ព័ត៌មានថ្មី
- កងកម្លាំងនគរបាលខេត្តជាង1000នាក់ ចុះជួយច្រូតស្រូវពលរដ្ឋ នៅស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ៖ ដើម្បីចូលរួមដោះស្រាយនូវទុក្ខលំបាករបស់ពលរដ្ឋ ដែលជួបគ្រោះធម្មជាតិត្រូវទឹកជំនន់លិចផលដំណាំ (ស្រូវ) នៅព្រឹកថ្ងៃទី13 សីហា 2018 លោកឧត្តមសេនីយ៌ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ មកពីគ្រប់មូលដ្ឋានទាំង០៩ស្រុក ក្រុងក្នុងខេត្តសរុបជាង1000នាក់ ចុះជួយច្រូតស្រូវពលរដ្ឋ នៅស្រុកមង្គលបូរី។ គួរបញ្ជាក់ថាស្រូវពលរដ្ឋ ប្រមាណជាង3000ហិកតា រងការលិចលង់ខ្លាំងនៅស្រុកមង្គលបូរីក្នុងឆ្នាំ2018នេះ។យ៉ាងណាក៌ដោយទុក្ខលំបាករបស់ពលរដ្ឋក្នុងស្រុកមង្គលបូរីនេះគេមើលឃើញថាកងកម្លាំងមកពីគ្រប់អង្គភាពក្នុងខេត្តរួមមានយោធាអាវុធហត្ថនិងនគរបាលបាននាំគ្នាចុះជួយច្រូតស្រូវពលរដ្ឋជាបន្តបន្ទាប់។ លោកឧត្តមសេនីយ៌ត្រី ង៉ាន់ ចន្តា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៏ថា ថ្ងៃទី១៣ ខែសីហា ២០១៨នេះ ជាថ្ងៃលើកទីបីហើយ ដែលកម្លាំងនគបាលខេត្តយើង បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មានចំនួនជាង១ពាន់នាក់ ហើយលើកទីបីដែលកម្លាំចុះជួយច្រូតស្រូវនេះ គឺគំរោងច្រូតស្រូវដែលរងគ្រោះនោះ មានចំនួន៣០ហិតា ប៉ុន្តែរហូតមកដល់ពេលនេះ មានលើសផែនការកំណត់ ដូច្នេះអ្វីដែលកម្លាំងធ្វើបានរយះពេលបីថ្ងៃមកនេះ មានលើសផែនការកំណត់ ហើយកម្លាំងនគរបាលចុះយុទ្ធនាការលើកទីបីនេះ គឺនៅចំណុចភូមិបត់ត្រង់ ក្នុងស្រុកមង្គលបូរី ហើយនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មាន១១ភូមិ ប៉ុន្តែភូមិដែលស្រូវរងគ្រោះដោយទឹកជនលិចស្រូវនោះ មានចំនួន៨ភូមិ។ លោកបន្ថែមថា នៅពេលខាងមុខនេះ កម្លាំនគរបាលនៃស្នងការខេត្តបន្ទាយមានជ័យ នឹងចុះជួយច្រូតស្រូវបន្តទៀត៕ វណ្ណា
- រថយន្តឡិចស៊ីស RX300 បើកលឿន បុកម៉ូតូសង់ឆ្លងផ្លូវ របួសមនុស្ស០៣នាក់ លើផ្លូវជាតិ៤៤ ខេត្ដកំពង់ស្ពឺ ៖ មនុស្សចំនួន០៣នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកមកសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូ១គ្រឿងឆ្លងផ្លូវ ត្រូវបានរថយន្តឡិចស៊ីស បើកលឿនបុកពេញទំហឹង របួសរណូករណែលលើផ្លូវជាតិ កាលពីវេលាម៉ោង ០៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣ ទៅលេខ២៤ ចំណុចភ្នំកូនលោក ស្ថិតក្នុងភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តី របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកឡិចស៊ីស ពណ៌កណ្តុរល្មេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS.2624 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងទីលំនៅឋានឡើយ ក្រោយបង្កហេតុបានចតរថយន្តទុកចោលនៅកន្លែងកើតហេតុ រួចចុះរត់គេចខ្លួន បាត់ស្រមោល។ នគរបាលបានបន្តទៀតថា រថយន្តខាងលើបាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ខាងលើបានជ្រុលចង្កូត ទៅបុកម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ស៊េរី ឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H.7818 បើកបរដោយឈ្មោះ […]
- ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើសន្និសិទព័ត៌មានបង្ហាញមុខជនជាតិចិន០៧នាក់ ខេត្តព្រះសីហនុ ៖ នៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានរៀបចំធ្វើសន្និសិទព័ត៏មាន បង្ហាញមុខជនសង្ស័យ ជាជនជាតិចិនចំនួន០៧នាក់ ដែលប្រកបមុខរបរផ្លូវភេទឆ្លងដែន មុននឹងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។ លោកវរ:សេនីយ៍ឯក ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាដោយអនុវត្តន៍ទៅតាមបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៍ដូចជាបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក យន្ត មីន អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ដែលកន្លងមកលោកអភិបាលខេត្ត បានមានប្រសាសន៍ ដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ថាមិនបណ្តែតបណ្តោយ ឲ្យជនជាតិបរទេសទាំងឡាយណាមកធ្វើជាស្តេចត្រាញ់ ល្មើសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាដាច់ខាត។ ជាក់ស្តែង នៅវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឆ្មក់ចុះបង្ក្រាបទីតាំងហាងម៉ាស្សាជនជាតិចិន ដែលបង្កប់បទល្មើស ប្រព្រឹត្តិសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់) មួយករណី នៅចំណុច ហាងម៉ាស្សាមួយកន្លែងយីហោ (ប៉ាយជីងហាន់កុង) ស្ថិតនៅក្រុមទី០៨ […]
- សម្ដេចព្រះសាក្យមុន្នី រត្ន័ សារឿន ណែនាំមន្ត្រីសង្ឃ និងពុទ្ធបរិស័ទ ខិតខំធ្វើអំពើល្អជាកុសល សំរាប់ជាតិនេះ និងតម្កល់ទុកសំរាប់ជាតិខាងមុខទៀត រាជធានីភ្នំពេញ ៖ សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនៈវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះ ពុទ្ធសាសនានៅកម្ពុជា ព្រះអនុគណខណ្ឌសែនសុខ និងជាចៅអធិការវត្តសំរោងអណ្តែត ក្នុងពិធីជួបសំណេះសំណាល ជាមួយព្រះសង្ឃជាង៤០០អង្គ និងពុទ្ធបរិស័ទសីលវ័ន្តសីលវត្តី ជាង៥០០នាក់ នៅវត្តសំរោងអណ្តែត កាលពីថ្ងៃអាទិត្យ ម្សិលមិញ បានជម្រុញឲ្យទាំងអស់គ្នា ខិតខំធ្វើអំពើល្អ អំពើជាកុសលសំរាប់ជាតិនេះ និងតម្កល់ទុកសំរាប់ជាតិខាងមុខទៀត ជាពិសេសកុំធ្វើអ្វីដែលនាំឲ្យខូចតម្លៃនៃព្រះពុទ្ធសាសនា។ សម្តេចព្រះសាក្យមុនី បានបញ្ជាក់ថា ដើម្បីឲ្យយើងទទួលបានផលបុណ្យ លុះត្រាតែយើងទាំងអស់គ្នា ខិតខំធ្វើបុណ្យ ធ្វើទាន គឺការចែករំលែកនូវអ្វីដែលយើងមាន ដល់អ្នកដទៃដែលគ្នាកំពុងខ្វះខាត ហើយមិនត្រូវប្រមាថ ឬបៀតបៀន ឬសម្លាប់ជីវិតអ្នកដទៃឡើយ ផ្ទុយទៅវិញ ត្រូវមានសាមគ្គីភាព រវាងព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ ដើម្បីរួមគ្នា លើកតម្លៃព្រះពុទ្ធសាសនាឲ្យបានកាន់តែខ្ពស់ត្រដែតថែមទៀត ចៀសវាងការបង្កឲ្យមាន អធិករណ៍នៅក្នុងវត្ត ដែលនាំឲ្យបែកបាក់សាមគ្គីភាព ធ្វើឲ្យធ្លាក់ចុះនូវសេចក្ដីថ្លៃថ្នូររបស់ ព្រះពុទ្ធសាសនា។ សម្តេចព្រះសាក្យមុនី ក៏បានបន្ថែមទៀតថា ហាមដាច់ខាតចំពោះព្រះសង្ឃ មិនត្រូវប្រព្រឹត្តអ្វីដែលជាអំពើមិនសមរម្យ ផ្ទុយទៅនឹងពុទ្ធវិន័យ ប្រាសចាកនឹងផ្លូវច្បាប់របស់សង្គម ដែលនាំទៅដល់ការប៉ះពាល់តម្លៃ និងកិត្តិយស របស់ព្រះពុទ្ធសាសនាជាដាច់ខាត […]
