ពេលនេះមិនត្រឹមតែដឹកឈើដោយល្មើសខុសច្បាប់នោះទេ គឺថែមទាំងហ៊ានបើកឃ្លាំងស្តុកឈើអត់ច្បាប់ថែមទៀតផង។ ឃ្លាំងឈើដែលបើកដោយឈ្មួញឈើឈ្មោះ ណុប ឌី (ហៅ ឆើត) នេះ ស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមសេចក្តីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិចមេព្រៃមួយចំនួន ដែលមិនសូវបានសើមមាត់សើមក.ដូចមេៗ នោះបានបង្ហើបថា «ស្ទើរតែជារៀងរាល់យប់ ឈ្មួញឈ្មោះឆើតហៅ ណុប ឌី បានប្រើបក្ខពួករបស់ខ្លួន ដឹកឈើចេញពីចំណុចអូរត្រាវស្រែកិន ចេញតាមរយៈគោយន្ត យកមកស្តុកទុកនៅឃ្លាំងរបស់ខ្លួន នៅចំណុចខាងលើ (ផ្ទះរបស់ខ្លួន) ទើបរៀបចំដាក់ចូលឡានឃ្លុបនិងឡានយីឌុប ដឹកឆ្ពោះទៅខេត្តតាកែវ ដើម្បីលក់អោយឈ្មួញដ៏មានឥទ្ឋិពលម្នាក់ឈ្មោះ (ជាតិ) បន្តចេញទៅលក់នៅប្រទេសវៀតណាមបន្តទៀត»។ មន្ត្រីរដ្ឋបាលព្រៃឈើ ដដែលបង្ហើបក្នុងលក្ខខណ្ឌមិនចេញឈ្មោះថា «កូនចៅថ្នាក់ក្រោមមិនហ៊ានជាមួយឈ្មួញម្នាក់ឈ្មោះ ណុប ឌី (ហៅឆើត) នេះទេ ព្រោះគេបានទាក់ទងបង់លុយអោយមេៗអស់ហើយ ដែលសូម្បីតែនាយរងអធិការរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប មួយរូបឈ្មោះ សម្បត្តិ ក៏ឈរពីក្រោយនៃការដឹកឈើរបស់ឈ្មួញម្នាក់នេះដែល ជាងនេះទៅទៀត បើនិយាយពីខាងបរិស្ថានវិញ រឹតតែស្អិតរមួយទៅទៀត ដែលសូម្បីតែនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឈ្មោះ ខន សុខខុន […]
  • ឃាតករដែលអារកសម្លាប់បុរសវ័យចំណាស់ម្នាក់ នៅស្រុកសូទ្រនិគម ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ខេត្ដសៀមរាប ៖ ឃាតករដែលអារកសម្លាប់បុរសវ័យចំណាស់ ដោយកាំបិតប៉័ងតោ នៅស្រុកសូទ្រនិគម ត្រូវកម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨  ស្ថិតក្នុងភូមិគុតតាសត ឃុំគុតតាសតស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីកើតហេតុ លោកបានប្រជុំកម្លាំងនគរបាលជំនាញ ចេញប្រតិបត្តិការភ្លាមៗ។ ក្នុងនោះមានកម្លាំងសហការ រួមមានកម្លាំងនគរបាលស្រុកសូទ្រនិគម នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នគរបាលសន្តិសុខផ្ទៃក្នុង នគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ផងដែរ ទើបអាចចាប់ឃាតកដៃឆៅនេះបាន។លោកបន្តថា ជនសង្ស័យចាប់បាននៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២០និង២០នាទីយប់ ថ្ងៃអាទិត្យទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ជនខាងលើបាន អាករសម្លាប់ជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ […]
  • រថយន្តធុនធំបើកឆ្លងផ្លូវលឿន បុកម៉ូតូសង់កិនយុវជន០២នាក់ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ខេត្ដកំពង់ស្ពឺ ៖ យុវជន០២នាក់បានបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូ០១គ្រឿង ហើយត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាក បើកលឿនឆ្លងផ្លូវ បុកកិនម៉ូតូពេញទំហឹង បណ្តាលអោយស្លាប់រណូករណែល។ ក្រោយបង្កហេតុរួច អ្នកបើកបរបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០ ទៅលេខ៥១ នៅក្នុង ភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលជំនាញចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម គ្មានស្លាកលេខនោះទេ ជិះគ្នាពីរនាក់បាន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកេីត អ្នកបេីកបរម៉ូតូមានឈ្មោះ វេីប អូនទូច ភេទប្រុសអាយុ២០ឆ្នាំ ជាសិស្ស ស់នៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណេីរមានឈ្មោះ រឹម សារ៉ាយ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្ស រស់នៅភូមិរស្មី […]
  • ជនសង្ស័យ២នាក់ និងរថយន្តដឹកសត្វព្រៃមួយគ្រឿង ត្រូវកម្លាំងអាវុធហត្ថខេត្តចាប់បាននៅស្រុកព្រះនេតព្រះ ក្រុងប៉ោយប៉ែត ៖ រថយន្ដដឹកសត្វព្រៃ បើកក្នុងល្បឿនលឿន គេចពីការតាមប្រមាញ់ បស់អាវុធហត្ថ ជ្រុលចង្កូតធ្លាក់ចូលទឹកស្រះ កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ៦ ស្ថិតក្នុង​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តដឹកសត្វព្រៃនេះ បានបើកគេចពីរថយន្តរបស់សមត្ថកិច្ច ដែលប្រមាញ់ពីច្រករបៀង ឃុំអូរបីជាន់ ហើយបុកបារ៉ាស់របស់សមត្ថកិច្ច ពីឃុំអូរបីជាន់ក្នុង ស្រុក​អូរជ្រៅ រួច​បើករត់តាម​ផ្លូវជាតិ​លេខ៥ រហូតដល់​ផ្លូវជាតិ​លេខ៦ សំដៅទៅ​សៀមរាប ដល់ចំណុចខាងលើ សមត្ថកិច្ច​យក​រថយន្ត​ធុន​ធំ​បិទផ្លូវ ទើប​រថយន្តដឹកសត្វព្រៃ បត់ស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះតែម្ដង។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ បាន ផា​រៈ ភេទ​ប្រុស អាយុ២៨ឆ្នាំ និង​ឈ្មោះ យ៉ាន់ យេ​ង ភេទ​ប្រុស អាយុ៣៩ឆ្នាំ អ្នក​ទាំង២រស់នៅ ខេត្តសៀមរាប។ ជនសង្ស័យទាំង២នាក់ បាន​បញ្ជូនទៅ​អាវុធហត្ថ​ខេត្ត​ភា្ល​មៗ ចំណែក​រថយន្ត​ដែល​ធ្លាក់ចូល​ក្នុង​ស្រះ បាន​យក​រថយន្ត​សន្ទូច​ពីរ​គ្រឿង​មក​ស្ទូច​ចេញពី​ក្នុង​ស្រះ ដោយ​ក្នុង​រថយន្ត​ផ្ទុក​ទៅដោយ​សត្វព្រៃ​ពេញ​មួយ​រថយន្ត រួមមាន សត្វ​អណ្តើក កន្ធាយ អ​ន្ស​ង ក្នុងនោះ មួយចំនួន​ត្រូវបាន​ហែលរួចពេញស្រះ។ […]
  • ជនជាតិចិនបើករថយន្តលឿនពេក បុកម៉ូតូបញ្ច្រាសផ្លូវ របួសយុវជន២នាក់ ខេត្ដកំពង់ស្ពឺ ៖ យុវជន២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយត្រូវបានរថយន្តព្រូសរបស់ជនជាតិចិន បើកលឿនមិនប្រយត្ន័ ពេលបើកបញ្ច្រាសផ្លូវ បុកចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៩និង០៥នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូរម៉ែត្រ លេខ៣៩ទៅលេខ៤០ ស្ថិតនៅក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចណ៍ស្រុកបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2T.1839 បើកបរដោយជនជាតិចិន ឈ្មោះ នីវ ឈៀកគ័រ ភេទប្រុស អាយុ60ឆ្នាំ បច្ចុប្បន្មស្នាក់នៅរាជធានីភ្នំពេញ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក់C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខ កំពង់ស្ពឺ 1H.7617 បើកបរដោយឈ្មោះ ម៉ៅ ទារុណ ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិក្រាំងចចាប ឃុំមហាសាំង ស្រុកភ្នំស្រួច […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)