- ជិះម៉ូតូឌុបគ្នា ទៅបុកគូតរថយន្តដឹកកម្មករពីក្រោយ បណ្តាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខេត្តស្វាយរៀង ៖ ជិះម៉ូតូឌុបគ្នា ទៅបុកគូតរថយន្តដឹកកម្មករពីក្រោយ បណ្តាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលថ្ងៃទី១០ ខែសីហា ឆ្នាំ2018 វេលាម៉ោង ១៨ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយបានបណ្តាលអោយស្លាប់ម្នាក់ រងរបួស០១នាក់ ភេទប្រុស ម៉ូតូខូចខាតធ្ងន់០១គ្រឿង និងរថយន្តខូចខាតស្រាល។ បើតាមសម្ថកិច្ចនគរបាល បានដឹងថា អ្នកបង្កបើកបរដោយម៉ូតូម៉ាក់ SUZUKI NEX ពណ៌ប្រផេះ ស្លាកលេខ ស្វាយរៀង 1L 0362 ឈ្មោះ អាំ វុត្ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់នៅនឹងកន្លែង មានអ្នករួមដំណើរ០១នាក់ ឈ្មោះ គង់ សុវណ្ណស័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។ បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា […]
- សង្ស័យស្រវឹងស្រា ជិះម៉ូតូលឿនពេកបុកគោយន្តពីក្រោយ បែកក្បាល ធ្លាយខួរ និងពោះវៀនស្លាប់ភ្លាមៗ ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានបែកក្បាល ធ្លាយខួរ ពោះវៀន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែយុវជនរងគ្រោះរូបនោះ សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនពេក ជ្រុលទៅបុកគូថគោយន្តកន្ត្រៃពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៧យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៣០ ទៅលេខ១៣១ ចំណុចភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូបើកលឿន ជ្រុលទៅបុក នឹងគោយន្តពីក្រោយ បណ្តាលអោយស្លាប់ខ្លួនឯង ដែលអ្នកបើកគោយន្ត បានចតគោយន្តទុកចោលរត់បាត់ស្រមោល។ នគរបាលបន្តទៀតថា នៅមុនពេលកើតហេតុមានម៉ូតូ ០១គ្រឿង ម៉ាកហុងដា C១២៥ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GC-៥៩៨៤ បើកបរដោយឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិខ្ចាស់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ បានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច ក្នុងល្បឿនលឿន […]
- ឃាត់ខ្លួនមនុស្ស៤នាក់ សង្ស័យជាប់ពាក់ពន្ឋនឹងករណីឃាតកម្មសម្លាប់មនុស្ស១គ្រួសារ រួចដុតកម្ទេចសាកសពចោល ខេត្តក្រចេះ៖ មនុស្ស៤នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនយកមកសាកសួរ ដោយសង្ស័យជាប់ពាក់ពន្ឋនឹងករណីឃាតកម្ម វាយសម្លាប់មនុស្ស១គ្រួសារ រួមមាន ប្តី ប្រពន្ឋ និងកូនប្រុសស្រី២នាក់ទៀត រួចដុតកម្ទេចសាកសពចោល និងផ្ទះចោលដើម្បីបំបាត់ភស្ដុតាង។ ទោះយ៉ាងណា ករណីនេះនគរបាលមិនទាន់បង្ហាញថា ជនសង្ស័យទាំង៤នាក់នោះ អាចជាប់ពាក់ពន្ខនឹងករណីឃាតកម្មនេះឬយ៉ាងណានោះទេ ដោយនគរបាលខេត្តក្រចេះ អះអាងថា គឺស្ថិតនៅក្នុងការស៊ើបសួរ និងស្រាវជ្រាវបន្ថែមទៀត។ ករណីឃាតកម្ម វាយសម្លាប់មនុស្ស១គ្រួសារនេះ ជនរងគ្រោះរស់នៅលើកោះប្រឹម ខាងក្រោយភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅថ្ងៃទី១៣ សីហានេះ នគរបាលជំនាញជាច្រើននាក់ បានចុះទៅស្រាវជ្រាវ នៅកន្លែងកើតហេតុសារជាថ្មីម្តងទៀត ដើម្បីប្រមូលរកមូលហេតុឱ្យពិតប្រាកដ។ ករណីឃាតកម្មនេះ ត្រូវបានគេចាត់ទុកថា ជាអំពើរសម្លាប់មនុស្សយ៉ាងឃោឃៅ និងព្រៃផ្សៃបំផុតមួយ ដែលពុំធ្លាប់មាន គឺបានកើតឡើងតាំងពីពាក់កណ្តាលយប់ ថ្ងៃទី៩ សីហា ស្ថិតនៅផ្ទះចម្ការរបស់ជនរងគ្រោះ ស្នាក់នៅធ្វើចម្ការនៅឆ្ងាយពីភូមិ ហើយទើបបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់នគរបាល នៅយប់ថ្ងៃទី១១ សីហា។ ការស្លាប់របស់គ្រួសារជនរងគ្រោះអស់មួយគ្រួសារនេះ ជំហ៊ានដំបូង នគរបាលក៏ដូចជាពលរដ្ឋ បានសន្និដ្ឋានថា ជាករណីឧប្បត្តិហេតុភ្លើងឆេះផ្ទះ បណ្តាលឱ្យស្លាប់ជនរងគ្រោះអស់មួយគ្រួសារក្នុងអណ្តាតភ្លើង។ តែក្រោយពីបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសួរព័ត៌មានពីពលរដ្ឋ ទើបនគរបាលបានសន្និដ្ឋានថា ករណីនេះជាអំពើរឃាតកម្មវាយសម្លាប់ […]
- ជិះម៉ូតូបញ្ច្រាស់ទិសគ្នា បុកជាមួយរថយន្តស្លាប់យ៉ាងអណោចអាធ័ម ខេត្តឧត្តរមានជ័យ ៖ ស្រ្តីម្នាក់បានស្លាប់យ៉ាងអាណោចអាធម នៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តយីឌុប បុកជាមួយម៉ូតូ ដែលកើតឡើងនៅវេលាម៉ោង ៧និង២០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ PR១៧១ ចន្លោះគីឡូម៉ែត្រលេខ ២៩ និង៣០ ស្ថិតនៅចំណុចភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស្រ្តីជាជនរងគ្រោះឈ្មោះ វែន វឿត ភេទស្រី អាយុ៣៩ ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១០ ពុំមានស្លាកលេខ ចំណែករថយន្តម៉ាកពុយហ្សូ ចំណុះ១២តោន ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ ៣A ១០៣០ ដែលអ្នកបើកបរ ពុំស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ តាមការសន្និដ្ឋាន របស់នគរបាលចរាចរណ៍ស្រុកអន្លង់វែង បានអោយដឹងថា ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះក៏បានជែងនឹងម៉ូតូមួយទៀត ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយខណៈពេលនោះ រថយន្តម៉ាកពុយហ្សូដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា […]
- UPDATE – Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្រុមអនាមិក Hack ត្រូវបានយកមកគ្រប់គ្រងបានវិញហើយ រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានក្រុមកម្លាំងជំនាញ យកមកគ្រប់គ្រងវិញបានហើយ នៅម៉ោងប្រមាណ១រសៀលថ្ងៃនេះ បន្ទាប់ពីមានការ Hack ចូលគ្រប់គ្រងតាំងពីម៉ោង១១៖១៦នាទី ថ្ងៃសុក្រនេះ (ជាង២ម៉ោង)។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដែលយក Facebook នេះមកគ្រប់គ្រងវិញបាន ដោយសារតែមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Facebook ផ្ទាល់តែម្តង ហើយនៅពេលនេះ កម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួនហើយ ក្នុងនោះគឺជនទុច្ចរិតដែលវាយប្រហារ (Hack) Facebook សម្តេចតេជោ ហ៊ុន សែន គឺមាននិន្នាការប្រឆាំង ដែលអ្នកខ្លះកំពុងលាក់ខ្លួននៅក្រៅប្រទេស ហើយលោកអះអាងថា កម្ពុជានឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមចាប់ខ្លួនក្រុម Hacker ទាំងនោះ។ លោកបានបញ្ជាក់ទៀតថា ចេតនារបស់ក្រុម Hacker ដែលវាយប្រហារ Facebook សម្តេចតេជោ គឺគោលបំណងដើម្បីបំផ្លាញដល់សន្តិសុខ និងបង្កភាពភាន់ច្រឡំចំពោះ […]
- ជិះវ៉ាជែងរថយន្តតែរអិលដួលពីមុខរថយន្ត សំណាងមិនកិនស្លាប់ បុកអូសប្រហែល5ម៉ែត្រ បង្កឲ្យរងរបួសម្នាក់ ខេត្ដព្រៃវែង ៖ បុរសម្នាក់ ជិះម៉ូតូវ៉ាជែងរថយន្ត រអិលដួលពីមុខរថយន្ត ជាន់ហ្វ្រាំងមិនទាន់ បុកអូសប្រហែល5ម៉ែត្រ បង្កឲ្យរងរបួសកាលពីវេលាម៉ោង 11និង30នាទីព្រឹក ថ្ងៃទី9 ខែសីហា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ11 ដែលកំពុងជួសជុល ត្រង់ចំណុចមុខផ្ទះឈ្មោះ មឿន ភារិទ្ធ ស្ថិតក្នុងភូមិស្វាយអន្ទទី1 ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា អ្នករងរបួសមានឈ្មោះ ហឹុម សុម៉េង ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិពានា ឃុំក្បឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស៊ុយសាគីនិច្ច ពណ៍ស ស្លាកលេខ ព្រៃវែង 1L.1489 ត្រូវដឹកបញ្ជូនយកទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកថ្លាវ។ ចំណែករថយន្តម៉ាកហុិនយ៉ាន់ដាយ ពណ៍ស ស្លាកលេខ កំពង់ចាម3A.2613 (ភ្លៅ05) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់។ បើតាមការដកស្រង់ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីម៉ូតូបានបើកបរមកពី ទិសខាងត្បូង ទៅជើងក្នុងល្បឿនលឿនគួរសម លុះមកដល់ត្រង់ចំណុចខាងលើ បានបើកវ៉ាជែងភាគីរថយន្តដែលកំពុងបើកបរស្របទិសគ្នា។ ខណៈបើកវ៉ាផុតបន្តិច ក៍បានរអិលដួលចំពីខាងមុខរថយន្ត […]
- BREAKING NEWS – គេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមជនអនាមិក Hack ចូល រាជធានីភ្នំពេញ ៖ គេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិក Hack លួចចូលទៅគ្រប់គ្រង នៅប៉ុន្មាននាទីមុននេះ បើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ។ ជាមួយនឹងការប្រកាសពីការលួចចូលទៅគ្រប់គ្រងរបស់ក្រុមជនអនាមិកនេះ លោក ឌួង ដារា ក៏បានច្រានចោលព័ត៌មានដែលបានបង្ហោះថា មានការបែងចែកអាសនៈទៅ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕ ភ្លាមៗនេះដែរ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានងកំពុងឲ្យ កម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលវាយប្រហារ (Hack) ទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ប្រភព៖ Fresh News
- ទឹកហក់ឡើងហួសកម្រិតប្រកាសអាសន្ន បង្ខំឲ្យមន្រ្តីធនធានទឹក និងឧតុនិយម បើកទ្វារអាងស្តុបទឹកមួយចំនួន ដើម្បីបង្ហូរចេញ ខេត្តឧត្តរមានជ័យ ៖ មន្ទីរមន្ត្រីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអោយដឹងថា ភ្លៀងធ្លាក់ជាប់គ្នាធ្វើអោយទឹកនៅតាមបណ្ដាអាងស្តុបទឹកមួយចំនួនក្នុងខេត្ត ត្រូវបានបើកបង្ហូរទឹកចេញខ្លះៗ និងបណ្តាអាងស្តុបទឹកផ្សេងៗ ទៀតនៅខ្វះទឹកសម្រាប់រក្សាទុកនៅឡើយ។ តាមការអោយដឹងពី លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បើគិតចាប់ត្រឹមពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ អាងស្តុកទឹកមួយចំនួន ត្រូវជំនន់ទឹកភ្លៀងជនលិចរហូតដល់កំរិតប្រកាសអាសន្ន ដែលធ្វើអោយមន្ត្រីជំនាញសម្រេចចិត្ត បើកបង្ហូរទឹកចេញខ្លះ ដើម្បីជៀសវាងពីផលប៉ះពាល់។ លោកបានបន្ថែមថា ស្ថានភាពមានភ្លៀងធ្លាក់ នៅផ្នែកខាងលើនៃជួរភ្នំ តាមព្រំដែនរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាក៏ពិតមែន ក៏ប៉ុន្តែវាមិនទាន់មានទឹកជនលិចមកផ្នែកខាងក្រោម បង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែង និងស្រែចំការ ផលដំណាំរបស់ប្រជាកសិករ ដូចឆ្នាំមុនៗនោះទេ។ លោកបន្តថា ស្ថានភាពទឹកក្នុងអាងស្តុកទឹកទំនប់០៥ បានជន់លិចឡើងដល់កំរិតប្រកាសអាសន្ន កំពស់ទឹក២,២០ម៉ែត្រ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ និងទំបន់លោក ទំនប់ទឹកត្រពាំងវែង ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ដោយមន្ត្រីជំនាញ បានធ្វើការបើកបង្ហូរទឹកចេញជាបណ្តើរៗ ដើម្បីបន្តចូលទៅក្នុងអាងស្តុបទឹកធំៗ នៅផ្នែកខាងក្រោម។ ម្យ៉ាងទៀតដើម្បីការពារ នៅពេលដែលមានប្រភពទឹកខ្លាំងចូលមក បើកបង្ហូរចេញមិនទាន់ ដែលជាបញ្ហាបង្កអោយមានផលប៉ះពាល់ដល់ផលប្រយោជន៍ផ្សេងៗដូចឆ្នាំមុនៗនោះផងដែរ។ ដូចជាអាងស្តុបទឹកបឹងតាម៉ុក […]
- ឧបករណ៍ឆក់ត្រី ប្រល័យយកជីវិតបុរសម្នាក់ទៀតហើយ ស្លាប់យ៉ាងអាណោចអាធ៌មនៅកណ្តាលវាលស្រែ ខេត្ដព្រៃវែង ៖ បុរសម្នាក់ទៅឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ៌ម កណ្ដាលវាលស្រែ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ខណៈដែលប្រជាពលរដ្ធអ្នកនេសាទត្រី ប្រទះឃើញសពដេកស្លាប់នៅកណ្តាលវាលស្រែ ដោយមានស្ពាយអាគុយ និងដុំភ្លើង ដងឆក់ត្រី ជាប់នឹងខ្លួន កាលពីវេលាម៉ោង 8និង5នាទីយប់ ថ្ងៃទី9 ខែសីហា ឆ្នាំ2018 ត្រង់ចំណុចចុងកន្ទុយដី របស់ឈ្មោះ ម៉ី ប៊ុនឆែម ស្ថិតក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង រួចក៍បានរាយការណ៍ ទៅប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ធបាលឃុំស្វាយភ្លោះ។ បន្ទាប់ពីទទួលបានព៌តមាន កម្លាំងនគរបាលប៉ុស្តិ៍ ក៍បានចុះទៅយកខ្សែឡោមពទ្ធជុំវិញ រងចាំកម្លាំងនគរបាលបច្ចេកទេស ចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព។ មួយសន្ទុះបន្ទាប់ពីមន្ត្រីជំនាញចុះមក ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ហេង អធិការស្រុកពាមជរ ធ្វើការស្រាវជ្រាវ និងពិនិត្យធ្វើកោសល្យវិច្ច័យ ទើបស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះខាងលើមានឈ្មោះ ញ៉ិល អឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ធានថា ជនរងគ្រោះគឺស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីភ្លើងអាគុយដុំឆក់ត្រី ស្លាប់ខ្លួនឯងប្រកដមែន ព្រោះនៅលើដកខ្លួនជនរងគ្រោះ គ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ […]
- ខឹងប្រពន្ធស្តីបន្ទោសរឿងគិតតែដើរលេងល្បែងមិនប្រឹងរកសុីចិញ្ចឹមគ្រួសារ តូចចិត្តយកក្រមា ចងកសម្លាប់ខ្លួននៅលើផ្ទះ ខេត្តព្រៃវែង ៖ បុរសម្នាក់ខឹងប្រពន្ធស្តីបន្ទោស រឿងគិតតែពីដើរលេងល្បែងសុីសង មិនគិតខំប្រឹងរកសុីចិញ្ចឹមគ្រួសារ តូចចិត្ត បានយកក្រមា ចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ដេក លើផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ខណៈប្រពន្ធទៅរុញទ្វារបន្ទប់ ក៏ប្រទះឃើញសព កាលពីវេលាម៉ោង 7និង30នាទីព្រឹក ថ្ងៃទី8 ខែសីហា ឆ្នាំ2018 នៅលើផ្ទះជនធ្វើអត្តឃាត ស្ថិតក្នុងភូមិគក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្រព្រៃវែង។ ជនធ្វើអត្តឃាតខ្លួនឯងឈ្មោះ នី ប៊ុនថេង ភេទប្រុស អាយុ២៨ឆ្នាំ មានប្រពន្ធឈ្មោះ ឈឺន ចាន់រដ្ឋ រស់នៅភូមិ ឃុំខាងលើ។ បើតាមប្រភពព៌តមាន និយាយឲ្យដឹងថា នៅល្ងាចថ្ងៃ7 ខែសីហា ឆ្នាំ2018 បុរសធ្វើអត្តឃាត បានមកពីដើរលេងសុីសង ប្រហែលជាចាញ់អស់លុយ ពេលមកដល់ផ្ទះវិញ ស្ត្រីជាប្រពន្ធក៍បានស្តីបន្ទោសឲ្យបួនប្រាំម៉ាត់ ថាគិតតែពីដើរលេងល្បែងសុីសងទៅ មិនបាច់ប្រឹងរកស៊ីចិញ្ចឹមគ្រួសារនោះទេ។ បន្ទាប់ពីប្រពន្ធស្តីបន្ទោសរួច បុរសជាប្តីក៍បានខឹងមិនហូបបាយ ហើយក៏ចូលទៅក្នុងបន្ទប់ដេក បិទទ្វារជិត។ ចំណែកប្រពន្ធដេកជាមួយកូន នៅក្នុងបន្ទប់ផ្សេងពីគ្នា។ លុះព្រឹកឡើង ថ្ងៃទី8 សីហា វេលាម៉ោងជាង7ព្រឹក […]
- ម្នាក់របួសធ្ងន់ដេកពេទ្យ ម្នាក់ទៀតត្រូវកម្លាំងវាយខ្នោះ ដោយសារទំនាស់ពាក្យសំដី ពេលនាំគ្នាទៅប្រើប្រាស់ថ្នាំញៀន ខេត្ដព្រះវិហារ ៖ បុរសពីរម្នាក់ ម្នាក់រងរបួសធ្ងន់ដេកពេទ្យ រីឯម្នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងកងពលតូច អន្តរាគមន៍លេខ៨ ចុះឃាត់ខ្លួន កាលពីវេលាម៉ោង ១៩ៈ៤៨នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិបង្គោល៨ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងករណីហិង្សាដោយចេតនា។ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា ជនដៃដល់ដែលកម្លាំងធ្វើការឃាត់ខ្លួនមានឈ្មោះ ឯក គឹមអិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យជាដៃដល់បានរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនគេកំពុងអង្គុយផឹកស្រាតែម្នាក់ឯង លុះក្រោយមកជនរងគ្រោះឈ្មោះ ហឿន ធា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធ្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានជិះម៉ូតូមកដល់ហើយហើយនាំខ្លួនទៅប្រើប្រាស់ថ្នាំជាមួយគ្នា។ ប៉ុន្តែមិនទាន់បានប្រើប្រាស់ផង ខ្លួន និងជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ហើយភ្លាមៗនោះ ខ្លួនក៏ស្ទុះយកកាំបិតចុងស្រួច កាប់ទៅលើជនរងគ្រោះចំនួន៣កាំបិត […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


